22/05/2023 - 14:18

សា​កល​វិទ្យា​ល័យ​កឹង​ធើ ទទួល​សំ​ណុំ​លិ​ខិត​ពិនិត្យ​ជម្រើស​ចូល​មហា​វិទ្យា​ល័យ​ដោយ​វិធី​ពិនិត្យ​សិក្ខា​គា​រិក​កម្រិត​វិទ្យា​ល័យ​រហូត​ដល់​ថ្ងៃ​ទី ៥ ខែ​មិថុនា​

ចាប់​ពី​ថ្ងៃ​ទី ៥ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី ៥ ខែ​មិថុនា​ ឆ្នាំ​២០២៣ សា​កល​វិទ្យា​ល័យ​កឹង​ធើ ទទួល​សំ​ណុំ​លិខិត​ចុះ​ឈ្មោះ​ពិនិត្យ​ជម្រើស​ចូល​រៀន​មុខ​វិជ្ជា​កម្រិត​មហា​វិទ្យា​ល័យ​ឆ្នាំ​ ២០២៣ ដោយ​រូប​ភាព​ ពិនិត្យ​សិក្ខា​គារិក​កម្រិត​វិទ្យា​ល័យ​ (សម្រាប់​មុខ​វិជ្ជា​ផ្សេង​ៗក្រៅ​ពី​គរុកោ​សល្យ)។ ដោយ​ឡែក​មុខ​វិជ្ជា​ស្ថាបត្យ​កម្ម​ បេក្ខ​ជន​ត្រូវ​តែ​ចូល​រួម​ប្រ​ឡង​គំ​នូរ​សិល្បៈ​ អា​ស្រ័យ​សា​កល​វិទ្យា​ល័យ​កឹង​ធើ​រៀប​ចំ​ប្រ​ឡង​នៅ​ថ្ងៃ​ទី ២១ ខែ​ឧសភា ដើម្បី​យក​ពិន្ទុ។

កម្មាភិ​បាល​សា​កល​វិទ្យា​ល័យ​កឹង​ធើ ពិគ្រោះ​មុខ​វិជ្ជា​បណ្តុះ​បណ្តាល​ជម្រើស​សិស្ស​ឆ្នាំ ២០២៣ ដល់សិស្សវិទ្យាល័យ។

យោង​តាម​រយៈ​នោះ​ បេក្ខ​ជន​អាច​ចុះ​ឈ្មោះ​អន​ឡាញ​នៅ​ទំ​ព័រវ៉ែប​សាយថ៍ http://xettuyen.​ctu.edu.vn។ បេក្ខ​ជន​អាច​ទៅ​ដាក់​ពាក្យ​ពិនិត្យ​ជម្រើស​ និង​បង់​ថ្លៃ​ ចុះ​ឈ្មោះ​ផ្ទាល់​នៅ​ការិយា​ល័យ​បណ្តុះ​បណ្តាល​របស់​សា​លា​ ឬផ្ញើ​តាម​ប្រៃ​សណីយ៍​។ សា​លា​ពិនិត្យ​ជម្រើស​ដោយ​បង្អែក​លើ​ពិន្ទុ​មធ្យម​ភាគ​ វិញ្ញា​សា​ក្នុង​ ៥ ឆមាស​ (ថ្នាក់​ទី ១០ ថ្នាក់​ទី ១១ និង​ឆមាស​ទី១ថ្នាក់​ទី ១២) នៃ​វិញ្ញា​សាសមា​យោគ​ចំ​នួន​ ៣ ពិនិត្យ​ជម្រើស​ សម​ស្រប​ជា​មួយ​នឹង​មុខ​វិជ្ជា​ដែល​បេក្ខ​ជន​បាន​ចុះ​ឈ្មោះ​; ភាគ​កម្រិត​ពិនិត្យ​ជម្រើស​ច្រើន​បំ​ផុត​ ៤០%នៃ​មុខ​វិជ្ជាជម្រើស​នោះៗ។ លក្ខ​ណៈ​ចុះ​ឈ្មោះ​ពិនិត្យ​ ជម្រើស​ គឺ​សរុប​ពិន្ទុ​នៃ​វិញ្ញា​សាស​មា​យោគ​ចំ​នួន​ ៣ ពិនិត្យ​ជម្រើស​សម​ស្រប​ជា​មួយ​នឹង​មុខ​វិជ្ជា​ដែល​បេក្ខ​ជន​ចុះ​ឈ្មោះ​ មាន​ពិន្ទុ​ចាប់​ពី​ ១៨ ឡើង​ទៅ។

