វិន័យ ក្រឹត្យក្រម បានចាត់ទុកជាកត្តាបង្កើតកម្លាំងប្រយុទ្ធរបស់កងទ័ព ម្ល៉ោះហើយគណៈបញ្ជាការយោធាឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ បានដឹកនាំចង្អុលការអង្គភាពអនុវត្តល្អនូវការគោរពវិន័យ ក្រឹត្យក្រម រួមចំណែកកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។
គណៈបញ្ជាការយោធាឃុំឡុងហ៊ីប កំពុងហ្វឹកហ្វឺនដល់កងប្រជាស្វ័យត្រាណ
ត្រៀមប្រយុទ្ធការពារមាតុភូមិ។
លោកគឹមង៉ុកជោត មេបញ្ជាការនៃគណៈបញ្ជាការយោធាឃុំឡុងហ៊ីប ឱ្យដឹង៖ “ដើម្បីអនុវត្តល្អនូវវិន័យ កងទ័ពច្បាប់របស់រដ្ឋ ឆ្លើយតបទៅនឹងតម្រូវការ ភារកិច្ចរៀងរាល់ឆ្នាំ សាខាបក្សគណៈបញ្ជាការយោធាឃុំ មានគោលការណ៍ វិធានការជាច្រើន ដឹកនាំ ចង្អុលការចាត់តាំងបញ្រ្ជាប អប់រំដល់កម្មាភិបាល យុទ្ធជន អំពីសេចក្តីសម្រេច បទបញ្ជារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ផែនការ សេចក្តីណែនាំរបស់ថ្នាក់លើអំពីការកសាងសណ្តាប់ធ្នាប់រៀបរយលត់ដំវិន័យ ក្រឹត្យក្រម។ ផ្តើមពីនោះ បង្កើតស្មារតីទទួលខុសត្រូវស្មារតី “ភ្ញាក់រលឹក ស្វ័យគ្រប់គ្រង ស្វ័យលត់ដំ” ដល់កម្មាភិបាល យុទ្ធជនម្នាក់ៗក្នុងអង្គភាព។ គណៈបញ្ជាការយោធាឃុំ ម្ចាស់ការកសាងផែនការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវខ្លឹមសារបទដ្ឋានកសាង អង្គភាពរឹងមាំលើគ្រប់វិស័យ តាមកិច្ចចង្អុលការរបស់គណៈបញ្ជាការយោធាស្រុក។ល។ អាស្រ័យហេតុនោះ ប៉ុន្មានឆ្នាំជិតៗនេះ សាខាបក្សគណៈបញ្ជាការយោធា តែងអនុវត្តសម្រេចល្អ និងសម្រេចឆ្នើមនូវភារកិច្ច”។
ចាប់ពីដើមឆ្នាំ២០២៣មកគណៈបញ្ជាការយោធាឃុំ រក្សាបានល្អការងារប្រចាំការត្រៀមប្រយុទ្ធ ក្តោបក្តាប់ស្ថានភាពភូមិសាស្រ្ត ប្រចាំការការពារសុវត្ថិភាពក្នុងថ្ងៃបុណ្យទានផ្សេងៗ ប្រចាំការពេលមានកិច្ចការបន្ទាន់ និងព្រឹត្តិការណ៍ សំខាន់ៗរបស់ប្រទេសជាតិ។ សហការជាមួយនឹងនគរបាលដើរល្បាត ត្រួតពិនិត្យ។ល។ នៅលើភូមិសាស្រ្តបាន១២៣លើក ដោយមានកម្មាភិបាល យុទ្ធជនចូលរួម៤៩២លើកនាក់។ ការងារហ្វឹកហ្វឺនត្រូវបានយកចិត្តទុកដាក់ មានកម្មាភិបាល យុទ្ធជនបានហ្វឹកហ្វឺនចំនួន៩៣នាក់ សម្រេច១០០%តាមផែនការដាក់ចេញ លទ្ធផលនៃការហ្វឹកហ្វឺនសម្រេចពីគ្រាន់បើឡើង។ លោកគឹមភីរឿង ប្រធានកងយោធាភូមិអញ្ចាញធំ ឱ្យដឹង៖ “ពេលទៅប្រចាំការអង្គភាព ឬពេលទៅបំពេញភារកិច្ច កម្មាភិបាល យុទ្ធជនគ្រប់រូបសុទ្ធសឹងប្រកាន់ខ្ជាប់វិន័យ ក្រឹត្យក្រម ស្និទ្ធស្នាល ស្រុះស្រួលគ្នា និងសាមគ្គីគ្នាដូចជាបងប្អូនបង្កើតក្នុងគ្រួសារតែមួយអ៊ីចឹង ម្ល៉ោះហើយ អ្នកណាក៏រីករាយទាំងអស់។ នេះក៏ជាលក្ខណៈល្អដើម្បីខ្ញុំកាន់តែមានភាពវិវឌ្ឍរឹងមាំថែមទៀត ធ្វើជាសម្ពាយរឹងប៉ឹងក្នុងជីវិត និងបំពេញការងារជូនមាតុភូមិ និងគ្រួសារ”។
តាមប្រសាសន៍លោកគឹមង៉ុកជោត ពេលខាងមុខ គណៈបញ្ជាការយោធាឃុំឡុងហ៊ីប បន្តការបញ្ជ្រាបស៊ីជម្រៅក្នុងទូទាំងកងកម្លាំងនូវបទបញ្ជា សេចក្តីសម្រេចរបស់ថ្នាក់លើ ស្តីពីការផ្សព្វផ្សាយ អប់រំច្បាប់ វិន័យកងទ័ព។ ទន្ទឹមនឹងនោះ អនុវត្តនូវរូបភាពផ្សព្វផ្សាយ អប់រំច្បាប់ វិន័យសមស្របជាមួយនឹងមុខសញ្ញា ស្ថានភាព និងភារកិច្ចរបស់ស្ថាប័ន អង្គភាព រួមចំណែកកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ៕
សើុងម៉ាល័យ - វិមាន