ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/10/2023 - 16:45

បាក​លីវ ផ្តោត​ការ​យក​ចិត្ត​ទុក​ឧបត្ថម្ភ​ដល់​អ្នក​ក្រ អ្នក​អន់​ខ្សោយ

គណៈ​ប្រចាំ​ការ​នៃគណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាមខេត្ត​បាក​លីវ បាន​សហការ​ជា​មួយ​នឹង​គណៈ​ចលនា​មូល​និធិ “ដើម្បី​អ្នក​ក្រ” ខេត្ត​បំ​ផុស​ខែ “ដើម្បី​អ្នក​ក្រ” (ចាប់​ពី​ថ្ងៃ​ទី ១៧ ខែតុលា​ដល់​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា ឆ្នាំ២០២៣)។

គាំទ្រ​ការ​អំពាវ​នាវ លោក លឺវ់ាន់​ហុង (ខាង​ស្តាំ) លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​បាក​លីវ រួម​ជា​មួយ​គណៈ​ប្រចាំ​ការ​ក្រុម​ប្រឹក្សា​ប្រជា​ជន គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត គណៈ​ប្រតិភូ​តំណាង​រដ្ឋ​សភា​ខេត្ត រួម​ទាំង​អង្គ​ការ​ចំនួន ៣៦ បាន​រួម​វិភាគ​ទាន​មូល​និធិ “ដើម្បី​អ្នក​ក្រ”។ រូបថត៖ daidoanket.vn

ឆ្នាំ ២០២២ គណៈ​ចលនា​មូល​និធិ “ដើម្បី​អ្នក​ក្រ” គ្រប់​លំ​ដាប់​ថ្នាក់ក្នុង​ខេត្ត​ទទួល​ប្រាក់​មូល​និធិ​បាន​ជាង ២៤,៣ ពាន់​លាន​ដុង។ ផ្តើម​ពីមូល​និធិ​នេះ ភូមិ​ភាគ​រៀប​ចំ​ឧបត្ថម្ភ​ទាន់​ពេល ជូន​អំ​ណោយ​ជាង ៣.០០០ ចំ​ណែក​ដល់​គ្រួសារ​ក្រីក្រ គ្រួសារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួសារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម (គ្វីម៉ៅ); សាង​សង់​ផ្ទះ​មហា​សាមគ្គី​ចំ​នួន ១៧៨ ខ្នង ផ្ទះមេត្តា​ធម៌​និង​ផ្ទះ​មនុស្ស​ធម៌​ចំ​នួន ៣៣៣ ខ្នង ជូន​អំ​ណោយ ២៥.១៦៧ ចំណែក​ដល់​គ្រួសារ​ក្រីក្រ គ្រួសារ​ប្រកៀក​បន្ទាត់​ក្រ គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​បន្ទាន់ រួម​មាន​អង្ករ ១៩២ តោន អា​ហា​រូបករណ៍ ៣.១៥៥ ចំ​ណែក។ល។ សរុប​ជា​ទឹក​ប្រាក់​ជាង ២៥ ពាន់​លាន​ដុង។

យោង​តាម​លទ្ធ​ផល​នៃ​ការ​ស្រង់​ស្ថិតិ ពិនិត្យ​ផ្ទៀង​ផ្ទាត់ ជា​ទូ​ទៅ​ចំពោះ​គ្រួសារ​ក្រីក្រ គ្រួសារ​ប្រកៀក​បន្ទាត់​ក្រ នៅ​ដើម​ឆ្នាំ ២០២៣ លើ​ភូមិ​សាស្ត្រ​ទូទាំង​ខេត្ត​បាក​លីវ នៅ​មាន​គ្រួ​សារ​ក្រីក្រ ៧.២៣៣ គ្រួសារ ស្រូប​អត្រា ៣,២% គ្រួសារ​ប្រ​កៀក​បន្ទាត់​ក្រ​គឺ ១២.០៥៥ គ្រួ​សារ ស្រូប​អត្រា ៥,៣% នៃ​ចំ​នួន​គ្រួ​សារ​ប្រ​ជា​ជន​ទូទាំង​ខេត្ត។ តម្រូវ​ការ​យ៉ាង​ច្រើន​ខាង​លំនៅ​ឋាន មធ្យោ​បាយ​ផលិត​កម្ម សត្វ​ចិញ្ចឹម ពូជ​ដំ​ណាំ បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​ដល់​អ្នក​ក្រ​លើ​ភូមិ​សាស្ត្រ​ខេត្ត ដូច្នេះ ត្រូវ​ការ​ការ​ព្រួត​ដៃ​រួម​កម្លាំង​របស់​សហគមន៍​ទាំង​មូល។

នៅ​ក្នុង​ពិធី​បំផុស​មូល​និធិ “ដើម្បី​អ្នក​ក្រ” ខេត្ត​ទទួល​បាន​ទឹក​ប្រាក់ឧបត្ថម្ភ​ជាង ៨ ពាន់​លាន​ដុង​ពី​ស្ថាប័ន អង្គ​ភាព អង្គ​ការ បុគ្គល អាជីវ​កម្ម​ក្នុង​និង​ក្រៅ​ខេត្ត៕

                                              យោង៖ TTXVN-មុនី

ចែករំលែកអត្ថបទ