សមាជិកសម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានរៀបចំពិធីចេញដំណើរយុទ្ធនាការ "យុវជនស្ម័គ្រចិត្តរដូវវិស្សមកាល" និងជ្រោមជ្រែងទិវាបរិស្ថានពិភពលោក ទិវាមហាសាគរពិភពលោក ឆ្នាំ២០២៣។ សកម្មភាពនេះ សំដៅពង្រីកកម្លាំងយុវជន ស្មារតីឈានមុខ និងការស្ម័គ្រចិត្តរបស់កម្មាភិបាល សមាជិកសម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនខេត្ត រាល់គ្រប់សកម្មភាពចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្ម័គ្រចិត្តដើម្បីជីវភាពសហគមន៍។
កម្មាភិបាល សមាជិកសម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនខេត្តដាំដើមឈើ។
កម្មាភិបាល សមាជិកសម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនខេត្ត ប្រមូលសំរាមតំបន់លូបៃយ៉ា។
ក្រោយពីប្រារព្ភពិធី មានកម្មាភិបាល សមាជិកសម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនជិត ១០០ នាក់ បានចេញដំណើរអនុវត្តកិច្ចការផ្សេងៗ ដូច៖ ដាំដើមឈើជិត ១០០ ដើម ប្រមូលសំណល់សំរាមនៅតាមតំបន់លូបៃយ៉ា ភូមិផ្សារ ឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ; កាប់ឆ្ការគុម្ពោតព្រៃតាមផ្លូវគមនាគមន៍ជនបទ ជូនទឹកដោះ ២៩ កែសដល់សិស្សក្រីក្រមានជីវភាពខ្វះខាត លើភូមិសាស្ត្រតំបន់ព្រំដែនសមុទ្រ ស្រុកត្រឹងដេ៕
យ្វីអាញ-លីសៀ