បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបបង្កើតក្រុមការងារ២ក្រុម ដើម្បីត្រួតពិនិត្យទូទៅលើវិស័យការងារការពារព្រំដែននៅតាមប៉ុស្តិ៍ការពារព្រំដែន និងកងនាវាចរណ៍ការពារព្រំដែនលេខ២។
វរសេនីយ៍ឯក ឡេហុងហា មេបញ្ជាការរង នាយសេនាធិការកងទ័ពការពារព្រំដែនខេត្តថ្លែងសរុបសេចក្តីនៃការត្រួតពិនិត្យនៅប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ។
នៅតាមអង្គភាពនានា ក្រុមការងារបានត្រួតពិនិត្យឯកសារ ក្បួនបញ្ជីអំពីការបញ្ជ្រាបនិងផ្សព្វផ្សាយអនុវត្តនូវសេចក្តីសម្រេចចិត្ត បទបញ្ជា សារាចរ សេចក្តីណែនាំរបស់ថ្នាក់លើ ស្តីពីការត្រៀមប្រយុទ្ធ បោះទ័ព យាមកាម ហ្វឹកហ្វឺនផ្លាស់ប្តូរស្ថានភាពត្រៀមប្រយុទ្ធ វិនិច្ឆ័យសភាព ការណ៍អំពីត្រៀមប្រយុទ្ធ; ការងារដើរល្បាត ត្រួតពិនិត្យគ្រប់គ្រង ការពារព្រំដែន; ពិនិត្យលទ្ធផលប្រជុំជីវភាពការងារបក្ស ការងារនយោបាយ; លទ្ធផលរក្សាគោរពប្រតិបត្តិនូវលក្ខន្តិកៈ បទប្បញ្ញត្តិ របបរបៀបរបបនៃការប្រជុំជីវភាព រៀនសូត្រ កសាងអង្គភាពរៀបរយ គោរពវិន័យ ក្រឹត្យក្រម កសាងអង្គភាពរឹងមាំគ្រប់វិស័យ “គំរូឆ្នើម”; ការបង្ការប្រឆាំងគ្រឿងញៀន និងបទល្មើស ការងារសើុបការណ៍ ការងារព័ស្តុភារ បច្ចេកទេសនិងហិរញ្ញវត្ថុជាដើម។
ការត្រួតពិនិត្យលើកនេះ ដើម្បីវាយតម្លៃនូវលទ្ធផលដឹកនាំ បញ្ជាការ និងរៀបចំអនុវត្តភារកិច្ចការពារព្រំដែន; ការងារបក្ស ការងារនយោបាយ; ការងារត្រៀមប្រយុទ្ធ កសាងអង្គភាពរៀបរយក្នុងឆ្នាំ ២០២៣៕
យ្វីអាញ - វិមាន