25/09/2023 - 15:39

ទម្រង់​រក្សា​សន្ដិសុខ​សណ្ដាប់​ធ្នាប់​ជា​ច្រើន​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​

នគរ​បាល​ខេត្ត​បាក​លីវ​ សហការ​ជា​មួយ​នឹង​អ្នក​មាន​ប្រ​ជា​ប្រិយ​ កៀរ​គរ​ជន​រួម​ជាតិ​ខ្មែរ​សកម្ម​ចូល​រួម​ “ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្ដិសុខ​មាតុ​ភូមិ​” ដើម្បី​កសាង​ភូមិ​ស្រុក​សុខ​សាន្ត​។​

​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រកូល​ សុំ​យោ​បល់​ពី​ព្រះ​ចៅ​អធិ​ការ​វត្ត​គម្ភីរ​សាគរ​ (ព្រែក​ជ្រៅ​) ឃុំ​វិញ​ត្រាច់​ដុង​អំ​ពី​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ដល់​សមាជិក​ក្នុង​ការ​ប្រ​ជុំ​ប្រ​ចាំ​ខែ។​ 

 លោក​ថាច់​សល់​ ប្រ​ធាន​ក្លឹប​ បាន​បង្ហាញ​ឱ្យ​សមា​ជិក​ឃើញ​ពី​សកម្ម​ភាព​របស់
​ឧក្រិដ្ឋ​ជន​នៅ​លើ​បណ្ដាញ​សង្គម។​

ទម្រង់​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​មាន​ប្រ​សិទ្ធ​ភាព​ មាមីង​ខ្មែរ​នៅ​ឃុំ​ហឹង​ហោយ​ព្រួត​ដៃ​គ្នា​កសាង​ភូមិ​ស្រុក​សុខ​សាន្ដ​និង​បរិស្ថាន​ជ្រះ​ស្អាត។​

ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រកូល​ ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ​ បាន​បង្កើត​នៅ​ឆ្នាំ​២០១១។​ បច្ចុប្បន្ន​ មាន​ត្រ​កូល​ចំ​នួន​៤​គឺ សើុង​ ថាច់​ ត្រឹង​និង​ឡឹម​ សរុប​មាន​ជាង​៦០ គ្រួ​សារ​ចូល​រួម​។​ រៀង​រាល់​ខែ​ សមាជិក​ក្នុង​វង្ស​ត្រ​កូល​បាន​មក​ជួប​ជុំ​គ្នា​នៅ​វត្ត​គម្ភីរ​សាគរ​ (ព្រែក​ជ្រៅ​) ដើម្បី​ប្រ​ជុំ​ជីវ​កិច្ច​ ឃោសនា​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​; កៀរ​គរ​សមាជិក​ក្នុង​វង្ស​ត្រ​កូល​ អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ ដាស់​តឿន​ក្រើន​រំឮក​កូន​ចៅ​ឱ្យ​ជៀស​ឆ្ងាយ​ពី​បាប​គ្រោះ​សង្គម។​ល។​ លោក​សើុង​សុង ប្រ​ធាន​ក្រុម​វង្ស​ត្រកូល​សើុង ឱ្យដឹង៖ “បង្កើត​បាន​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រកូល​ គឺ​មាន​អត្ថ​ន័យ​យ៉ាង​ធំ​ធេង​ក្នុង​ការ​រក្សា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​ ដ្បិត​អី​ខណៈ​ពេល​ដឹង​ថា​ មាន​សមាជិក​ក្នុង​គ្រួ​សារ​ណា​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ ក៏​ចុះ​ទៅ​លើក​ទឹក​ចិត្ត​ ផ្សព្វ​ផ្សាយ​ច្បាប់​ដើម្បី​សមាជិក​គ្រួ​សារ​នោះ​យល់​និង​អនុវត្ត​ល្អ។​ ប្រ​ធាន​ក្រុម​វង្ស​ត្រកូល​នីមួយ​ៗ​ សុទ្ធ​សឹង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ ម្ល៉ោះ​ហើយ​បាន​ចូល​រួម​សម្រុះ​សម្រួល​ជោគ​ជ័យ​ករណី ជម្លោះ​លែង​លះ​គ្នា​ វិវាទ​ដី​ធ្លី​ គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ដើម​។​ ក្រៅ​ពី​នោះ​ សមាជិក​នៅ​ទាំង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​រស់​នៅ​សាមគ្គី​ ព្រួត​ដៃ​រក្សា​សន្ដិ​សុខ​ សណ្ដាប់​ធ្នាប់​ភូមិ​ស្រុក”។​

តាម​ប្រ​សាសន៍​លោក​ង្វៀង​ហ្វាង​អែម​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​ ប្រ​ធាន​គណៈ​ចង្អុល​ការ​ក្លឹប​៣ សកម្ម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ដំ​ណើរ​ការ​ជាង​១០ ឆ្នាំ​ ក្លឹប​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​រក្សា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​។​ ក្នុង​ចំ​ណោម​សមាជិក​ក្លឹប​ទាំង​៣៥នាក់ ភាគ​ច្រើន​គឺ​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ភាគ​ ម្ល៉ោះ​ហើយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ កៀរ​គរ​ជន​រួម​ជាតិ​ខ្មែរ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ។​ ក្រៅ​ពី​នោះ​ កម្លាំង​នគរ​បាល​តែង​ណែ​នាំ​ដល់​សមា​ជិក​ មាមីង​ខ្មែរ​ឱ្យ​យល់​ដឹង​អំ​ពី​ឧបាយ​កល​សកម្ម​ភាព​របស់​ឧក្រិដ្ឋ​ជន​; កៀរ​គរ​មា​មីង​ខ្មែរ​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ មិន​ស្ដាប់​ពាក្យ​ឃោសនា​អូស​ទាញ​របស់​អា​នុភាព​ពី​ខាង​ក្រៅ​ ដើម្បី​បំ​បែក​បំបាក់​ផែន​មហា​សាមគ្គី​ជន​ជាតិ​ និង​ប្ដេជ្ញា​តស៊ូ​ប្រ​យុទ្ធ​ប្រ​ឆាំង​ បរិហារ​ឧក្រិដ្ឋ​ជន​ ដើម្បី​រក្សា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​ភូមិ​ភាគ។​ លោក​ថាច់​សល់​ ប្រ​ធាន​ក្លឹប​ ឱ្យដឹង​៖ “សមា​ជិក​ក្លឹប​នឹង​បង្កើត​ក្រុម​ស្វ័យ​គ្រប់​គ្រង​ ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រកូល​ក្នុង​ភូមិ​ ក្នុង​តំ​បន់​តាំង​ទីលំ​នៅ​ដើម្បី​គ្រប់​គ្រង​និង​កៀរ​គរ​មាមីង​ខ្មែរ​ចុះ​ឈ្មោះ​គ្រួ​សារ​មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់”។​

បច្ចុប្បន្ន​ ទូទាំង​ខេត្ត​មាន​ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រ​កូល​ចំ​នួន​៥០ ដោយ​មាន​សមាជិក​ជា​ជន​ជាតិ​ខ្មែរ​ជាង​៧.២៥០​នាក់។​ ទម្រង់​ “ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រ​កូល​” ក្លឹប​៣​សកម្ម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ កំ​ពុង​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ត្រូវ​បាន​ក្រ​សួង​នគរ​បាល​វាយ​តម្លៃ​ខ្ពស់​និង​បើក​ទូលាយ​នៅ​ភូមិ​ភាគ​នានា​៕​

យ្វីអាញ - ថាច់​ធី

ចែករំលែកអត្ថបទ