25/07/2023 - 10:04

ប្រ​សិទ្ធ​ភាព​នៃ​ការ​ងារ​ឃោសនា​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​

នគរ​បាល​ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ អនុវត្ត​ល្អ​នូវ​ការ​ងារ​ឃោ​សនា​ ចលនា​ ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​ សកម្ម​ចូល​រួម​ក្នុង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ ម្ចាស់​ការ​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ។​

អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ឃុំ​ភូមី ចុះ​ទៅ​តាម​ផ្ទះ​ផ្សព្វ​ផ្សាយ​ចលនា​មាមីង​ខ្មែរ​សកម្ម​ចូល
រួមបង្ការប្រឆាំងឧក្រិដ្ឋកម្ម។

ក្នុង​អំ​ឡុង​១០​ឆ្នាំ​អនុវត្ត​ការ​ចលនា​ “ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​” គណៈ​ចង្អុល​ការ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ បាប​គ្រោះ​សង្គម​ និង​កសាង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ស្រុក​មី​ទូ ធើ្វការ​ឃោស​នា​ផ្សព្វ​ផ្សាយ​បាន​ជាង​​១.០០០​លើក​ មាន​អ្នក​ចូល​រួម​ជាង​៥៣.​៦០០​លើក​នាក់; ពង្រីក​ទម្រង់​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​មាន​ប្រ​សិទ្ធ​ភាព​ចំ​នួន​១៤​ទ្រង់​ ដូច​៖ ទម្រង់​ “ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​”; “ឧគ្ឃោ​សន​ស័ព្ទ​សន្តិ​សុខ​”; “កាមេ​រ៉ា​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​”; “ស្វ័យ​បង្ការ​ ស្វ័យ​គ្រប់​គ្រង​ក្នុង​មូល​ដ្ឋាន​គោ​រព​បូជា​”; “ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ចូល​រួម​បង្ការ​ប្រ​ឆាំង​បទ​ល្មើស”។ល។​ ឆ្លង​តាម​រយៈ​នោះ​ ប្រ​ជា​ជន​បាន​ផ្តល់​ដំ​ណឹង​ដ៏​មាន​តម្លៃ​ជាង​៧៤១​ដំ​ណឹង​ ជួយ​ដល់​កម្លាំង​នគរ​បាល​ធ្វើ​ការ​សើុប​អង្កេត​ រក​ឃើញ​ហេតុ​ផល​ច្បាស់​លាស់​ករណី​បំ​ពាន​ច្បាប់​ចំ​នួន​៥៤០​ករណី ចាប់​ឃាត់​ខ្លួន​មុខ​សញ្ញា​ ២.២០៨នាក់។​ ក្នុង​នោះ​ បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ២៤២​ករណី ចាប់​ឃាត់​ខ្លួន​មុខ​សញ្ញា​៣៣៤​នាក់ បាប​គ្រោះ​សង្គម​២៩៨​ករណី ចាប់​ឃាត់​ខ្លួន​និង​ធ្វើ​បណ្ដឹង​មុខ​សញ្ញា​ជួញ​ដូរ​ ស្តុក​ទុក​គ្រឿង​ញៀន​ខុស​ច្បាប់​៤៩​នាក់ ពិន័យ​មុខ​សញ្ញា​ ប្រើ​ប្រាស់​គ្រឿង​ញៀន​២៣៤​នាក់ និង​នាំ​ទៅ​ផ្តាច់​ញៀន​ចាប់​បង្ខំ​៨​នាក់ ចាប់​ឃាត់​ខ្លួន​មុខ​សញ្ញា​ដែល​មាន​ដី​កា​តាម​ចាប់​ខ្លួន​១៤​នាក់ និង​ចលនា​ប្រ​ជា​ជន​ស្ម័គ្រ​ចិត្ត​ប្រ​គល់​គ្រីប​អគ្គិ​សនី​ឆក់ត្រី​ខុស​ច្បាប់​៤៦៧​គ្រឿង​ជា​ដើម។​

អនុសេនីយ៍​ឯក​ ត្រឹង​វ៉ាន់​ធ្វឹង​ ប្រ​ធាន​នគរ​បាល​ឃុំ​ភូមី ឱ្យ​ដឹង​៖ “ឃុំ​ភូមី មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ស្ថាន​ភាព​ឧក្រិដ្ឋ​ជន​សកម្ម​ភាព​ស្មុគ​ស្មាញ។​ ផ្តើម​ពី​នោះ​ ក្រៅ​ពី​ការ​គ្រប់​គ្រង​ ដើរ​ល្បាត​ កម្លាំង​នគរ​បាល​នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​រណ​សិរ្ស​ អង្គ​ការ​មហា​ជន​ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ ជំ​រុញ​ការ​ឃោ​សនា​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​ ចូល​រួម​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​គ្រប់​ប្រ​ភេទ។​ អា​ស្រ័យ​ហេតុ​នោះ​ មា​មីង​ខ្មែរ​អប់រំ​កូន​ចៅ​មិន​ប្រ​ព្រឹត្ត​ខុស​ច្បាប់​ ម្ចាស់​ការ​ចូល​រួម​ទម្រង់​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។​ បច្ចុប្បន្ន​ មា​មីង​ខ្មែរ​រស់​នៅ​សាមគ្គី​ មាន​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​ និង​ម្ចាស់​ការ​ថ្កោល​ទោស​ឧក្រិដ្ឋ​កម្ម​គ្រប់​ប្រ​ភេទ។​ ឆ្នាំ​២០២២ ឃុំ​ភូមី ជោគ​ជ័យ​ក្នុង​ការ​ប្ដូរ​ភូមិ​សាស្រ្ត​ចំ​ណុច​សំ​ខាន់​ ស្មុគ​ស្មាញ​ខាង​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​”។​

តាម​ប្រ​សាសន៍​អនុប្រ​ធាន​នគរ​បាល​ស្រុក​មី​ទូ ង្វៀង​ថាញ​ឌៀង នគរ​បាល​ស្រុក​នឹង​ពង្រឹង​ ធ្វើ​ឱ្យ​សុក្រឹត​ លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​របស់​កង​កម្លាំង​ និង​អង្គ​ការ​ស្នូល​នា​នា​ដែល​ការ​ពារ​សន្តិ​សុខ​នៅ​មូល​ដ្ឋាន​; បន្ត​បើក​ទូលាយ​ទម្រង់​ បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​ និង​ស្ងើច​សរ​សើរ​ ជូន​រង្វាន់​បាន​ទាន់​ពេល​ដល់​គំរូ​ឈាន​មុខ​ក្នុង​ចលនា​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ៕​

   យ្វីអាញ-វិមាន

ចែករំលែកអត្ថបទ