25/07/2023 - 10:04

ក្រុង​កឹង​ធើ

២០ឆ្នាំ​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​

ក្រុង​កឹង​ធើ បច្ចុប្បន្ន​មាន​ជន​ជាតិ​ភាគ​តិច​២៧​ជន​ជាតិ​ ដោយ​មាន​៩.៨៩៥​គ្រួ​សារ​ មនុស្ស​ជាង​ ៣៨.​០០០នាក់ ស្រូប​អត្រា​ជាង​៣,៧%​នៃ​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​ក្រុង។​ រយៈ​ពេល​កន្លង​ ក្រុង​បាន​ផ្ដុំ​កម្លាំង​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​ ម្ល៉ោះ​ហើយ​ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​មាន​ការ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក​ស្រី​ ង្វៀង​ធីង៉ុក​អៀង​ ប្រ​ធាន​សមាគម​សហព័ន្ធ​នារី​ស្រុក​ថើយ​ឡាយ​ សហ​ការ​ជា​មួយ​នឹង​កាសែត​កឹង​ធើ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​២០២៣។​

នៅ​ក្រុង​កឹង​ធើ ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មូល​ផ្ដុំ​ច្រើន​នៅ​ស្រុក​កើ-ដ ស្រុក​ថើយ​ឡាយ​និង​ខ័ណ្ឌ​អូរម៉ូង។​ ជន​រួម​ជាតិ​ខ្មែរ​ភាគ​ច្រើន​ប្រ​កប​របរ​កសិកម្ម​ សេវា​កម្ម​ ជួញ​ដូរ។​ ជន​រួម​ជាតិ​ចិន​រស់​នៅ​ប្រ​មូល​ផ្ដុំ​ច្រើន​ នៅ​ខ័ណ្ឌ​និញកេវ​ ខ័ណ្ឌ​អូរ​ម៉ូង​ ខ័ណ្ឌ​កៃ​រុាំង ខ័ណ្ឌ​ថូក​ណូក; មុខ​របរ​សំ​ខាន់​គឺផលិត​ឧស្សាហ​កម្ម​ សិប្ប​កម្ម​ខ្នាត​តូច ពាណិជ្ជ​កម្ម​ សេវា​កម្ម។​ ជន​រួម​ជាតិ​ភាគ​តិច​ឯ​ទៀត​ មាន​ដូច​៖ ចាម ណុង ថៃ​ តៃ មឿង យ៉ាវ។ល។​ រស់​នៅ​លាយ​ឡំ​គ្នា​នឹង​ជន​ជាតិ​ខ្មែរ​ ចិន។​ ជន​រួម​ជាតិ​ភាគ​តិច​ទាំង​នេះ​ រស់​នៅ​ដោយ​ប្រ​កប​មុខ​របរ​កសិកម្ម​ លក់​ដូរ​ជា​លក្ខណៈ​គ្រួ​សារ​មួយ​ចំ​នួន​ តិច​ជា​អ្នក​រ​ដ្ឋការ​ បុគ្គ​លិក​ មាន​ជីវ​ភាព​លំ​នឹង។​

​ រយៈ​ពេល​២០ឆ្នាំ​កន្លង​ ក្រុង​កឹង​ធើ​បាន​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។​ រូប​ថត​៖ ការ​កសាង​ផ្លូវ​ជន​បទ​នៅ​ភូមិ​ថើយ​ត្រឿង​១ ឃុំ​ថើយ​ស្វឹង​ ស្រុក​ថើយ​ឡាយ។​ 

