មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/10/2023 - 17:29

នាំ​យក​រស​ជាតិ​ស្ករ​ត្នោត​ទៅ​ឆ្ងាយ...

“Palmania ន័យ​ជា​ភាព​សា​ខ្មែរ​ថា ការ​ចូល​ចិត្ត​ជា​មួយ​នឹង​រុក្ខ​ផល។ ខ្ញុំ​ដាក់​ឈ្មោះ​ក្រុម​ហ៊ុន Palmania ជំ​នាញ​ផលិត​ស្ករ​ត្នោត។ ខ្ញុំ​មាន​បំ​ណង​ចង់​ឱ្យផលិត​ផល​ពិសេស​ដែល​មាន​នៅ​ស្រុក​កំណើត​ជន​រួម​ជាតិ​ខ្មែរ បាន​បោះ​ជំ​ហាន​ចាក​តំបន់​ជន​បទ​ក្រីក្រ​នេះ”។  ហើយ​ដើម្បី​សម្រេច​ក្តី​សុបិន​នេះ ចៅ​ង៉ុក​យីវ បាន​បោះ​បង់​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់ ហើយ​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​ផ្តើម​អា​ជីព...។

  បង​ស្រី ចៅ ង៉ុក​យីវ។

កម្មករ​​កំពុង​​ពិនិត្យ​​គុណ​ភាព​​ស្ករ​ត្នោត ​មុន​​នឹង​​ចូល​ដំណើរ​ការ​​ផលិត។

ចៅង៉ុក​យីវ នៅ​ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង។ យីវ​រៀប​រាប់៖ ដូច​ជា​កូន​ខ្មែរ ឯទៀត​ដែរ កុមារ​ភាព​របស់​យីវ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ដើម​ត្នោត មាន​បន្លែង​លេង​ជា​មួយ​មិត្ត​ភក្តិ​ក្រោម​ម្លប់​ដើម​ត្នោត។ មិន​តិច​ដង​ដែល យីវ​ដើរ​លេង​តាម​ជន​បទ មើល​អ្នក​ផង​ទៅ​យក​ទឹក​ត្នោត​និង​កែ​ច្នៃ​ស្ករ​ត្នោត។ ហើយ​ក្នុង​អំ​ឡុង​ពេល​នោះ រស​ជាតិ​ផ្អែម​ត្រ​ជាក់ និង​ក្លិន​ក្រ​អូប​ ពិសេស​របស់​ត្នោត បាន​ដក់​ជាប់​ក្នុង​ដួង​ចិត្ត​របស់​យីវ​តាំង​ពី​ពេល​ណា​ដោយ​មិន​ដឹង​ខ្លួន...  ប៉ុន្តែ​ស្ករ​ត្នោត​បែប​ប្រ​ពៃ​ណី មិន​ទាន់​មាន​វត្ត​មាន​ នៅ​ក្នុង​ប្រព័ន្ធ​ផ្សារ​ទំនើប​និង​តូប​ហាង​ច្រើន​នៅ​ឡើយ​ទេ។ ម្យ៉ាង​ទៀត ​ បើ​ចង់​ជូន​អំ​ណោយ ផលិត​ផល​របស់​ស្រុក​កំ​ណើត​ដល់​មិត្ត​ភ័ក្ដិ ក៏ ​ពិបាក​ស្វែង​រក​ជាវ​ដែរ ព្រោះ​រូប​ភាព​ខ្វះ​ភាព​ប្រ​ណីត ហើយ​គុណ​ភាព​ក៏មិន​ធានា​ផង​ដែរ។

រយៈ​ពេល​ជាង ១០ ឆ្នាំ​មុន ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ ដោយ​ហេតុ​ថា កាល​ពី​ជាង ១០ ឆ្នាំ​មុន យីវ​ជា​បុគ្គ​លិក​ធនា​គារ។ ក្រោយ​មក យីវ​បាន​ផ្លាស់​ទៅ​ធ្វើ​ការ​នៅ​អង្គ​ភាព​សុខុ​មាល​ភាព​សហគមន៍ នៅ​ទី​ក្រុង​ហូជី​មិញ។ ប្រាក់​ខែ​របស់​យីវ ធ្លាប់​ឡើង​ដល់​រាប់​សិប​លាន​ក្នុង​មួយ​ខែ។ អ្នក​ផង​ជា​ច្រើន​មាន​ការ​តក់​ស្លុត  ពេល​ដឹង​ដំ​ណឹងថា៖ “យីវ​លះ​បង់​អ្វីៗ​ទាំង​អស់ ត្រ​ឡប់​ទៅ​ស្រុក​កំណើត​វិញ ហើយ​ផ្តើម​អា​ជីព​ពី​ដើម​ត្នោត”។ និយាយ​អំពី​ការ​សម្រេច​ចិត្ត​ដ៏​អង់​អាច​របស់​ខ្លួន បង​ស្រី​យីវ​បាន​ចែក​រំលែក៖ “ខ្ញុំ​ចង់​ផលិត​នូវ​ផលិត​ផល​ពិសេស​សម្រាប់​ស្រុក​កំ​ណើត ដែល​អ្នក​ណា​ក៏​អាច​ផ្តល់​ជា​អំ​ណោយ​បាន​យ៉ាង​ងាយ​ស្រួល។ ខ្ញុំ​ចង់​នាំ​​មក​នូវ​តម្លៃ​សម្រាប់​កសិករ​ខ្មែរ​នៅ​ស្រុក​កំ​ណើតរបស់​ខ្ញុំ ជា​ពិសេស​គឺ​ស្ត្រី​ខ្មែរ”។

