មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

09/10/2023 - 16:06

ជន​រួម​ជាតិ​ខ្មែរ​នៅ​កា​ម៉ាវ អំ​ណរ​រដូវ​បុណ្យ​សែន​ដូន​តា

បុណ្យ​សែន​ដូន​តា ជា​ពិធី​បុណ្យ​ដ៏​សំ​ខាន់​មួយ​របស់​ជន​រួម​ជាតិ​ខ្មែរ ត្រូវ​បាន​រក្សា​តាំង​ពីយូ​រ​លង់​មក។ ប៉ុន្មាន​ថ្ងៃ​នេះ មក​កាន់​ខេត្ត​កា​ម៉ាវ នឹង​បាន​ឃើញ​នូវ​ទិដ្ឋ​ភាព​អ៊ូ​អរ​នៅ​គ្រប់​ភូមិ​ស្រុក មាមីង​រៀប​ចំ​បាយ​ទឹក​នំចំណី​ ផ្ទះ​សម្បែង​តុប​តែង​អាសនៈ​ដើម្បី​ទទួល​អំណរ​បុណ្យ​សែន​ដូន​តា។

 ពិធីដារ​បាយ​បិណ្ឌ នា​ឱកាស​បុណ្យ​សែន​ដូន​តា។

តាម​ទំ​នៀម​ទម្លាប់ ពិធី​បុណ្យ​សែន​ដូន​តា​ត្រូវ​បាន​ប្រា​រព្ធ​ក្នុង​រយៈ​ពេល​ ១៥ ថ្ងៃ ដោយ​មាន​ពិធី​កិច្ច​សំ​ខាន់​ៗចំនួន ៤ បោះ​បាយ​បិណ្ឌ សែន​ដូន​តា ភ្ជុំ​បិណ្ឌ​និង​ជូន​ដូន​តា។ រយៈ​ពេល​ថ្មីៗ​នេះ ជន​រួម​ជាតិ​ខ្មែរ​ប្រា​រព្ធ​ពិធី​បុណ្យ​សែន​ដូន​តា​សង្ខេប​ជាង​មុន ដើម្បី​សម​ស្រប​នឹង​លក្ខណៈ​ជាក់​ស្តែង ប៉ុន្តែ​នៅ​តែ​រក្សា​បាន​ទំនៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ។

ប៉ុន្មាន​ថ្ងៃ​នេះ នៅ​តាម​ភូមិ​ស្រុក​ពោរ​ពេញ​ទៅ​ដោយ​បរិយា​កាស​បុណ្យ​សែន​ដូន​តា ពិសេស គឺ​នៅ​តាម​វត្ត​ខ្មែរ។ ពិធី​បុណ្យ​សែន​ដូន​តា ៣ ថ្ងៃ​ចុង​ក្រោយ ក្រៅ​ពី​បូជា​គ្រឿង​សក្ការៈ​និង​ស្ពក​សំ​ណែន​នៅ​គេ​ហដ្ឋាន​ ពិធី​សំ​ខាន់ៗ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​វត្ត​និង “សាលា​ទាន” ក្នុង​ភូមិ។

ព្រះ​ឧបជ្ឈាយ៍ ថាច់​ហា ប្រធាន​គណៈ​អភិបាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្កកាម៉ាវ មាន​ថេរ​ដី​កា៖ ជា​សកម្ម​ភាព​មួយ​មិន​អាច​ខ្វះ​បាន​របស់​ជន​រួម​ជាតិខ្មែរក្នុង​ឱកាស​នេះ​គឺ​ទៅ​វត្ត​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដល់​ញាតិ ៧ សន្តាន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក និង​បុព្វការី​ជន​ជួយ​ចម្រុង​ចម្រើន​ថែ​រក្សា​ភូមិ​ ស្រុក​បាន​សុខ​ក្សេម​ក្សាន្ត សុភ​មង្គល សម្បូរ​សប្បាយ។ “ពិធី​បុណ្យ​សែន​ដូន​តា ៣ ថ្ងៃ​ចុង​ក្រោយ វត្ត​តែង​រៀប​ចំ​ដង្វាយ​ព្រះ​និង​ស្ពក​សំ​ណែន​សែន​ដូន​តា ដារ​ឧទ្ទិស​កុសល​រួម​ហើយ ក៏​ចែក​ជូន​ដល់​ពុទ្ធ​បរិស័ទ​ក្នុង​ន័យ​ទទួល​យក​កុសល​រៀងៗ​ខ្លួន រួម​ចំ​ណែក​ជួយ​ដល់​មាមីង​មាន​ជីវ​ភាព​កាន់​តែ​សម្បូរ​ធូរ​ធារ សុខ​ដុរ​មនា​សម្រាប់​គ្រួសារ​មាមីង​ពុទ្ធ​បរិស័ទ” - ព្រះ​ឧបជ្ឈាយ៍ ថាច់​ហា មាន​ថេរ​ដី​កា​បន្ថែម​ដូច្នេះ។

លោក ឡឹម​ណុល អាយុ​៨៤​ឆ្នាំ ជន​ជាតិ​ខ្មែរ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ក្រុង​កា​ម៉ាវ អតីត​តំ​ណាង​រដ្ឋ​សភា នីតិកាល VI មាន​ប្រ​សាសន៍៖ “ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ ខេត្ត​បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំហឹង​អនុវត្ត​ល្អ​នូវ​កម្ម​វិធីទិស​ដៅ​ជាតិ ឧបត្ថម្ភ​ជន​រួម​ជាតិ​បាន​ទាន់​ពេល លើក​កម្ពស់​សមត្ថ​ភាព​ក្នុង​ការ​ទប់​ទល់​នឹង​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ បន្សាំ​បន្តិច​ម្តងៗ​និង​បង្កើត​ទម្រង់​រក​ស៊ី​ជា​ច្រើន ​មាន​ប្រ​សិទ្ធ​ភាព។ ពិសេស គ្រួ​សារ​ក្រីក្រ គ្រួ​សារ​ដែល​ជួប​លំ​បាក បាន​រដ្ឋ​ជួយ​ឧបត្ថម្ភ យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណ​សម្បត្តិ ដើម្បី​ឈាន​ឡើងក្នុង​ជីវ​ភាព។ ផ្តើម​ពី​នោះ ធ្វើ​ឱ្យ​មុខ​មាត់ភូមិ​ស្រុក​កាន់​មាន​ភាព​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជីវ​ភាព​មាមីង​ត្រូវ​បាន​កែ​លម្អ ដូច្នេះ មា​មីង​ទទួល​អំណរ​បុណ្យ​សែន​ដូន​តា​ប្រកប​ដោយ​ភាព​សប្បាយ​រីក​រាយ”៕

    យោង៖ កាសែត​ជន​ជាតិ​និង​អភិវឌ្ឍ-មុនី

ចែករំលែកអត្ថបទ