មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

02/10/2023 - 17:32

ចងសម្ព័ន្ធបើកទូលាយផ្ទៃដីនិងបង្កើនតម្លៃដំណាំដូង

ដើម្បីបង្កើនប្រាក់ចំណូលជូនកសិករតាមទិសដៅចីរភាព ខេត្តត្រាវិញ កំពុងជំរុញដំណើរការសកម្មភាពជាច្រើនក្នុងការកសាងសង្វាក់តម្លៃលើដំណាំដូង។

ម្ចាស់ចម្ការ កៅវ៉ាន់លុង (ខាងឆ្វេង) ឃុំហ្វាតឹង ស្រុកកូវកែ ឧទ្ទេសនាម
អំពីផ្លែដូងខ្ទិះដល់ភ្ញៀវទេសចរ។

លោក ឡេវ៉ាន់ដុង អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ ឱ្យដឹង៖ បច្ចុប្បន្ន ខេត្តមានផ្ទៃដីចម្ការដូង សរុបជាង២៣.៦០០ហិកតា; ក្នុងនោះ ផ្ទៃដីចម្ការដូងដែលកំពុងផ្ដល់ផ្លែប្រមាណ២០.២០០ហិកតា ដោយទិន្នផលប្រមាណ ២៥០ លានផ្លែ/ឆ្នាំ (សរុបជាង ៣០០.០០០ តោន/ឆ្នាំ)។  ផ្ទៃដីចម្ការដូងគឺមានគ្រប់ស្រុក ទីរួមខេត្ត ក្រុងក្នុងខេត្ត។

ដើម្បីអនុវត្តទិសដៅលើកកម្ពស់សង្វាក់តម្លៃដំណាំដូង ខេត្តបានជំរុញសកម្មភាពដំណើរការ អាជីវកម្មជាច្រើននៅខេត្តបេនត្រែ ចូលរួមចងសម្ព័ន្ធវិនិយោគបើកទូលាយផ្ទៃដីដាំ និងច្នៃដូងសរីរាង្គដែលបានរៀបចំផែនការដើម្បីអភិវឌ្ឍន៍។ គួរឱ្យកត់សម្គាល់ អាជីវកម្មដែលបានអញ្ជើញ មកវិនិយោគ ឯកទេសលើការកែច្នៃដូង ហើយបានធ្វើការបណ្ដាក់ទុនជំហានដំបូងមានការអភិវឌ្ឍផ្ទៃដីដាំដូងសរីរាង្គលើភូមិសាស្រ្ត។

ជាក់ស្ដែង ក្រុមហ៊ុនភាគហ៊ុន អាហរ័ណនីហរ័ណ Betrimex បេនត្រែ ក្រុមហ៊ុនចំកាត់កែច្នៃដូង លឿងក្វើយ ក្រុមហ៊ុនភាគហ៊ុនច្នៃដូង អាចូវ ក្រុមហ៊ុនចំកាត់ច្នៃកសិផលទ្វឹងផុង បានចុះកិច្ចសន្យារួមជាមួយនឹងកសិករកសាងអភិវឌ្ឍដូងសរីរាង្គជិត ២.០០០ ហិកតា នៅតំបន់ដែលរៀបចំផែនការនៅស្រុកទីវកឹង កាងឡុង ចូវថាញ់។ ផ្ទៃដីដាំដូងសរីរាង្គ កសិករបានជំនួយបច្ចេកទេសសម្រាប់ផលិតផលដូងសម្រេចតាម ស្ដង់ដារអឺរ៉ុប-UE អាមេរិក-USDA ជប៉ុន-JAS អូស្រ្តាលី-ACO ស្វីស-KRAV និង GlobalGAP។

លោក ត្រឹងវ៉ាន់ង៉ីម នៅឃុំតឹងហ្វា ឱ្យដឹង៖ “ពេលរដ្ឋកៀរគរនិងជំនួយបច្ចេកទេស ខ្ញុំចុះឈ្មោះដាំដូងតាមទម្រង់ដូងសរីរាង្គ០,៤ហិកតា។ ដាំដូងសរីរាង្គត្រូវបានសហករណ៍ប្រមូលទិញដោយតម្លៃលំនឹង ពេលតម្លៃដូងចុះទាប ដូងសរីរាង្គក៏បានសហករណ៍ប្រមូលទិញ។ បច្ចេកទេសដាំដូងសរីរាង្គចំណាយដើមទុនទាបជាង ពីព្រោះប្រើប្រាស់ជីសរីរាង្គ មិនប្រើប្រាស់ជីគីមី ទិន្នផលដូងមានភាពលំនឹងនិងល្អជាង បើប្រៀប ផ្ទឹមនឹងដាំដូងដោយប្រើប្រាស់ជីគីមី”។

ទន្ទឹមនឹងដូងសរីរាង្គ ដូងខ្ទិះប្រណីតរបស់ខេត្តត្រាវិញក៏ត្រូវបានទទួលស្គាល់ស្ដង់ដារ VietGAP ហើយបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ផ្ដល់លិខិតបញ្ជាក់ទទួលស្គាល់ផ្លាកពាណិជ្ជកម្ម សហករណ៍ដូងខ្ទិះហ្វាតឹង ស្រុកកូវកែ។ នេះជាសហករណ៍មុនដំបូងជាងគេនៅខេត្តត្រាវិញដែលជំនាញដាំដូងខ្ទិះ បានទទួលស្គាល់ផលិត ផលអនុវត្តកសិកម្មល្អ។

ជាពិសេស ដូងខ្ទិះនាបច្ចុប្បន្នត្រូវបានក្រុមហ៊ុនចំកាត់ដូងខ្ទិះកូវកែ (Vicosap) កែច្នៃជា ផលិតផលចំនួន ៩ មុខរួមមាន៖ គ្រាប់ស្ករដូងខ្ទិះ ដូងខ្ទិះសរសៃ ដូងខ្ទិះសម្ងួតស្រួយ យ៉ាអួដូង ខ្ទិះសម្ងួតស្រួយ នំបំប៉នដូងខ្ទិះ យ៉ាអួទឹកភេសជ្ជៈ ដូងខ្ទិះ និងផ្លែដូងខ្ទិះប៊ឺតសុញ្ញាកាស។ល។ ក្រៅពីនោះ ក្រុមហ៊ុននៅទាំងមានជាកម្មសិទ្ធិនូវរូបមន្តច្នៃម្ហូប ភេសជ្ជៈ ធ្វើអំពីដូងខ្ទិះទៀតផង។

ក្នុងចំណោមផលិតផលធ្វើពីដូងខ្ទិះ គឺមានផលិតផល OCOP (ឃុំមួយផលិតផលមួយ) ចំនួន៨ ជាប់ចំណាត់ថ្នាក់ផ្កាយ៤ និងផ្កាយ៥ ថ្នាក់ជាតិ ហើយមានលក់ពាស់ពេញនៅទីផ្សារក្នុងប្រទេស និងឈានដល់ទីផ្សារនីហរ័ណ៕

                      យោង TTXVN - ថាច់ធី

ចែករំលែកអត្ថបទ