មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

19/10/2023 - 17:29

វិធាន​ការ​សុវត្ថិ​ភាព ប្រសិទ្ធ​ភាព​សម្រាប់​ស្រូវ​រដូវ​ប្រាំង

ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ វាយ​តម្លៃ៖ ស្រូវ​រដូវ​ដើម​ឆ្នាំ​និង​រដូវសម្រក​ឆ្នាំ ២០២៣ ទទួល​បាន​ផល​កាក់​កប នាំ​មក​ប្រាក់​ចំ​ណេញ​ខ្ពស់​បង្គួរ។ លទ្ធ​ផល​ទាំង​នេះ អាស្រ័យ​ដោយ​ការ​ផ្លាស់​ប្តូរ​រដូវ​កាល​សាប​ព្រោះ បញ្ចៀស​ជំងឺ​និង​ដង្កូវ​ក្រា ជា​មួយ​នឹង​ការ​ជ្រើស​រើស​ពូជ​សម​ស្រប។ល។ រឹត​តែ​សប្បាយ​ជាង​ទៀត កសិករ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង ចាប់​ផ្តើម​ត្រៀម​បម្រុង​ឱ្យ​ស្រូវ​រដូវ​ប្រាំង​ ឆ្នាំ ២០២៣​-២០២៤ នា​ពេល​ខាង​មុខ។

  រូប​ថត​ឧទាហរណ៍។

យោង​តាម​នាយក​ដ្ឋាន​ដាំ​ដុះ (ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ) ឆ្នាំ​២០២៣ ខេត្ត ក្រុង​នានា​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង បាន​ចលនា​កសិករ​ផ្តោត​ទៅ​លើ​ការ​សាប​ព្រោះ​ត្រូវ​តាម​កាល​បរិច្ឆេទ​រដូវ​កាល​ដែល​បាន​ផ្តល់​អនុសាសន៍ ដើម្បី​កាត់​បន្ថយ​ការ​ខូច​ខាត​ដែល​បណ្តាល​មក​ពីជំងឺ​និង​ដង្កូវ​ក្រា ផល​ប៉ះ​ពាល់​ទឹក​ជំន​ន់ បញ្ចៀស​រាំង​ស្ងួត​និង​ ជ្រាប​ជាតិ​ប្រៃ; ទន្ទឹម​នឹង​លក្ខណៈ​អាកាស​ធាតុ​ជា​មូល​ដ្ឋាន​អំ​ណោយ​សម្រាប់​ការ​ផលិត ដូច្នេះ ដំ​ណាំ​សំ​ខាន់ៗ មាន​ដូច៖ ស្រូវ​ បន្លែ​បង្កា​រ​ ឈើ​​ហូប​ផ្លែ សុទ្ធ​សឹង​លូត​លាស់​ល្អ ផ្តល់​ទិន្ន​ផល​ខ្ពស់ គុណ​ភាព​ធានា។ល។ លោក ឡេ​ថាញ់​តុង អនុ​ប្រធាន​នា​យក​ដ្ឋាន​ដាំ​ដុះ ឱ្យ​ដឹង៖ “តម្លៃ​ស្រូវ​បាន​កើន​ឡើង​ចាប់​តាំង​ពី​ចុង​រដូវ​ដើម​ឆ្នាំ ២០២៣ រហូត​មក​ទល់​បច្ចុប្បន្ន នាំ​ឱ្យ​អាជីវ​កម្មទាំង​ឡាយ​ពង្រឹង​ការ​ចង​សម្ព័ន្ធ​ជា​មួយ​នឹងគ្រួសារ​ប្រ​ជា​ជន ដើម្បី​ធានា​ប្រ​មូល​ទិញ​ស្រូវ​ហើយ សន្យា​ទិញ​ក្នុងតម្លៃ​តាម​ទីផ្សារ​ឬ​ក៏​តម្លៃ​ដែល​បាន​កំ​ណត់​តាំង​ពី​ដើម​រដូវ។ ការ​ងារ​នេះ បាន​ជួយ​ឱ្យ​កសិករ​ស្ងប់​អារម្មណ៍​ក្នុង​ការ​ផលិត មិន​ខ្វល់​ពី​ច្រក​ចេញពេល​ដល់​រដូវ​ប្រ​មូល​ផល។ ទន្ទឹម​នឹង​នោះ រដូវ​ស្រូវ​កន្លង​ហើយ ​ព្រឹត្តិ​បត្រ​ព័ត៌​មាន​អា​កាស​ធាតុ​កសិកម្ម ត្រូវ​បាន​អនុវត្ត​ជា​បន្ត ឆ្លង​តាម​រយៈ​កាល​បរិច្ឆេទ​រដូវ​កាល វិធាន​ការ​ផលិត​កម្ម  ទប់​ទល់​នឹង​អាកាស​ធា​តុដែល​បាន​ផ្តល់​អនុសាសន៍ ផ្ទេរ​បច្ចេក​ទេស​ដល់​ប្រ​ជា​ជន​យ៉ាង​ឆាប់រហ័ស​ទាន់​ពេល ជា​មួយ​នឹង​ខ្លឹម​សារ សម្បូរ​បែប ទម្រង់​ច្រើន​ប្រ​ភេទ​ បាន​ជួយ​ឱ្យកសិករ​ប្រិត​សំ​ចៃ​លើ​ការ​ផលិត​ បង្កើន​ប្រាក់​ចំ​ណេញ​នៅរាល់​រដូវ​កាល”។

