ក្រុមហ៊ុនចំកាត់តេលសិលាគីមីឡុងសើុង ឬហៅថាសមាយោគតេលសិលាគីមីឡុងសើុង គឺជាក្រុមហ៊ុនសមាជិករបស់ SCG Chemicals - ជាអាជីវកម្មផលិតតេលសិលាគីមីរួមបញ្ចូលគ្នានៅអាស៊ីអាគ្នេយ៍។ សមាយោគតេលសិលាគីមីឡុងសើុង មានទីតាំងនៅឃុំឡុងសើុង ខេត្តបារៀវុងតាវ។ ឡុងសើុង ត្រៀមបម្រុងនាំផលិតផលចេញលក់លើទីផ្សារនៅចុងឆ្នាំ២០២៣នេះ។
ជាមួយនឹងប្រព័ន្ធបិទជិតឡុងសើុង ធានាបានបរិស្ថានដោយនិរន្តរភាព។
សមាយោគតេលសិលាគីមីឡុងសើុង គឺជាសមាយោគតេលសិលាគីមីរួមបញ្ចូលគ្នាដំបូងគេនៅប្រទេសវៀតណាម មានបច្ចេកវិជ្ជាទំនើបបំផុតលើពិភពលោក ត្រូវបានសាងសង់លើផ្ទៃដី ៤៦៤ ហិកតា ជាមួយនឹងទុនវិនិយោគសរុបជាង៥ពាន់លានដុល្លារ។ សមាយោគ រួមមាន៖ រោងចក្រ olefins ខ្នាតធំ រោងចក្រ polyolefin ជាមួយនឹងបច្ចេកវិជ្ជាឈានមុខគេលើពិភពលោកនា បច្ចុប្បន្ននិងបណ្តុំកំពង់ផែ បាសាំង អាងជំនាញ ប្រើប្រាស់រោងចក្រងាយស្រួលមជ្ឈមណ្ឌល បន្ទប់ពិសោធន៍ និងឃ្លាំងជាដើម។ លោក Kitti Phadungchiwit អគ្គនាយករងក្រុមហ៊ុនចំកាត់តេលសិលាគីមីឡុងសើុង ឱ្យដឹង៖ “សមាយោគតេលសិលាគីមីឡុងសើុង អនុវត្តនូវបច្ចេកវិជ្ជាជឿនលឿនឈានមុខគេលើពិភពលោក។ ទន្ទឹមនឹងនោះ សន្យាការពារបរិស្ថាន គោរពតាមបទប្បញ្ញត្តិ និងលើកកម្ពស់គុណភាពជីវិតរបស់សហគមន៍។ ឡុងសើុង នឹងជាឈ្នាន់សម្រាប់ផ្នែកតេលសិលាគីមីវៀតណាម។ ក្រុមហ៊ុនឧបត្ថម្ភអាជីវកម្មខាងក្រោម និងមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរយៈពេលវែងរបស់អាជីវកម្មទាំងនេះ។ សកម្មភាពផលិតកម្មរបស់ក្រុមហ៊ុនចំកាត់តេលសិលាគីមីឡុងសើុង នឹងគោគោរពម៉ឺងម៉ាត់នូវគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព ផ្តុំកម្លាំងទៅលើយុទ្ធសាស្រ្ត ESG - Environmental (បរិស្ថាន), Social (សង្គម) និងអភិបាលកិច្ចប្រកបដោយតម្លាភាព (governance)”។
ទិដ្ឋភាពខាងក្នុងនៃតំបន់ផលិតរបស់ឡុងសើុង។
យោងតាមគម្រោង ពេលដាក់ឱ្យរោងចក្រ ដំណើរការទាំងមូល សមាយោគតេលសិលា គីមីឡុងសើុងនឹងផលិតនូវប្រភេទផលិតផលតេលសិលាគីមីសំខាន់ៗជាបន្តបន្ទាប់ រួមមាន៖ polyethylene (PE) និង polypropylene (PP) ដោយកម្លាំងប្រមាណ១,៤លានតោន/ឆ្នាំ។ ជាមួយនឹងទិន្នផលនេះ នឹងជំនួសឱ្យផលិតផល polyolefin អាហរ័ណ បង្កើនភាពប្រកួតប្រជែងរបស់អាជីវកម្មផលិតនូវផលិតផលដោយប្រើប្រាស់វត្ថុធាតុ ដើមពី polyolefin ។ ផ្តើមពីនោះ កែលម្អការចំណាយសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាទទួលផលប្រយោជន៍ពីការពិពិធកម្មក្នុងការអនុវត្ត ផលិតផលប្រើប្រាស់ចុងក្រោយ។
បច្ចុប្បន្ន សមាយោគតេលសិលាគីមីឡុងសើុង កំពុងសម្រេចរួចរាល់នូវដំណើរការផលិត ផលិតផលសាកល្បង។ ជាមួយនឹងល្បឿងនៃការកសាងសម្រេចបានជាង៩៨% តាមការគ្រោងទុក ក្រុមហ៊ុនសមាយោគតេលសិលាគីមីឡុងសើុង នឹងនាំយកផលិតផលទៅកាន់ទីផ្សារ ឆ្លើយតបវត្ថុធាតុដើមផលិតកម្មដល់ក្រុមហ៊ុនជាច្រើន។ ក្រៅពីកិច្ចសហការស្អិតល្មួតជាមួយនឹងភូមិភាគ ក្នុងការការពារបរិស្ថាន សមាយោគតេលសិលាគីមីឡុងសើុង នៅទាំងបង្កការងារជូនកម្មករក្នុងស្រុកជិត១.២០០នាក់ផងដែរ។ ឡុងសើុង បានផ្តល់ជូនអាហារូបករណ៍ជាង៥០០ចំណែកដល់សិស្ស និស្សិត ឧបត្ថម្ភបណ្តុះបណ្តាលវិជ្ជាជីវៈ ឧបត្ថម្ភដល់ពានរង្វាន់កីឡានៅភូមិភាគទៀតផង៕
ហាថាញ