18/07/2023 - 08:54

ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្សា​នុ​សិស្ស​និង​អំ​ណោយ​ដល់​សមា​ជិក​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​វិញ​ភូ

នា​ឱកាស​ចេញ​ដំ​ណើរ​អនុវត្ត​យុទ្ធ​នា​ការ​ “កង​ទ័ព​ពាក់​ស័ក្តិ​ខៀវ​និង​ការ​ព្រួត​ដៃ​ដើម្បី​កុមារ​តំ​បន់​ព្រំ​ដែន​” ឆ្នាំ​២០២៣ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ បាន​ជូន​អា​ហា​រូប​ករណ៍​៣០​ចំ​ណែក​សៀវ​ភៅ​សរ​សេរ​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ជូន​អំ​ណោយ​​១០០​ចំ​ណែក​ដល់​សមា​ជិក​សមា​គម​សហព័ន្ធ​នារី សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ក្រី​ក្រ​នៅ​ឃុំ​វិញ​ភូ ស្រុក​យ៉ាង​ថាញ់ ខេត្ត​គៀង​យ៉ាង។​

 កង​ទ័ព​ការ​ពារ​ព្រំ​ដែន​និង​កម្មា​ភិបាល​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ឃុំ​វិញ​ភូ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្សា​នុសិស្ស​និង​ជូន​អំ​ណោយ​ដល់​សមា​ជិក។​

នេះ​ជា​សកម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​សកម្ម​ភាព​ជា​ច្រើន​ទៀត​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​គៀង​យ៉ាង​ ដើម្បី​នាំ​មក​ភាព​សប្បាយ​រីក​រាយ​ដល់​ប្អូន​ៗ​សិស្សា​នុសិស្ស​និង​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​។​ ពិសេស​ ក្រៅ​ពី​គ្រឿង​ប្រើ​ប្រាស់​ចាំ​បាច់​ មាមីង​នៅ​ទាំង​បាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជូន​ទង់​ជាតិ​ទៀត​ផង៕​

                                ង៉ោ​ធីមឹង​-មុនី​

ចែករំលែកអត្ថបទ