ក្នុង​​កិច្ច​ប្រជុំ​បូក​សរុប​បណ្តោះ​អាសន្ន​ការ ផលិត​ស្រូវ​រដូវ​ដើម​ឆ្នាំ រដូវ​សម្រក រដូវ​កាល​ឆ្នាំ ២០២៣ និង​ផ្សព្វ​ផ្សាយ​ផែន​ការ​ផលិត​ស្រូវ​រដូវ​ប្រាំង​ឆ្នាំ ២០២៣​-២០២៤ នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង លោក​ហ្វាង​ត្រុង អនុរដ្ឋ​មន្ត្រី​ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ  វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ប្រសិទ្ធ​ភាព​នៃ​ការ​ផលិត​នៅ​រាល់​រដូវ​កាល​ឆ្នាំ ២០២៣ ។ ក្នុង​រដូវប្រាំង​ខាង​មុខ​នេះ អនុរដ្ឋ​មន្ត្រី ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ ​សំ​ណូម​ពរ​ដល់​គ្រប់​អង្គ​ភាព​ជំ​នាញ​ទាំង​អស់​ចំ​ណុះ​ក្រ​សួង និង​ភូមិ​ភាគនានា​ គប្បី​ផ្សព្វ​ផ្សាយ​ ចលនា​កសិករ​សាប​ព្រោះ​ត្រូវ​តាម​ផែន​ការ ពិសេស​គឺ​ខេត្ត​នានា​ដែល​នៅ​ជាប់​មាត់​សមុទ្រ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង គប្បី​សាប​ព្រោះ​ឱ្យ​បាន​ឆាប់ ដើម្បី​បញ្ចៀស​រាំង​ស្ងួត​និង​ជ្រាប​ជាតិ​ប្រៃ​អាច​កើត​មាន។ ភូមិ​ភាគ​នានា​គប្បី​ផ្តោត​ទៅ​លើ​ការ​ជ្រើស​រើស ​អា​ទិភាព​ប្រើ​ប្រាស់​ពូជ​ស្រូវ​ផ្តល់​ទិន្ន​ផល​ខ្ពស់ ដើម្បី​ឆ្លើយ​តប​នឹង​ការនាំ​ចេញ; គប្បី​តាម​ដាន​ហ្មត់​ចត់​ស្ថាន​ភាព​ឧតុនិយម​និង​ជល​សាស្ត្រ ការ ​ប្រែ​ប្រួល​នៃ​ប្រភព​ទឹក ដើម្បី​គ្រប់​គ្រង​ការ​ពារ​ការ​ផលិត កាត់​បន្ថយ​ខូច​ខាត​ដែល​កើត​ឡើង; ដាក់​ពង្រាយ​ប្រភព​កម្លាំង ដើម្បី​ជីក​ស្តារ​ព្រែក​ ប្រ​ឡាយ ពិនិត្យ​និង​ជួស​ជុល​ពង្រឹង​ភ្លឺ​ទំនប់​ ទ្វារ​លូ​ដើម្បី​រាំង​ទឹក​ជំនន់​ ទឹក​ប្រៃ និង​មាន​ផែន​ការ​ដាក់​ដំ​ណើ​ការ​ទ្វារ​លូរាំង​ទឹក​ជំនន់​ឱ្យ​បាន​ទាន់​ពេល; កសាង​ផែន​ការ​បង្ការ​ទប់​ស្កាត់​គ្រោះ​រាំង​ស្ងួត​និង​ជ្រាប​ជាតិ​ប្រៃ ឆ្លើយ​តប​ភ្លាមៗ​ខណៈ​ពេល​រាំង​ស្ងួត កង្វះ​ទឹក​ស្រោច​ស្រព​ដែល​កើត​ឡើង​នៅ​រដូវ​ប្រាំង; ពង្រីក​វិសាល​ភាព​ទម្រង់​ផលិត​ទទួល​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់ តួយ៉ាង​ដូច ទម្រង់ “វាល​ស្រែ​គំរូ​ធំ” “៣​បន្ថយ ៣​កើន” “១​ត្រូវ ​៥​បន្ថយ”, “គ្រប់​គ្រង​ជំងឺ​រាត​ត្បាត​ដោយ​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ”, “គ្រប់​គ្រង​មមាចត្នោត ជំងឺ​លឿង​តឿ​និង​តឿ​រួញ​ស្លឹក” ជា​ដើម៕

                                   វ៉ាន់ថឹក-មុនី

ចែករំលែកអត្ថបទ