តាមប្រសាសន៍លោក ត្រឹងវៀតទ្រឿង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ រយៈពេលកន្លង ក្រុងតែងយកចិត្តទុកដាក់វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមសំខាន់ៗ ឧបត្ថម្ភជនជាតិភាគតិចអភិវឌ្ឍន៍ផលិតកម្ម បង្កើនប្រាក់ចំណូល។ ផ្តើមពីនោះ ជីវភាពរបស់ជនជាតិភាគតិចមួយថ្ងៃកាន់តែមានស្ថិរភាព វិបុលភាព កម្រិតរស់នៅរបស់ប្រជាជនមានការកើនឡើង។
ដងផ្លូវនៅតាមឃុំឌិញម៉ូង ស្រុកថើយឡាយ តែងបានអង្គការមហាជនប្រជាជនបោសសម្អាតជ្រះស្អាត ធានាសុវត្ថិភាពចរាចរណ៍។
ក្រុងកឹងធើ បានបង្កើនការក្តោបក្តាប់ពីបំណងប្រាថ្នារបស់ជនរួមជាតិភាគតិច ដើម្បីដោះស្រាយបានទាន់ពេល មិនទុកឱ្យកម្លាំងអានុភាពអមិត្ត ឆ្លៀតយកផលប្រយោជន៍ ពីបញ្ហាជាតិសាសន៍ សាសនា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងញុះញង់បង្កឱ្យមានការរើសអើងជនជាតិ ប្រឆាំងបក្ស រដ្ឋ និងធ្លុងមហាសាមគ្គីទូទាំងជនជាតិ។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ឧបត្ថម្ភជនរួមជាតិភាគតិចអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ រក្សាបាននូវទម្រង់ របាំរាំវង់ ភ្លេងពិណពាទ្យ ឡកម៉ុងសាយរបស់ជនជាតិចិន។ល។ ចាប់តាំងពីពេលនោះ ជីវភាពសេដ្ឋកិច្ចវប្បធម៌-សង្គមរបស់ជនរួមជាតិភាគតិចកំពុងរីកចម្រើន អត្រាគ្រួសារជនជាតិភាគតិចក្រីក្រនៅត្រឹមតែ ១.១៤% នៃចំនួនគ្រួសារជនជាតិភាគតិចសរុបនៅលើភូមិសាស្រ្ត។ ក្រុងកឹងធើ ខិតខំដល់ដំណាច់ឆ្នាំ ២០២៣ អត្រាគ្រួសារជនជាតិភាគតិចក្រីក្រនៅ០.៣៨% ។
អាស្រ័យផ្លូវថ្នល់កសាងរួចស្រេច មាមីងនៅមណ្ឌលប៊ិញឡើយ សង្កាត់ចូវវ៉ាន់លីម ស្រុកអូរម៉ូង ចាំអ្នកលក់ចំណីអាហារមកទិញដោយមិនចំណាយពេលទៅផ្សារ។
ការប្តេជ្ញាចិត្តវិនិយោគ អភិវឌ្ឍន៍តំបន់ជនជាតិភាគតិចរបស់ក្រុងកឹងធើ ទទួលបានសមិទ្ធផលគួរឱ្យរីករាយ។ បច្ចុប្បន្ន ក្រុងមាន ១០០% គ្រួសារជនជាតិភាគតិច មានឧបករណ៍សោតទស្សន៍ មាន៩៩.៣%កុមារថ្នាក់មត្តេយ្យ មាន១០០% សិស្សបឋមសិក្សាមាន៩៥.៦%សិស្សអនុវិទ្យាល័យ និងមាន៧២.៤%សិស្សវិទ្យាល័យជនជាតិភាគតិចបានបញ្ចប់ថ្នាក់។ ហេដ្ឋារចនាសម្ព័ន្ធនៅភូមិសាស្រ្តដែលមានជនជាតិភាគតិចរស់នៅកុះករ ត្រូវបានវិនិយោគព្រមៗគ្នា តាំងពីអគ្គិសនី ផ្លូវថ្នល់ អាគារសិក្សានិងដំណាក់សុខាភិបាល រហូតដល់សេវាសំខាន់ៗ សំដៅធានាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ លោក យ័ញយឿក នៅភូមិដុងថាំង ឃុំដុងថាំង ស្រុកកើ-ដ បានសំណេះសំណាល៖ “គ្រួសារខ្ញុំបានរដ្ឋឱ្យបុលទុនអនុគ្រោះដើម្បីធ្វើស្រែចំការ។ អាស្រ័យដោយទម្រង់ដាំត្រឡាច ទើបជីវភាពគ្រួសារខ្ញុំមានភាពធូរធារ។ រីឯផ្លូវថ្នល់មុខផ្ទះក៏បានបើកទូលាយ រថយន្តអាចបើកចូលមកដល់ផ្ទះប្រមូលទិញត្រឡាច។ ទឹកស្អាតក៏បានអន្ទងចូលដល់ផ្ទះផងដែរ។ ខ្ញុំទើបតែដំឡើងប្រព័ន្ធស្រោចស្រពសម្រាប់ចំការ ដំណើរការដោយអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយ និងការនឿយហត់”៕
ហាថាញ