10/07/2023 - 16:45

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ អនុវត្ត​ល្អ​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ​ព្រំ​ដែន​ កោះ​សមុទ្រ​

គណៈ​កម្មា​ធិការ​បក្ស​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​វាយ​តម្លៃ​លទ្ធ​ផល​ដឹក​នាំ​អនុវត្ត​ភារ​កិច្ច​ ៦ ខែ​ដើម​ឆ្នាំ​ និង​ដាក់​ចេញ​ទិស​ដៅ​ ភារ​កិច្ច​ ៦ ខែ​ចុង​ឆ្នាំ ​២០២៣។​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ថោ​ចូវ​ (បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង) ផ្សព្វ​ផ្សាយ​បង្ការ​ប្រ​ឆាំង​ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​ IUU និង​ជូន​ទង់​ជាតិ​ ឆា​យា​ល័ក្ខណ៍​អ៊ំ​ហូ​ដល់​នេសាទ​ករ​។​

រយៈពេល​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៣ គណៈ​កម្មា​ធិការ​បក្ស​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ បាន​ផ្តុំ​កម្លាំង​ដឹក​នាំ ចង្អុល​ការ​បក្ខ​ភាគ​អនុវត្ត​ជោគ​ជ័យ​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​អធិប​តេយ្យ​ដែន​ដី​ សន្តិ​សុខ​ព្រំ​ដែន។​ បង្កើន​កិច្ច​សហ​ការ​ជា​មួយ​នឹង​កង​កម្លាំង​នា​នា​ ចាត់​តាំង​ដើរ​ល្បាត​ ត្រួត​ពិនិត្យ​ បង្ការ​ប្រ​ឆាំង​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ ការ​រត់​ពន្ធ​និង​ក្លែង​បន្លំ​ពាណិជ្ជ​កម្ម។ល។​ យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ បំ​ផុត​គឺ​ការ​ត្រួត​ពិនិត្យ​មធ្យោ​បាយ​ទូក​ កប៉ាល់​ចេញ​ចូល​កំ​ពង់​ផែ ឆ្លង​កាត់​ប៉ម​ត្រួត​ពិនិត្យ​ការ​ពារ​ព្រំ​ដែន​ រួម​ចំ​ណែក​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​ IUU។​

ក្នុង​ការ​កសាង​បក្ស​ គណៈ​កម្មា​ធិការ​បក្ស​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ បាន​បញ្ជ្រាប​ផ្សព្វ​ផ្សាយ​ អនុវត្ត​ម៉ឺង​ម៉ាត់​នូវ​គោល​ការណ៍​របស់​ថ្នាក់​លើ​បាន​ទាន់​ពេល​ និង​ធ្វើ​ឱ្យ​ទៅ​ជា​កម្ម​វិធី​ វិធាន​ការ​ដឹក​នាំ ចង្អុល​ការ​ជិត​ដិត​នឹង​ស្ថាន​ភាព​ភារ​កិច្ច​របស់​អង្គ​ភាព​ជា​ដើម។​

គណៈ​កម្មា​ធិការ​បក្ស​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ ធ្វើ​សេនា​ធិការ​ សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណា​ច​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ភូមិ​ភាគ​នា​នា​ ជំ​រុញ​ខ្លាំង​ក្លា​នូវ​សកម្ម​ភាព​ខួប​អនុស្សាវ​រីយ៍​ ៦៥ ឆ្នាំ​ ទិវា​ប្រ​វេណី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ៣៥ ឆ្នាំ​ទិវា​ការ​ពារ​ព្រំ​ដែន​ទូទាំង​ប្រ​ជា​ជន។​ កសាង​កម្ម​វិធី​ ទម្រង់​ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​” និង​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ និង​ជាក់​ស្តែង។​ សហ​ការ​រៀប​ចំ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការណ៍​កម្មា​ភិបាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ ចូល​រួម​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​បក្ស​ភូមិ​ភាគ​; បូក​សរុប​បណ្តោះ​អា​សន្ន​លក្ខន្តិកៈ​ សហ​ការ​រវាង​គណៈ​កម្មា​ធិការ​បក្ស​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​ ក្រុង​ព្រំ​ដែន​ កោះ​ សមុទ្រ​ចំ​នួន​ ១០ នៅ​ឆ្នាំ​ ២០២៣។​

កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ បាន​ប្រ​ទះ​ឃើញ​និង​ចាប់​ ១៩៧ ករណី ដោយ​មាន​មុខ​សញ្ញា​ ២២៨ រូប​ ដក​ហូត​ រក្សា​ទុក​វត្ថុ​តាង​បារី​ជាង​ ២០.០០០ កញ្ចប់​; ចាប់​និង​ដក​ហូត​រក្សា​ទុក​គ្រឿង​ញៀន​ចម្រុះ​ជា​ច្រើន​ប្រ​ភេទ​ ប្រ​ភេទ​ MDMA ប្រ​ភេទ​ Ketamin កាំ​ភ្លើង​យោ​ធា ១ ដើម​ និង​គ្រាប់​កាំ​ភ្លើង​ ៩ គ្រាប់​; ប្រេង​ម៉ា​ស៊ូត​ប្រ​មាណ​ ១៩.០០០ លិត្រ ស្រា​បរ​ទេស​ ៤២ ដប​ ស្ករ​សប្រ​មាណ​ ៤៥.០០០ គីឡូ​ក្រាម​ មធ្យោ​បាយ​ ៦ គ្រឿង​ គ្រីប​អគ្គិសនី​ ១៧គ្រឿង​ និង​ទំ​និញ​មាន​តម្លៃ​ជា​ច្រើន​ទៀត។ល។​ ពិ​ន័យ​រដ្ឋ​បាល​ ១៧៥ ករណី ដោយ​មាន​មុខ​សញ្ញា​ ១៨២ រូប​ ពិន័យ​ជា​ទឹក​ប្រាក់​ជាង​ ១ ពាន់​លាន​ដុង។​ ធ្វើ​បណ្តឹង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ១០ ករណី គ្រឿង​ញៀន​ ៧ ករណី ឆ្លង​ដែន​ ៣ ករណី​និង​ប្រ​គល់​មុខ​សញ្ញា​ ១១ នាក់​ដល់​ស្ថាប័ន​នគរ​បាល​តាម​សមត្ថ​កិច្ច៕

                  យោង៖ កាសែត​គៀង​យ៉ាង​-វិមាន

ចែករំលែកអត្ថបទ