បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានរៀបចំលំហាត់សមយុទ្ធបញ្ជាធ្វើសេនាធិការម្ខាង២កម្រិតលើផែនទី ដោយមានកងទ័ពឆ្នាំ២០២៣មួយចំណែក។ អាស្រ័យឧត្តមសេនីយ៍ត្រី ង្វៀងហ្វាយភឿង មេបញ្ជាការរងកងទ័ពការពារព្រំដែនចូលរួមដឹកនាំលំហាត់សមយុទ្ធ។
![ជូនលិខិតសរសើរនិងរង្វាន់ដល់សមូហភាពចំនួន៤និងបុគ្គលឆ្នើម១៥រូបក្នុងលំហាត់សមយុទ្ធ](https://baocantho.com.vn/image/fckeditor/upload/2023/20230820/images/khmer/73.gif)
ចេញបទបញ្ជាចល័តកងកម្លាំងទៅកាន់មណ្ឌលមូលដ្ឋានលំហាត់សមយុទ្ធ។
![ជូនលិខិតសរសើរនិងរង្វាន់ដល់សមូហភាពចំនួន៤និងបុគ្គលឆ្នើម១៥រូបក្នុងលំហាត់សមយុទ្ធ](https://baocantho.com.vn/image/fckeditor/upload/2023/20230820/images/khmer/72.gif)
វរសេនីយ៍ឯក ង្វៀងទ្រីវម៉េន ស្នងការនយោបាយកងទ័ពការពារព្រំដែនខេត្តជូនលិខិតសរសើរដល់សមូហភាព បុគ្គលមានស្នាដៃឆ្នើមក្នុងលំហាត់សមយុទ្ធ។
ក្នុងរយៈពេល១ថ្ងៃលំហាត់សមយុទ្ធបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានអនុវត្តសម្រេចល្អខ្លឹមសារភារកិច្ចតាមផែនការដាក់ចេញ។ អគ្គមេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនជូនប័ណ្ណសរសើរដល់សមូហភាព១ និងបុគ្គល២រូប; បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ជូនលិខិតសរសើរដល់សមូហភាពចំនួន៣ និងបុគ្គល១៣ រូបដែលមានស្នាដៃឆ្នើមក្នុងលំហាត់សមយុទ្ធ៕
យ្វីអាញ - ថាច់ធី