26/06/2023 - 14:44

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា កង​ទ័ពការ​ពារ​ព្រំ​ដែន​សុក​ត្រាំង បាន​សហ​ការ​ជា​មួយ​នឹង​វត្ត​ព្រៃ​ជាប់​ ឃុំ​ឡាយ​ហ្វា ទីរួម​ខេត្ត​វិញ​ចូវ​ រៀប​ចំ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ឆ្នាំ​២០២៣។ ថ្នាក់​រៀន​មាន​ប្អូន​ៗសិស្សា​នុសិស្ស​ចំ​នួន​ ២៩ នាក់​ រៀន​តាម​កម្ម​វិធី​ភាសា​ខ្មែរ​ថ្នាក់​ទី ១ និង​ទី ២។ រយៈ​ពេល​រៀន​ ៨ សប្តាហ៍​ ក្នុង​មួយ​សប្តាហ៍​រៀន​ ៣ ថ្ងៃ​ បង្ហាត់​បង្រៀន​ដោយ​កម្មាភិ​បាល​ការ​ពារ​ព្រំ​ដែន​ជា​ជន​ជាតិ​ខ្មែរ​ ព្រះ​សង្ឃ​វត្ត​ព្រៃ​ជាប់​ និង​គ្រូ​បង្រៀន​លើ​ភូមិ​សាស្រ្ត​ឃុំ​។ ថ្នាក់​រៀន​សំ​ដៅ​ជួយ​ឱ្យ​ប្អូន​ៗ​ចេះ​និយាយ​និង​សរ​សេរ​អក្សរ​ខ្មែរ​ រួម​ចំ​ណែក​អភិរក្ស​ពង្រឹង​និង​ពង្រីក​ភាសា​ អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ខ្មែរ៕

ថ្នាក់​រៀន​ភាសា​ខ្មែរ​ បង្ហាត់​បង្រៀន​ដោយ​កម្មាភិ​បាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា។                                   

យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