ក្នុងឱកាសបុណ្យសែនដូនតា តាមប្រពៃណីរបស់ជនរួមជាតិខ្មែរ បញ្ជាការដ្ឋានកងទ័ពព្រំដែនខេត្តសុកត្រាំង បានរៀបចំគណៈប្រតិភូ២ក្រុម ចុះសួរសុខទុក្ខនិងជូនពរបុណ្យសែនដូនតានៅតាមវត្តខ្មែរនិងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ លើភូមិសាស្រ្តតំបន់ព្រំដែនសមុទ្រ ចំណុះទីរួមខេត្តវិញចូវ ស្រុកត្រឹងដេ និងស្រុកកូវឡាវយុង។
លោកវរសេនីយ៍ឯក ប៊ូយវ៉ាន់ប៊ិញ មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្ត បានអញ្ជើញមកសួរសុខទុក្ខនិងប្រគេនទេយ្យទានចំពោះព្រះចៅអធិការវត្តឈូងធំ ឃុំឡាយហ្វា។
នៅតាមទីតាំងដែលចុះទៅតំណាងគណៈប្រតិភូបានសំណេះសំណាលសាកសួរសុខទុក្ខយ៉ាងកក់ក្ដៅជាទីបំផុត និងប្រគេនពរដល់ព្រះឧបជ្ឈាយ៍ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត អ្នកមានប្រជាប្រិយ និងជនរួមជាតិខ្មែរទទួលអំណរបុណ្យ សែនដូនតាប្រកបដោយភាពសប្បាយរីករាយ សុខក្សេមក្សាន្ត សុភមង្គល៕
យ្វីអាញ- ត្រឹងរ៉ូន