មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

28/08/2023 - 15:51

កសិករ​ឃុំ​ហ្វា​ឡើយ​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ក្នុង​រដូវ​វស្សា

ទោះ​បី​ក្នុង​រដូវ​វស្សា​ក៏​ដោយ​ ប៉ុន្តែ​កសិករ​នៅ​ឃុំ​ហ្វា​ឡើយ​ ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​ នៅ​តែ​ឆ្លៀត​ដាំ​ដំ​ណាំ​គ្រប់​ប្រ​ភេទ​ ដើម្បី​បម្រើ​ទីផ្សារ​ក្នុង​និង​ក្រៅ​ខេត្ត។

បង​ថាច់​មឹង កំ​ពុង​ថែ​ទាំ​ដំ​ណាំ​សា​ឡាត។

លោក ម៉ាយ​កៀង​ថៀក​ អ្នក​រដ្ឋ​ការ​ ផ្នែក​កសិកម្ម​ឃុំ​ហ្វាឡើយ​ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ កសិករ​ឃុំ​ហ្វា​ឡើយ​ដាំ​ដំ​ណាំ​គ្រប់​ប្រ​ភេទ​បាន​ជាង​៦០​ហិក​តា។ ក្នុង​នោះ​ ភូមិ​ដែល​មាន​ផ្ទៃ​ដី​ដាំ​ដំ​ណាំ​ច្រើន​បំ​ផុត​ គឺ​ភូមិ​ដា​ហ្វា​បាក់ ដា​ហ្វា​ណាម​ ផ្នោរ​កំ​បុត​និង​ព្រែក​ឆាង។ល។ ដើម្បី​ជួយ​ឱ្យ​កសិករ​ដាំ​ដំ​ណាំ​គ្រប់​ប្រ​ភេទ​ស​ម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​ ផ្នែក​កសិកម្ម​ឃុំ​តែង​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ ឃុំ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហ្វឺន​ខាង​បច្ចេក​ទេស​ដាំ​ដុះ​ សហ​ការ​ចង​សម្ព័ន្ធ​ជា​មួយ​នឹង​មូល​ដ្ឋាន​ប្រ​មូល​ទិញ​ខ្នាត​ធំ​មួយ​ចំ​នួន​ ដើម្បី​ធានា​បាន​ការ​ប្រ​មូល​ទិញ​កសិផល​របស់​កសិករ​លើ​ភូមិ​សាស្ត្រ”។

បង​ថាច់​មឹង កំ​ពុង​ពិភាក្សា​ជា​មួយ​នឹង​កម្មា​ភិ​បាល​ឃុំ។

បង​ថាច់​មឹង នៅ​ភូមិ​ព្រែក​ឆាង ឱ្យ​ដឹង៖ “ដោយ​មើល​ឃើញ​ផ្ទៃដី​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប​ ឆ្នាំ​២០១៩ គ្រួសារ​ខ្ញុំ​សម្រេច​ចិត្ត​បង្វែរ​ផ្ទៃ​ដី​ស្រែ​៣​កុង​ ងាក​មក​ដាំ​ដំ​ណាំ​រយៈ​ពេល​ខ្លី មាន​ដូច​ជា​ខ្ទឹម​និង​បន្លែ​បង្ការ​គ្រប់​ប្រ​ភេទ។ អា​ស្រ័យ​ កាត់​បន្ថយ​ដល់​កម្រិត​ទាប​បំ​ផុត​ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ ធានា​រយៈ​ពេល​គម្លាត​សុវត្ថិ​ភាព​ ដូច្នេះ​ បន្លែ​បង្ការ​របស់​គ្រួសារ​ខ្ញុំ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​និង​ឈ្មួញ​ជា​ច្រើន​ពេញ​ចិត្ត​ ដោយ​លក់​ក្នុង​តម្លៃ​ទាប​បំ​ផុត​មិន​ក្រោម​ពី​១០.០០០ ដុង​/គីឡូ​ក្រាម ដំណាំ​ដាំ​ក្នុង​រយៈ​ពេល​ប្រ​មាណ​ពី​ ២៥​-៣០ ថ្ងៃ​/រដូវ​ គ្រួសារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​២០​លាន​ដុង​ បន្ទាប់​ពី​ទូទាត់​រួច​រាល់​នៅ​ចំ​ណេញ​ជាង​ ១០ លាន​ដុង”។

ដើម្បី​ជៀស​វាង​ស្ថាន​ភាព​ផ្គត់​ផ្គង់​លើស​ តម្រូវ​ការ​នៅ​លើ​ផ្ទៃ​ដី​៣​កុង​ បង​មឹង​ដាំ​ដំ​ណាំ​ឆ្លាស់​គ្នា។ ដូច្នេះ​ហើយ​ គ្រួសារ​គាត់​មាន​បន្លែ ផ្គត់​ផ្គង់​ឱ្យ​ឈ្មួញ​ប្រ​ចាំ​ថ្ងៃ​រាប់​រយ​គីឡូក្រាម។ បង​មឹង ឱ្យ​ដឹង​បន្ថែម៖ អា​ស្រ័យ​បាន​កម្មា​ភិ​បាល​ ផ្នែក​កសិកម្ម​ឃុំ​ជួយ​ណែ​នាំ​បច្ចេក​ទេស​ ដូច្នេះ​គ្រួសារ​គាត់​ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ ដើម្បី​កាត់​បន្ថយ​ចំ​ណាយ​លើ​ការ​ផលិត។ ដាំ​ដំ​ណាំ​ក្នុង​រដូវ​វស្សា កសិករ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​បរិ​មាណ​ទឹក​ឱ្យ​បាន​គ្រប់​ល្មម ដើម្បី​ជៀស​វាង​ភ្លៀង​ជោក​ជាំ​ធ្វើ​ឱ្យ​ដំ​ណាំ​រលាំ​ទឹក។ ក្នុង​រយៈ​ពេល​តម្លៃ​សម្ភារៈ​កសិកម្ម​មួយ​ចំ​នួន​ឡើង​ថ្លៃ​ ប្រ​សិន​បើ​គ្មាន​របៀប​រៀប​ចំ​ការ​ផលិត​ឱ្យ​បាន​សម​ស្រប​ទេ គឺ​ងាយ​ធ្វើ​ឱ្យ​កសិករ​ប្រ​ឈម​នឹង​ការ​បង់​ខាត​ក្នុង​ការ​បង្ក​បង្កើន​ផល៕

                            សើុង​ម៉ាល័យ​-មុនី

ចែករំលែកអត្ថបទ