សមាគមជំរុញការសិក្សាខេត្តបាកលីវ ទើបរៀបចំជូនរង្វាន់ជំរុញបញ្ញានិងអាហារូបករណ៍ដល់សិស្សមានជីវភាពខ្វះខាត លើភូមិសាស្ត្រខេត្ត។ តាមរយៈនោះ សមាគមជំរុញការសិក្សាខេត្ត បានជូនលិខិតសរសើរដល់សិស្ស និស្សិត ៣៧ នាក់ (លិខិតសរសើរអមដោយទឹកប្រាក់ ២ លានដុង) ដែលសម្រេចបានលទ្ធផលឆ្នើមក្នុងការសិក្សានិងផ្ដល់ជូនអាហារូបករណ៍ ៥០ ចំណែកដល់សិស្ស និស្សិតមានជីវភាពខ្វះខាត រៀនពូកែ (អាហារូបករណ៍មួយចំណែក ១ លានដុង)។ ព្រមជាមួយនោះ គណៈកម្មាធិការប្រជាជនខេត្តបាកលីវ ជូនបណ្ណសរសើរដល់បុគ្គល ២៨ នាក់ ដែលមានស្នាដៃឆ្នើមក្នុងចលនា “ការសិក្សាពេញមួយជីវិត” “ការសិក្សាគ្មានទីបញ្ចប់”។
លោកត្រឹងហ្វាងយ៉ៀង ប្រធានសមាគមជំរុញការសិក្សាខេត្តបាកលីវ ជូនអាហារូបករណ៍
ដល់សិស្ស និស្សិតមានជីវភាពខ្វះខាត រៀនពូកែ។
ឆ្នាំ ២០២២ សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ធ្វើការចលនាសង្គមូបនីយកម្មអប់រំទូទាំងខេត្ត បានថវិកា ១៧,៥ ពាន់លានដុង។ ក្នុងនោះ សមាគមជំរុញការសិក្សាខេត្ត ក៏បានជូនអាហារូបករណ៍ ១.៣០០ ចំណែកដល់សិស្ស និស្សិតក្រីក្រ មានជីវភាពខ្វះខាត; អាហារូបករណ៍ជំរុញបញ្ញា ១០០ ចំណែកដល់សិស្ស និស្សិតរៀនពូកែ និងជូនកង់ ឧបករណ៍និងសម្ភារៈសិក្សាដល់សិស្សក្រីក្រ ជម្នះការលំបាក សិស្សដែលមានជីវភាពគ្រួសាររងផលប៉ះពាល់នៃជំងឺ COVID-១៩ សិស្សពិការ សិស្សរងគ្រោះដោយជាតិពុលពណ៌លឿងជាដើម៕
យីអាញ - ពេជ្រសឿន