ដោយឃើញការផលិតស្រូវផ្តល់ទិន្នផលទាប ពូថាច់ង៉ុកភឿង នៅភូមិបាយ៉ាម ឃុំដូងស្វឹង ស្រុកយ្វៀងហាយ ខេត្តត្រាវិញ មិនអល់អែកងាកមកដាំដំណាំរួមផ្សំគ្រប់ប្រភេទ ផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ពូថាច់ង៉ុកភឿង កំពុងថែទាំដំណាំម្រះ។
ពូថាច់ង៉ុកភឿង ឱ្យដឹង៖ “ដោយបានចូលរួមវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេស និងទៅទស្សនារៀនសូត្របទពិសោធន៍ ទម្រង់មួយចំនួនតាមភូមិភាគឯទៀត។ ដើម្បីរកបានប្រាក់ចំណូលខ្ពស់លើផ្ទៃដីដែលផលិតស្រូវផ្តល់ទិន្នផលទាប ខ្ញុំក៏ប្តេជ្ញាចិត្តបង្វែរផ្ទៃដី ០,៥ ហិកតា ងាកមកដាំដំណាំរួមផ្សំ មានដូចជា ម្រះ ត្រសក់ និងម្ទេសជាដើម។ ដើម្បីដាំដំណាំរួមផ្សំបានខួបប្រាំងវស្សា គ្រួសារខ្ញុំបានចាក់ដីកែប្រែផ្ទៃដីដែលទំនាប ធ្វើយ៉ាងណាឱ្យដីមានជីវជាតិសមស្របទៅនឹងការដាំដំណាំរួមផ្សំផង។ តាមការប៉ាន់ស្មាន ផ្ទៃដីដាំដំណាំ ០,៥ ហិកតា រៀងរាល់ឆ្នាំ គ្រួសារខ្ញុំរកបានប្រាក់ចំណូលជាង ១៥០ លានដុង”។
ពូថាច់ង៉ុកភឿង កំពុងដោះដូរយោបល់នឹងថ្នាក់ដឹកនាំឃុំ។
ផ្សារភ្ជាប់នឹងការដាំដំណាំរួមផ្សំ ហើយដាំដំណាំរួមផ្សំកាន់តែពង្រីកបានប្រសិទ្ធភាព ម្ល៉ោះហើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម បុណ្យចូលឆ្នាំថ្មីនិងបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ គ្រួសារពូតែងមានបន្លែគ្រប់ប្រភេទសម្រាប់ផ្គត់ផ្គង់ទីផ្សារនិងអតិថិជនជានិច្ច។ ជាក់ស្តែងដូចក្នុងឱកាសដែលត្រៀមអំណរពិធីបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរកន្លងហើយ គ្រួសារពូភឿង ដាំម្រះស្រុកចំនួន ២ កុង បច្ចុប្បន្ន លើទីផ្សារតម្លៃម្រះស្រុកពី ២២.០០០ -២៥.០០០ ដុង/គ.ក តាមការប៉ាន់ស្មានទិន្នផលសម្រេចពី ២,៤ តោន/២កុង ចំណេញប្រមាណ ៣០ លានដុង។
ដោយឃើញការដាំដំណាំរួមផ្សំចំណេញជាងបើប្រៀបធៀបនឹងការផលិតស្រូវ ហេតុនោះ ពូភឿងបានចលនាគ្រួសារខ្មែរជាច្រើនឯទៀត នៅក្នុងភូមិបង្វែរផ្ទៃដីមួយចំនួនដែលផលិតស្រូវផ្តល់ទិន្នផលទាប ងាកមកដាំដំណាំរួមផ្សំផ្តល់ប្រាក់ចំណូលខ្ពស់។ មកទល់ពេលនេះ មានមាមីងជាង ១០ គ្រួសារបានបង្វែរផ្ទៃដី ផ្តល់ទិន្នផលទាបងាកមកដាំដំណាំរួមផ្សំដោយមានផ្ទៃដីសរុប ៤ ហិកតា។ ទន្ទឹមនឹងនោះ ពូថែមទាំងចែករំលែកចំណេះដឹងបានមកពីការចូលរួមវគ្គហ្វឹកហ្វឺន ក៏ដូចជាបទពិសោធន៍ដែលមានផ្ទាល់ខ្លួន ដើម្បីអនុវត្តការដាំដំណាំរបស់មាមីងទទួលបានប្រសិទ្ធភាពខ្ពស់។
លោក ត្រឹងវ៉ាន់យុង ប្រធានសមាគមកសិករឃុំដូងស្វឹង ឱ្យដឹង៖ “គ្រួសារពូភឿង គឺជាគ្រួសារគំរូ ក្នុងការអនុវត្តទម្រង់បង្វែររចនាសម្ព័ន្ធ ផលិតមានប្រសិទ្ធភាពក្នុងភូមិស្រុក។ ផ្តើមពីផ្ទៃដីផលិតស្រូវផ្តល់ទិន្នផលទាប ប្រាក់ចំណូលតិច គ្រួសារពូបានងាកមកដាំដំណាំរួមផ្សំរកបានប្រាក់ចំណូលខ្ពស់។ ក្រៅពីនេះ គ្រួសារពូភឿង ថែមទាំងឈានមុខរាល់ការចលនានៅភូមិភាគ ដូចចូលរួមកសាងជនបទថ្មី ចូលរួមវិភាគទានមូលនិធិអនុវត្តល្អការងារសុខុមាលភាពសង្គមរបស់ភូមិភាគផងដែរ។ ផ្តើមពីប្រសិទ្ធភាពទម្រង់ដាំដំណាំរួមផ្សំរបស់ពូភឿង រដ្ឋអំណាចភូមិភាគកំពុងជំរុញទឹកចិត្តប្រជាជន ពង្រីកទម្រង់ដាំដុះ បង្កើនប្រាក់ចំណូល”៕
សើុងម៉ាល័យ-លីសៀ