មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/09/2023 - 14:06

ប្រ​ធាន​សមា​គម​អតីត​យុទ្ធ​ន​ធ្វើ​តាម​ដំបូន្មាន​អ៊ំ

ប្រ​ធាន​សមាគម​អតីត​យុទ្ធ​ជន ឃុំ​ភូ​កឹង ខេត្ត​ត្រា​វិញ គឹម​ថាញ​កឹង គឺ​គំរូ​លេច​ធ្លោ​ក្នុង​ការ​ចលនា​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិយា​បថ​ហូជី​មិញ។

  លោក​គឹម​ថាញ​កឹង បាន​បង្ហាញ​ចម្ការ​ដូង​គាត់​ដែល​កំ​ពុង​ផ្ដល់​ផ្លែ។

លោក​គឹម​ថាញ​កឹង ឱ្យដឹង៖ “ខ្ញុំ​ធ្វើ​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ឃុំ​ភូកឹង តាំង​ពី​ឆ្នាំ​២០២១។ ខ្ញុំ​តែង​ខិត​ខំ​អនុវត្ត​សម្រេច​ឆ្នើម​ភារ​កិច្ច។ សកម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​សកម្ម​ភាព​ទាំង​ឡាយ​ដែល​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត នោះ​គឺ​ការ​កៀរ​គរ​កម្មា​ភិបាល សមា​ជិក​ក្នុង​សមា​គម​អតីត​យុទ្ធ​ជន​ចូល​រួម​កសាង​ទេស​ភាព​បរិស្ថាន​បៃ​តង-ជ្រះ-ស្អាត។ ទន្ទឹម​នឹង​នោះ រក្សា​និង​ពង្រីក​ប្រ​សិទ្ធ​ភាព​នូវ​ទម្រង់​ក្លឹប​បរិស្ថាន​អតីត​យុទ្ធ​ជន​នៅ​តាម​ភូមិ”។

លោក គឹម​ថាញ​កឹង (កណ្តាល) ពិភាក្សា​ជា​មួយ​កម្មា​ភិបាល និងសមា​ជិក​
អំពី​វិធី​ថែ​រក្សា​ផ្កា​ត្រែ​លឿង។

អតីត​យុទ្ធ​ជន​គឹម​សុដា នៅ​ភូមិ​ដាយ​ត្រឿង ឱ្យដឹង៖ “អា​ស្រ័យ​ប្រ​ធាន​សមា​គម​អតីត​យុទ្ធ​ជន​ឃុំ រួម​ជា​មួយ​នឹង​សាខា​សមាគម​អតីត​យុទ្ធ​ជន​ភូមិ​ធ្វើ​ការ​កៀរ​គរ គ្រួសារ​ខ្ញុំ​បាន​ចូល​រួម​ការ​ពារ​បរិស្ថាន រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី។ គ្រួសារ​ខ្ញុំ​ចូល​រួម​ដាំ​ឈើ​លម្អ​ធ្វើ​ជា​របង​មុខ​ផ្ទះ ដាំ​ដើម​ឈើ​តាម​ផ្លូវ បង្ក​ជា​បរិស្ថាន​ជ្រះ​ស្អាត។ ក្រៅ​ពី​នោះ គ្រួសារ​ខ្ញុំ​នៅ​ទាំង​បែង​ប្រ​ភេទ​សំ​រាម​ប្រ​ចាំ​ថ្ងៃ​ក្នុង​គ្រួ​សារ ចោល​សំ​រាម​ត្រង់​កន្លែង ដើម្បី​ការ​វិនិច្ឆ័យ​សំ​រាម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព”។

លោក​ថាច់​ហ្វាង​ណាម អនុលេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ភូកឹង ឱ្យដឹង​៖ “លោក​គឹម​ថាញ​កឹង ជា​គំរូ​លេច​ធ្លោ​ម្នាក់​ក្នុង​ចំ​ណោម​គំរូ​លេច​ធ្លោ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ ពី​មុន​នេះ គ្រួសារ​គាត់​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួសារ​ក្រីក្រ ជា​មួយ​នឹង​ស្មារតី​ហ៊ាន​គិត ហ៊ាន​ធ្វើ គាត់បង្កើត​បាន​ទម្រង់​ចិញ្ចឹម​សត្វ​នាំ​មក​ប្រ​សិទ្ធ​ភាព​ខ្ពស់។ បច្ចុប្បន្ន គ្រួ​សារ​គាត់​ត្រូវ​បាន​ចាត់​ទុក​ថា ជា​គ្រួសារ​អនុវត្ត​ល្អ​ពិពិធកម្ម​ពូជ ដំ​ណាំ សត្វចិញ្ចឹម។ ក្រៅ​ពី​ពង្រីក​ប្រ​សិទ្ធ​ភាព ទម្រង់​សេដ្ឋកិច្ច គាត់​នៅ​ទាំង​ខ្នះ​ខ្នែង​ចូល​រួម​រាល់​ចលនា​ដែល​សមាគម​បំ​ផុស ចូល​រួម​ក្លឹប​បរិស្ថាន​និង​អនុវត្ត​ការ​សម្អាត​តាម​ដង​ផ្លូវ​ដែល​សាខា​សមាគម​បន្ទុក​ទៀត​ផង។ លោក​គឹម​ថាញ​កឹង ត្រូវ​បាន​ស្ងើច​សរ​សើរ​ជា​អតីត​យុទ្ធ​ជន​គំរូ”។

លោក​គឹម​ថាញ​កឹង នៅ​ទាំង​ហ៊ាន​ផ្លាស់​ប្ដូរ​ដី​ផលិត​ស្រូវ​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​៥​កុង​មក​ដាំ​ដូង​ខ្ទិះ។ បច្ចុប្បន្ន ចម្ការ​ដូង​គាត់​ដាំ​បាន​រយៈ​ពេល​៣​ឆ្នាំ កំ​ពុង​ផ្ដល់​ផ្លែ សង្ឃឹម​ថា​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​គ្រួសារ៕

                             សើុង​ម៉ាល័យ- ថាច់ធី

ចែករំលែកអត្ថបទ