09/10/2023 - 16:06

សម​មិត្ត ផាម​វ៉ាន់​ហេវ អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ៖

តំបន់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​រីក​ចម្រើន រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍ​រួម​របស់​ក្រុង

 

សមមិត្ត ផាម​វ៉ាន់​ហេវ អនុលេខា​ប្រ​ចាំ​ការនៃគណៈ​កម្មា​ធិការ​បក្ស​ក្រុង ប្រធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ។

ថ្ងៃ​១០ ខែម​ករា ឆ្នាំ​២០១៨ គណៈ​លេខា​មជ្ឈិម​បក្ស នីតិ​កាល XII បាន​ចេញ​បទ​បញ្ជា​លេខ​១៩-CT/TW  ស្ដី​ពី​បង្កើន​ការ​ងារ​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី (ហៅ​កាត់​ថា បទ​បញ្ជា​លេខ​១៩)។ កា​សែត​កឹង​ធើ​ភាសា​ខ្មែរ បាន​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​នឹង​សមមិត្ត ផាម​វ៉ាន់​ហេវ អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ស្ដី​ពី​ការ​អនុវត្ត​បទ​បញ្ជា​នេះ។

*រយៈ​ពេល​៥ឆ្នាំ​កន្លង គណៈ​កម្មា​ធិការ​បក្ស ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​បទ​បញ្ជា​នេះ​យ៉ាង​ដូច​ម្ដេច ជម្រាប​ប្រសាសន៍​       សមមិត្ត ?

- ក្រោយ​ពី​បទ​បញ្ជា​លេខ​១៩​បាន​ដាក់​ចេញ គណៈ​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ បាន​ចេញ​សារ​លិខិត​លេខ​៩៣៤​-CV/TU ផ្សព្វ​ផ្សាយ​អនុវត្ត​បទ​បញ្ជា​លេខ​១៩; ចង្អុល​ការ​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​និង​អង្គ​ការ​នយោ​បាយ - ​សង្គម ក្រុង​ផ្ដុំ​កម្លាំង​ចង្អុល​ការ ផ្សព្វ​ផ្សាយ បញ្រ្ជាប​អនុវត្ត​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជា​លេខ​១៩ ផ្សារ​ភ្ជាប់​នឹង​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​ សេច​ក្ដី​សម្រេច​របស់​បក្ស គោល​ន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ដល់​កម្មា​ភិបាល បក្ខ​ជន បុគ្គ​លិក អ្នក​រដ្ឋ​ការ សម្ព័ន្ធ​យុវ​ជន សមា​ជិក​សមាគម​និង​ប្រ​ជា​ជន។ គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច រណសិរ្ស​មាតុ​ភូមិ និង​អង្គ​ការ​នយោ​បាយ-​សង្គម គ្រប់​ថ្នាក់ តែង​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​បាន​ល្អ​នូវ​គោល​ការណ៍ សេចក្ដី​សម្រេច​របស់​បក្ស ច្បាប់​របស់​រដ្ឋ គោល​នយោ​បាយ កម្មវិធី​​គម្រោង​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ។ ទន្ទឹម​នឹង​នោះ បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិចនិយាយ​រួម ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក អនុវត្ត​វិទ្យា​សាស្រ្ត​និង​បច្ចេក​ទេស​ជឿន​លឿនក្នុង​ផលិត ជា​ជំ​ហាន​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ។ល។ ផ្ដើម​ពី​នោះ ជន​រួម​ជាតិ​ខ្មែរ​ខិត​ខំ​ពល​កម្ម​ផលិត ធ្វើ​អា​ជីវ​កម្ម អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ; សកម្ម​ចូល​រួម​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ; អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ; សន្តិ​សុខ​នយោ​បាយ​ សណ្ដាប់​ធ្នាប់​សង្គម​នៅ​កន្លែង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​មាន​ភាព​លំ​នឹង​ជា​បន្ត។

* តើ​ក្រុង​កឹង​ធើ​អនុវត្ត​វិធាន​ការ​អ្វី ដើម្បី​បង្កើន​ប្រ​សិទ្ធ​ភាព​ការ​ងារ​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ជម្រាប​ប្រ​សាសន៍​សម​មិត្ត ?

 ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង រណសិរ្ស​មាតុ​ភូមិ​និង​អង្គ​ការ​នយោ​បាយ - ​សង្គម​ក្រុង​
បាន​សាង​សង់​ផ្ទះ​មហា​សាមគ្គី​បាន​៥៩០​ខ្នង​ជូន​ជន​រួម​ជាតិ​ខ្មែរ
សរុប​ទឹក​ប្រាក់​ប្រ​មាណ​២៦,៥៥​ពាន់​លាន​ដុង។

- ទន្ទឹម​នឹង​ការ​ជំ​រុញ​អនុវត្ត​បទ​បញ្ជា​លេខ ១៩ គណៈ​កម្មា​ធិ​ការ​បក្ស​បន្ត​ការ​ដឹក​នាំ ចង្អុល​ការ​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​និង​មន្ទីរ​ គណៈ ផ្នែក​ពាក់​ព័ន្ធ ផ្សព្វ​ផ្សាយ​ដល់​កម្មា​ភិបាល បក្ខ​ជន បុគ្គ​លិក អ្នក​រដ្ឋ​ការ​និង​ប្រ​ជា​ជន ពិ​សេស​គឺ​ជន​រួម​ជាតិ​ភាគ​តិច បញ្រ្ជាប​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ ជា​ពិ​សេស​គឺ​បទ​ប្បញ្ញត្តិ​ច្បាប់ និង​គោល​នយោ​បាយ​ថ្មី​ដែល​ទាក់​ទង​ផ្ទាល់​ដល់​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​រួម ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក។ ផ្ដើម​ពី​នោះ ម្ចាស់​ការ​និង​ធ្វើ​ឱ្យ​ជាក់​ស្ដែង​ទាន់​ពេល​នូវ​គោល​ការណ៍ គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស រដ្ឋ សំ​ដៅ​លើក​កម្ពស់​ការ​យល់​ដឹង ភារ​កិច្ច​របស់​គ្រប់​ថ្នាក់ គ្រប់​ផ្នែក អង្គ​ការ​មហា​ជន​និង​ប្រ​ជា​ជន​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ; បញ្ជាក់​ពី​លក្ខណៈ​មិន​ងាក​រេ​នៃ​គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ៖ ប្រជា​ជាតិ​វៀត​ណាម សម​ភាព​ សាមគ្គី គោ​រព​គ្នា​ទៅ​វិញ​ទៅ​មក​និង​រួម​គ្នា​អភិវឌ្ឍ។

ក្រុង​ផ្ដុំ​កម្លាំង​ផ្ដល់​អាទិភាព​ប្រ​ភព​ទុន​វិនិ​យោគ អភិវឌ្ឍ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច; ជំ​រុញ​ការ​ធ្វើ​ពិពិធ​កម្ម​និង​សង្គ​មូប​នីយ​កម្ម​ប្រ​ភព​ធន​ធាន; យក​ចិត្ត​ទុក​ដាក់​ពិសេស​ដល់​ការ​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា បណ្តុះ​បណ្ដាល​ប្រ​ភព​ធន​ធាន​មនុស្ស កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព កសាង​ប្រព័ន្ធ​នយោ​បាយ​មូលដ្ឋាន​រឹង​មាំ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ធានា​ការ​ពារ​ប្រ​ទេស - សន្ដិ​សុខ បង្ក​ការ​លំនឹង​និង​អភិវឌ្ឍ​តំបន់​ជន​រួម​ជាតិ​ខ្មែរ។ល។ ក្រុង​បំផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ក្នុង​តំបន់​ជន​រួម​ជាតិ​ខ្មែរ​លើ​វិស័យ​នានា ជា​ពិសេស គឺ​វិស័យ​ការ​ពារ​ប្រ​ទេស-​សន្ដិ​សុខ; ផ្ដុំ​កម្លាំង​ពង្រីក​ទូលាយ​ទម្រង់​ដែល​មាន​ប្រសិទ្ធ​ភាព មាន​ភាព​សុស​សាយ។ល។

ជឿ​ជាក់​ថា ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ គ្រប់​ថ្នាក់ គ្រប់​ផ្នែក និង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយជន​រួម​ជាតិ​ភាគ​តិច​និយាយ​រួម និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ​និយាយ​ដោយ​ឡែក នឹង​បន្ត​ពង្រីក​ប្រវេណី​បដិវត្តន៍ ស្មារតី​សាមគ្គី ច្នៃ​ប្រតិដ្ឋ ខិត​ខំ​ពល​កម្ម ផលិត ធ្វើ​អា​ជីវ​កម្ម អភិវឌ្ឍ​សេដ្ឋ​កិច្ច ធ្វើ​មាន​ដោយ​សុច​រិត លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី រួម​ចំ​ណែក​ទៅ​ក្នុង​ការ​អភិវឌ្ឍ​រួម​របស់​ក្រុង៕

* សូម​អរ​គុណ​សម​មិត្ត !

                                 ថាញ​ឡុង- ថាច់​ធី

ចែករំលែកអត្ថបទ