15/08/2023 - 11:00

គៀង​យ៉ាង​ អនុ​វត្ត​ល្អ​នូវ​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​

តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក​ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ អា​ស្រ័យ​ភូមិ​ភាគ​អនុវត្ត​បាន​ល្អ​នូវ​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ និង​ផ្គួប​បញ្ចូល​នូវ​កម្ម​វិធី​គម្រោង​ផ្សេង​ៗ​ទៀត​ ម្ល៉ោះ​ហើយ​តំ​បន់​ជន​ជាតិ​ភាគ​តិច​កាន់​តែ​មាន​ភាព​វិវឌ្ឍ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

 ឌិញ​ហ្វា​និង​ឌិញ​អាង ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ស្រុក​ហ្គវ៉ាវ
ហើយក៏ជាឃុំគំរូជនបទថ្មីរបស់ខេត្តគៀងយ៉ាង។

  លោក​យ័ញ​សេរី ប្រ​ធាន​ភូមិ​តា​សាំង​ ឃុំ​យឿង​ហ្វា ស្រុក​គៀង​លឿង​ ឱ្យ​ដឹង៖ “ដង​ផ្លូវ​ណូយ​ម៉ៃ កាត់​ភូមិ​តា​សាំង​ បាន​កសាង​សម្រេច​ជា​ស្ថា​ពរ។ ទន្ទឹម​នឹង​ដង ផ្លូវ​បេ​តុង គឺ​មាន​បណ្ដាញ​ទឹក​ស្អាត​បាន​អូស​ចូល​ដល់​រាល់​គ្រួ​សារ។ ដង​ផ្លូវ​រាប​រលូន​អាច​ទំ​នាក់​ទំ​នង​ពា​ណិជ្ជ​កម្ម​ ម្ល៉ោះ​ហើយ​ មាន​ឱកាស​ការ​ងារ​ជា​ច្រើន​សម្រាប់​ពល​ករ​ជន​បទ។ អ្នក​ខ្លះ​ទៅ​កាន់​ទីតាំង​ទេស​ចរណ៍​ ដូច​ជា​វត្ត​ហាង​ កោះ​ភូតឺ។ល។ ដើម្បី​លក់​នំ ភេស​ជ្ជៈ​ឬ​វត្ថុ​អនុ​ស្សាវ​រីយ៍​ដល់​ភ្ញៀវ​ទេស​ចរ។ល។ អា​ស្រ័យ​ហេតុ​នោះ​ ទើប​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​មាន​ភាព​វិវឌ្ឍ​ជាង​មុន”។ ផ្លូវ​គមនា​គមន៍​ត្រូវ​បាន​កសាង​សម្រេច​ជា​ស្ថា​ពរ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ជន​រួម​ជាតិ​ អនុវត្ត​ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជីវិត​ជា​លក្ខណៈ​គ្រួ​សារ។ បំ​ផុត​គឺ​ បង​ប្អូន​នារី ពី​មុន​តែង​នៅ​ផ្ទះ​មើល​ថែ​កូន​ ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ប្រ​ភព​ចំ​ណូល​របស់​ប្តី​ទៅ​សមុទ្រ​វិល​មក។ តែ​ឥឡូវ​នេះ​វា​ផ្សេង​ មាន​ទឹក​ស្អាត​អូស​ចូល​ដល់​ផ្ទះ​ បង​ប្អូន​នារី​មិន​ចាំ​បាច់​ទៅ​ទិញ​ទឹក​ប្រើ​ប្រាស់​ដូច​មុន​ទៀត។ សា​លា​រៀន​បាន​កសាង​សម​រម្យ ម្ល៉ោះ​ហើយ​អា​ណា​ព្យា​បាល​សិស្ស​ផ្ញើ​កូន​ពេញ​មួយ​ថ្ងៃ​នៅ​សា​លា ដើម្បី​មាន​ពេល​លក់​ដូរ​ជា​លក្ខណៈ​គ្រួ​សារ​ឬ​ក៏​ទៅ​ធ្វើ​ការ​តាម​រដូវ​កាល​នៅ​តាម​មូល​ដ្ឋាន​ជល​ផល​តូច​ៗ​នៅ​ឯផ្លូវ​ជាតិ​លេខ​៨០។ បង​ស្រី​ធី​វ៉ែន នៅ​ឃុំ​យឿង​ហ្វា ឱ្យ​ដឹង៖ “ខ្ញុំ​ឆ្លៀត​ទៅ​បក​បង្គា​មួយ​ពេល​ ដើម្បី​មាន​ប្រាក់​ចេញ​ចូល”។