យោង​តាម​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ រយៈ​ពេល​២០ឆ្នាំ​កន្លង​ ក្រុង​បាន​ផ្ដុំ​កម្លាំង​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​ ហើយ​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន។​ តួយ៉ាង​ដូច​៖ ក្រុង​បាន​ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ដល់​ជន​ជាតិ​ភាគ​តិច​២៥៣​គ្រួ​សារ​ សរុប​ថវិកា​ជាង​ ៥៩,៩​ពាន់​លាន​ដុង​; ក្នុង​នោះ​ ថវិកា​ភូមិ​ភាគ​ជាង​៣៥​ពាន់​លាន​ដុង​ ថវិកា​កៀរ​គរ​ប្រ​មាណ​១១,៦​ពាន់​លាន​ដុង។ល។​ ក្រុង​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​៣.០១៣​ខ្នង​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ សរុប​ថវិកា​ជាង​២៦,៨​ពាន់​លាន​ដុង; ឧបត្ថម្ភ​ផ្លាស់​ប្ដូរ​មុខ​របរ​ជិត​៩៩០​នាក់ សរុប​ថវិកា​ជាង​១៣​ពាន់​លាន​ដុង។​ ក្រុង​បាន​ផ្សព្វ​ផ្សាយ​ ព្រម​ៗ​គ្នា​នូវ​គោល​នយោ​បាយ​ជា​ច្រើន​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ មាន​ដូច​៖ ឧបត្ថម្ភ​បុល​ទុន​ ផ្លាស់​ប្ដូរ​មុខ​របរ​ ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រើ​ប្រាស់​ ឧបត្ថម្ភ​ទិញ​សម្ភារៈ​កសិកម្ម​ចំ​ពោះ​គ្រួ​សារ​គ្មាន​ដី​ផលិត​កម្ម​ បណ្តុះ​បណ្ដាល​មុខ​របរ​រយៈ​ពេល​ខ្លី​និង​វែង​ កៀរ​គរ​កសាង​ផ្លូវ​គមនា​គមន៍​; ជូន​អំ​ណោយ​ អា​ហា​រូប​ករណ៍​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច។ល។​ អា​ស្រ័យ​ហេតុ​នោះ​ ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ថយ​ចុះ​ជា​លំ​ដាប់​រៀង​រាល់​ឆ្នាំ។​ ឆ្នាំ​២០១១ ក្រុង​មាន​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​១.៤៨៦/​៨.៦៧០​គ្រួ​សារ​ ស្រូប​អត្រា​១៧,១៤% រហូត​ដល់​ឆ្នាំ​ ២០១៥ ក្រុង​នៅ​គ្រួ​សារ​ក្រី​ក្រ​ជា​ជាតិ​ភាគ​តិច​៤៤៦/​៨.៩៩២​គ្រួ​សារ​ ស្រូប​អត្រា​៤,៩៦%។ល។​ ចាប់​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០២១ ក្រុង​កាត់​បន្ថយ​បាន​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​១.៣៤៤ /១.៣៩២​គ្រួ​សារ​ (កាត់​បន្ថយ​ជិត​៩៧%)។​ រហូត​ដល់​ចុង​ឆ្នាំ​២០២២ ក្រុង​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​១១៣​គ្រួ​សារ​ ស្រូប​អត្រា​១,១៤%​នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​រួម។​

ចំ​ពោះ​លទ្ធ​ផល​ខាង​លើ​ លោក​ហូវ៉ាន់​ភឿង អនុប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​និង​អង្គ​ការ​នយោ​បាយ​-សង្គម​ យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ ស្ដី​ពី​ជន​ជាតិ​និង​គោល​នយោ​បាយ​ជន​ជាតិ។​ ការ​យល់​ដឹង​និង​ការ​ទទួល​ខុស​ត្រូវ​របស់​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លើក​កម្ពស់​ជីវ​ភាព​បាន​កើន​ឡើង។​ អា​ស្រ័យ​ហេតុ​នោះ​ ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​ជន​រួម​ជាតិ​ ត្រូវ​បាន​កើន​ឡើង​ រួម​ចំ​ណែ​ក​បំប្រួញ​គម្លាត​ពី​កម្រិត​អភិវឌ្ឍ​ បង្កើន​ការ​សាម​គ្គី​រវាង​បណ្តា​ជន​ជាតិ។​ ជា​ពិសេស​ ពង្រឹង​ក្ដី​ជំ​នឿ​របស់​ជន​រួម​ជាតិ​ភាគ​តិច​ទៅ​លើ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ។​ នេះ​ជា​លទ្ធ​ផល​ ជា​បុព្វ​បទ​ដ៏​សំ​ខាន់​សម្រាប់​ក្រុង​បន្ត​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​អនុវត្ត​ការ​ងារ​ជន​ជាតិ​ ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ជន​ជាតិ​ក្នុង​រយៈ​ពេល​ខាង​មុខ៕​

                                ថាញ​ឡុង​ - ថាច់​ធី

ចែករំលែកអត្ថបទ