នៅសិក្ខាសាលា “វាយតម្លៃលទ្ធផលជ្រើសរើសបង្កើតពូជស្រូវបាកលីវ ទិសដៅអភិវឌ្ឍពូជស្រូវ BL៩” ត្រូវបានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត រៀបចំពូជស្រូវថ្មី BL៩ លើកដំបូងក្នុងខេត្ត ត្រូវបាននាយកដ្ឋានដាំដុះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទទទួលស្គាល់ដាក់ឱ្យ ចែកចាយប្រើប្រាស់។ ដូច្នេះ ពូជស្រូវ BL៩ នឹងត្រូវបានផ្សព្វផ្សាយទូលំទូលាយដល់កសិករបាកលីវ ក្នុងរយៈពេលខាងមុខ។
ស្រូវ អង្ករ BL៩។
តាមប្រសាសន៍លោក ង្វៀងភឿងហ៊ុង នាយកមជ្ឈមណ្ឌលពូជកសិកម្មខេត្តបាកលីវ ពូជស្រូវ BL៩ មានរយៈពេលពី ១០០-១០៥ ថ្ងៃ; រដូវដើមឆ្នាំ រដូវវស្សានិងរដូវសម្រកទិន្នផលសម្រេចពី ៥,៥-៦,៥ តោន/ហិកតា បើរដូវប្រាំងពី ៧-៧,៥ តោន/ហិកតា។ អង្ករក្រអូបស្រាល គ្រាប់វែង បាយទន់មានរសជាតិឆ្ងាញ់ បាយទុកត្រជាក់មិនកក អត្រាគ្រាប់អង្ករល្អពី ៥២-៥៧% ។ ពិសេស ពូជស្រូវ BL៩ មានលទ្ធភាពធន់នឹងជាតិប្រៃនៃកម្រិតទឹក៤ ភាគពាន់; ដើមរឹង មិនសូវរលំ តិចមានសត្វល្អិតបំផ្លាញ តែងមានក្តីសង្ឃឹមក្នុងទម្រង់ផលិត អង្ករសរីរាង្គនិងទម្រង់ផលិតស្រូវ-បង្គា។
ក្នុងអង្គសិក្ខាសាលា លោកផាមវ៉ាន់ថេវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ បានចង្អុលការដល់មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយភូមិភាគនានា ផ្សព្វផ្សាយពូជស្រូវ BL៩ ទៅក្នុងការផលិតឱ្យបានឆាប់។ ទន្ទឹមនឹងនោះ ជាសន្សឹមៗអភិវឌ្ឍតំបន់ផលិតកម្មសុវត្ថិភាព អង្ករសរីរាង្គ ពិសេស កសាងផ្លាកយីហោស្រូវអង្ករដែលមានឈ្មោះបាកលីវ; ក្នុងនោះ ផ្តោតទៅលើផ្លាកយីហោ អង្ករតំបន់ផលិតបង្គា-ស្រូវបាកលីវ រួមចំណែកលើកកម្ពស់តម្លៃស្រូវអង្ករ និងអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ក្រៅពីនេះ គប្បីបង្កើនការតភ្ជាប់ជាមួយក្រុមហ៊ុននិងអាជីវកម្មនានា ក្នុងការកសាងវាលស្រែខ្នាតធំ ប្រមូលទិញពូជ ស្រូវ BL៩ រួមចំណែកបង្កើនប្រសិទ្ធភាពផលិតកម្ម នាំមកផលប្រយោជន៍ដល់កសិករ។
លោកលឺវហ្វាងលី នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តបាកលីវ ឱ្យដឹង៖ “ពូជស្រូវ BL៩ ត្រូវបាននាយកដ្ឋានដាំដុះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទទទួលស្គាល់ដាក់ឱ្យចែកចាយប្រើប្រាស់តាមបែបពិសេស នៅថ្ងៃ ២១ ខែសីហា ឆ្នាំ ២០២៣។ នេះជាពូជស្រូវត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រវាយតម្លៃខ្ពស់អំពីគុណភាពអង្ករ សមស្របទៅនឹងស្ថានភាពបម្រែបម្រួលអាកាសធាតុកាន់តែស្មុគស្មាញ ដូចសព្វថ្ងៃ។ ដើម្បីទាញយកឧត្តមភាពពីពូជស្រូវ BL៩ ផ្នែកកសិកម្មខេត្តនឹងមានដំណោះស្រាយ ពង្រីកទូលំទូលាយ ផ្ទេរជូនវិទ្យាសាស្ត្រ ផលិតកម្មដល់កសិករ; បង្កើតទៅជាតំបន់ជំនាញផលិត បង្កបង្កើនផលពូជស្រូវ BL៩ ទៅតាមស្តង់ដារ VietGAP សរីរាង្គ ជាមួយនឹងបរិមាណផលច្រើន និងធានាគុណភាព។ ទន្ទឹមនឹងនោះ ឧបត្ថម្ភដល់សហករណ៍ផលិតកម្ម អាជីវកម្ម ស្រូវអង្ករ កសាងនិងអភិវឌ្ឍខ្សែសង្វាក់ចងសម្ព័ន្ធរវាងសហករណ៍និងអាជីវកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងប្រទេសនិងការនាំចេញ។ ក្នុងរដូវវស្សានិងរដូវ ប្រាំងឆ្នាំ ២០២៣ ខេត្តនឹងផ្សព្វផ្សាយការផលិតពូជស្រូវ BL៩ លើផ្ទៃដី ៥០០ ហិកតា និងចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ANGIMEX ប្រមូលទិញផលិតផល”៕
ថាញ់យ្វី- លីសៀ