ក្រោយ​ពី​មួយ​រយៈ​ពេល​សិក្សា​ស្រាវ​ជ្រាវ នៅ​ខែ​មិថុនា ឆ្នាំ​២០១៧ បង​ស្រី​យីវ និង​មិត្ត​ម្នាក់​បាន​រួម​គ្នា​ហ៊ុន​ទុន ដើម្បី​បង្កើត​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ Palmania មាន​ទី​តាំង​ដាក់​នៅ​ទីក្រុង​ហូជី​មិញ ដោយ​បង​ស្រី​ធ្វើ​ជា​នា​យក។ នៅ​ខែ​សីហា ឆ្នាំ ២០១៩ ក្រុម​ហ៊ុន​បាន​ផ្លាស់​ទីតាំង ប្តូរ​មក​ដាក់​នៅ​ទីប្រ​ជុំ​ជន​ទ្រី​តូង។ ក្រោយ​ពី២ ឆ្នាំ​ខិត​ខំ​ប្រឹង​ប្រែង​សិក្ស​ស្រាវ​ជ្រាវ ក្រុម​ហ៊ុន​បាន​បង្កើត​ដោយ​ជោគ​ជ័យ​នូវ​ផលិត​ផល​ថ្មី​នៃ​ស្ករ​ត្នោត​ម្សៅ Palmonia ធម្ម​ជាតិ​សុទ្ធ គ្មាន​សារ​ធាតុ​បន្ថែម ដោយ​មិន​ប្រើ​វិធី​បំ​បែក​យក​ទឹក​ដម។

បច្ចុប្បន្ននេះ Palmania មាន​ផលិត​ផល​សំ​ខាន់​ៗ​ចំ​នួន ៣ គឺ​ស្ករ​ត្នោត​រាវ ​ស្ករ​ត្នោត​ម្សៅ និង​ទឹក​ដម​ស្ករ​ត្នោត​ប្រ​ភេទ​ម្សៅ ដែល​មាន​លក់​នៅ​តាមផ្សារ​ទំ​នើប និង​ហាង​លក់​ទំនិញ​ជា​ច្រើន​ក្នុង​ទូទាំង​ប្រ​ទេស។ មិន​ត្រឹម​តែ​ផលិត​សម្រាប់​ផ្គត់​ផ្គង់​ក្នុង​ប្រ​ទេស​ប៉ុណ្ណោះ​ទេ បំណង​ធំបំ​ផុត​របស់​បង​ស្រី​យីវ គឺ​ចង់​នាំ​យក​ផលិត​ផល​ទៅ​ក្រៅ​ប្រ​ទេស។ “ខែ​កញ្ញា ឆ្នាំ២០២០ ផលិត​ផល​ទឹក​ដម​ត្នោត​ប្រ​ភេទ​ម្សៅ នាំ​យក​ទៅ​ចូល​រួម​ប្រ​កួតប្រ​ជែង​ពាន​រង្វាន់ Great Taste Awards ដែល​រៀប​ចំ​ឡើង​នៅ​ប្រ​ទេស​អង់​គ្លេស សម្រេច​លំ​ដាប់​ផ្កាយ​២។ នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ពាន​រង្វាន់ Oscar ក្នុងពិភព​ម្ហូប​អា​ហារ។ ផលិត​ផល​ដែល​នាំ​យក​ទៅ​ចូល​រួម ត្រូវ​បាន​អ្នក​ជំ​នាញ​ល្បីៗ​ផ្នែក​ម្ហូប​អា​ហារ​និង​ភេសជ្ជៈ​ជាង ៥០០ នាក់ វាយ​តម្លៃ​និងជ្រើស​រើស... មិន​ឈប់​ត្រឹម​នេះ នៅ​ក្នុង​កម្ម​វិធី​ប្រ​កួត​ពាន​រង្វាន់ Great Taste Awards ខែ​កញ្ញា ឆ្នាំ​២០២១ ផលិត​ផល​ស្ករ​ត្នោត​រាវ​របស់ Palmania ក៏​បានសម្រេច​ស្តង់​ដារ​ផ្កាយ​១.. លទ្ធ​ផល​នេះ គឺ​ជា​ជំ​ហាន​ដ៏​សំ​ខាន់​សម្រាប់ ​Palmania ដើម្បី​មាន​វត្ត​មាន​នៅ​លើ​ទីផ្សារ​ប្រ​ទេស​ហូ​ឡង់ ហ្វាំង​ឡង់ និង​ប្រ​ទេស​មួយ​ចំ​នួន​ទៀត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប” បង​ស្រី​យីវ បាន​ចែក​រំ​លែកដូច្នេះ។

សម្រាប់​ផែន​ការ​អនា​គត បង​ស្រី​យីវ បាន​ឱ្យ​ដឹង ក្រុម​ហ៊ុន Palmania នឹង​បន្ត​វិនិយោគ​ បង្កើន​ពលានុ​ភាព​រោង​ចក្រ ដើម្បី​បំ​ពេញ​តម្រូវ​ការ​ទីផ្សារ។ ជា​ពិសេស Palmania កំពុង​តែ​ប្រញាប់​នាំ​ចេញ​ទីផ្សារ​ផលិត​ផល Siro ទឹក​ត្នោត ទឹក​ផ្កា​ត្នោត។ ក្នុង​នោះ ផលិត​ផល Siro ទឹក​ត្នោត ត្រូវ​បាន​ទទួល​ស្គាល់​ផ្កាយ​ ២ ក្នុង​ពិធី​ប្រ​កួត​ពាន​រង្វាន់ Great Taste Awards ឆ្នាំ​២០២២៕

                                      ថាញ់ ឡុង

ចែករំលែកអត្ថបទ