នៅក្រុងកឹងធើ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ត្រឹងហ៊ុងហា ទើបដឹកនាំកិច្ចប្រជុំជាមួយនឹងភូមិភាគនានាតំបន់វាលរាបទន្លេគឺវឡុង អំពីការលំបាកក្នុងការផ្សព្វផ្សាយគម្រោងគមនាគមន៍សំខាន់ៗនៅតំបន់វាលរាបទន្លេគឺវឡុង។
ទិដ្ឋភាពនៃកិច្ចប្រជុំ។
តំបន់វាលរាបទន្លេគឺវឡុង មានគម្រោងគមនាគមន៍សំខាន់ៗចំនួន៤ ដោយមានប្រវែងសរុប៣៥៥គីឡូម៉ែត្រ សរុបទុនវិនិយោគប្រមាណ៨២.៨៧១ពាន់លានដុង។ តម្រូវការថ្មគ្រប់ប្រភេទសរុបប្រមាណ៦,៦លានម៉ែត្រគុបដីលុបប្រមាណ៤,៧លានម៉ែត្រ គុបខ្សាច់លុបសម្រាប់ទប់ខឿនផ្លូវប្រមាណ៥៣,៦៨លានម៉ែត្រគុប។ សម្រាប់ទព្វសម្ភារៈថ្ម ដីនៅតាមអណ្តូងរ៉ែកំពុងទាញយកផលក្នុងតំបន់ជាសារវន្តធានា គ្រប់ទាំងបរិមាណនិងគុណភាពឆ្លើយតបទៅនឹងតម្រូវការតាមល្បឿនដំណើរការនៃគម្រោង។ ទោះបីដូច្នេះក៏ដោយ ការលំបាកដែលជាក់ទាក់ទិននាបច្ចុប្បន្ន គឺគម្រោងទាំងអស់នៅតំបន់វាលរាបទន្លេគឺវឡុង ឆ្លងកាត់តំបន់ដែលមានលក្ខណៈភូគព្ភសាស្ត្រខ្សោយ ការវិនិច្ឆ័យការស្រុត បាក់គ្រឹះផ្លូវចំណាយពេលច្រើន; ទោះបីបម្រុងខ្សាច់សម្រាប់ទប់ខឿនឆ្លើយតបទៅនឹងតម្រូវការនៃគម្រោង ប៉ុន្តែការផ្សព្វផ្សាយ បែបបទបង្កើនពលានុភាពរ៉ែ ប្រគល់រ៉ែថ្មី ទៅអ្នកម៉ៅការទាញយកផលតាមយន្តការដាច់ដោយឡែករបស់ភូមិភាគនៅយឺតយ៉ាវ ពុំទាន់ឆ្លើយតបទៅនឹងល្បឿនដំណើរការ។ ការងារសហការរវាងភូមិភាគនានា (អាងយ៉ាង ហូវយ៉ាង កឹងធើ) ក្នុងការផ្សព្វផ្សាយបែបបទប្រគល់រ៉ែ ខ្សាច់ដល់អ្នកម៉ៅ ការទាញយកផលបម្រើគម្រោងសមាសភាព២និង៣ ចំណុះគម្រោងផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំងនៅយឺតយ៉ាវ ពុំទាន់ឆ្លើយតបទៅនឹងតម្រូវការ…។
ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី ត្រឹងហ៊ុងហា គូសបញ្ជាក់៖ នេះគឺជាសំណង់ដែលបក្សនិងរដ្ឋ រដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយក៏ជាបំណងរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជននៃភូមិភាគនានា។ ហេតុនេះ សំណូមពរគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ និងភូមិភាគនានា ត្រូវប្តេជ្ញាចិត្តខ្ពស់ជាងទៀត។ ឧបនាយករដ្ឋមន្ត្រី ត្រឹងហ៊ុងហា សំណូមពរក្រសួងទូរគមនាគមន៍និងដឹកជញ្ជូន ពិនិត្យផ្ទៀងផ្ទាត់យន្តការ បង្កើតក្រុមការងារដោយមានការចូលរួមពីក្រសួងទូរគមនាគមន៍និងដឹកជញ្ជូន ក្រសួងធនធាននិងបរិស្ថាន សហការជាមួយនឹងភូមិភាគនានា ដើម្បីដោះស្រាយការលំបាកក្នុងដំណាក់កាលអនុវត្តផ្សព្វផ្សាយគម្រោង។ ភូមិភាគនានាដែលមានគម្រោងផ្លូវល្បឿនលឿនឆ្លងកាត់ វិនិយោគិន និងអង្គភាពដំណើរការសាងសង់ ត្រូវតែឆ្លុះបញ្ចាំងពីស្ថានភាពដោយស្មោះត្រង់និងត្រឹមត្រូវ វិភាគច្បាស់លាស់ពីមូលហេតុ ដើម្បីស្វែងរកវិធានការដោះស្រាយ។ ទន្ទឹមនឹងនោះ គប្បីប្រតិកម្មជាបន្ទាន់នូវការលំបាកដល់រដ្ឋាភិបាល ក្រសួង ផ្នែកដែលពាក់ព័ន្ធក្នុងដំណាក់កាលអនុវត្តផ្សព្វផ្សាយគម្រោង…៕
ណាមហឿង-មុនី