ដង​ផ្លូវ​ណូយ​ម៉ៃ​នៅ​ភូមិ​តា​សាំង​ ត្រូវ​បាន​ក្រាល​បេតុង​រួច​រាល់។

ប្រ​ឡាយ​បាន​ស្តារ​ជា​រឿយៗ ដើម្បី​ប្រ​ជា​ជន​ផលិត​កសិកម្ម​សម្រេច​ប្រ​សិទ្ធ​ភាព។

ជីវ​ភាព​សេដ្ឋ​កិច្ច​លំ​នឹង​ ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​មាន​លក្ខណៈ​ចូល​រួម​សកម្ម​ភាព​វប្ប​ធម៌​កីឡា។ រូប​៖ សកម្ម​ភាព​នៅ​ទិវា​បុណ្យ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង​មាន​មាមីង​ខ្មែរ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។

គៀង​យ៉ាង​ ជា​ខេត្ត​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ ម្ល៉ោះ​ហើយ​មាន​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ជា​ច្រើន​របស់​រដ្ឋ​ ត្រូវ​បាន​វិនិ​យោគ​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ខេត្ត​បាន​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ទាំង​នេះ។ ផ្តើម​ពី​នោះ​ ឃុំ​នានា​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​អភិវឌ្ឍ​ដោយ​ឥត​ឈប់​ឈរ។ មក​ទល់​ពេល​នេះ​ ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ស្ទើរ​តែ​ទាំង​អស់​របស់​ខេត្ត​គៀង​យ៉ាង​សុទ្ធ​តែ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ និង​កំ​ពុង​លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ ដើម្បី​ឈាន​ដល់​កសាង​សម្រេច​ជោគ​ជ័យ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ជន​បទ​ថ្មី​គំរូ។ លោក​យ័ញ​ភុក​ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖ “ដោយ​សារ​ខេត្ត​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ គម្រោង​ពិសេស​ដោយ​ឡែក​ ព្រម​ជា​មួយ​នឹង​ការ​ផ្គួប​បញ្ចូល​នូវ​កម្ម​វិធី​ គម្រោង​ផ្សេង​ៗ​ផង​នោះ​ ទើប​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​មាន​ភាព​វិវឌ្ឍ​អត្រា​គ្រួសារ​ជន​ជាតិ​ភាគ​តិច​ក្រីក្រ​បាន​ថយ​ចុះ​ក្រោម​៥%”។

លោក​ឡេ​មិញ​ខ្វា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ហ្គវ៉ាវ ឱ្យ​ដឹង​ថា​ បើ​ប្រៀប​ធៀប​នឹង​ពី​មុន​ ឃើញ​ថា​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ស្រុក​មាន​ការ​ផ្លាស់​ថ្មី​យ៉ាង​ប្រ​ចក្ស។ ប្រ​ការ​នោះ​ ជា​បុព្វ​បទ​ដើម្បី​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឈាន​ឡើង​ធូរ​ធារ។ ពេល​ជីវ​ភាព​សេដ្ឋ​កិច្ច​បាន​ល្អ​ប្រ​សើរ​ឡើង​ កម្រិត​ប្រ​ជាបញ្ញា​ស្មារតី​អភិរក្ស​និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ក៏​បាន​លើក​កម្ពស់​ផង​ដែរ៕

ហា​ថាញ-វិមាន

ចែករំលែកអត្ថបទ