បេក្ខ​ជន​ដែល​ចុះ​ឈ្មោះ​មាន​គោល​បំ​ណង​ច្រើន​បំ​ផុត​ត្រឹម​ ៥ ហើយ​ត្រូវ​តែ​រៀប​ចំ​ណាត់​ថ្នាក់​តាម​លំ​ដាប់​លំ​ដោយ​អា​ទិភាព​ពី​ខ្ពស់​មក​ទាប​ (អា​ទិភាព​ទី ១ គឺ​គោល​បំ​ណង​ខ្ពស់​បំ​ផុត)។ ចំ​ពោះ​មុខ​វិជ្ជា​នីមួយ​ៗ បេក្ខ​ជន​បាន​ពិនិត្យ​ ជម្រើស​ដោយ​ស្មើ​ភាព​តាម​ពិន្ទុ​ពិនិត្យ​ជម្រើស​ និង​មិន​បែង​ចែក​លំ​ដាប់​លំ​ដោយ​អា​ទិភាព​; ពិនិត្យ​តាម​ពិន្ទុ ពី​ខ្ពស់​មក​ទាប។ គ្រប់​បេក្ខ​ជន​ គោល​បំ​ណង​សិក្សា​ទាំង​អស់​សុទ្ធ​តែ​បាន​ពិនិត្យ​ ជម្រើស​ និង​ជាប់​ជម្រើស​គោល​បំ​ណង​ត្រឹម​តែ​ ១ ដែល​អា​ទិភាព​ខ្ពស់​បំ​ផុត​ក្នុង​ចំ​ណោម​គោល​បំ​ណង​ដែល​គ្រប់​លក្ខ​ណៈ​ជាប់​ជម្រើស។ ពិន្ទុ​ជាប់​ជម្រើស​រវាង​វិញ្ញា​សាសមា​យោគ​ពិនិត្យ​ ជម្រើស​នៃ​មុខ​វិជ្ជា​ដូច​គ្នា​គឺ​ស្មើគ្នា​ និង​ត្រូវ​បាន​កំ​ណត់​ទៅ​តាម​មុខ​វិជ្ជា។ នេះ​គឺ​ជា​ពិន្ទុ​ពិនិត្យ​ ជម្រើស​របស់​បេក្ខ​ជន​ចុង​ក្រោយ​ក្នុង​បញ្ជី​រាយ​នាម​ជាប់​ជម្រើស​ និង​ហៅ​ថា​ពិន្ទុ​ជាប់​ជម្រើស​នៃ​មុខ​វិជ្ជា។ ចំ​ពោះ​មុខ​វិជ្ជា​ឯក​ទេស​ ក្រោយ​ពី​ជាប់​ជម្រើស​និង​ចូល​រៀន​តាម​មុខ​វិជ្ជា បេក្ខ​ជន​មាន​សិទ្ធិ​ជ្រើស​មុខ​ជំ​នាញ​ដើម្បី​សិក្សា។

ចំ​ពោះ​ការ​ពិនិត្យ​ជម្រើស​ដោយ​ពិន្ទុ​សិក្ខា​គា​រិក​កម្រិត​វិទ្យា​ល័យ​ខាង​មុខ​វិជ្ជា​គរុកោ​សល្យ​ចំ​នួន ​១៣ សាលា​មាន​ភាគ​កម្រិត​ពិនិត្យ​ជម្រើស​ច្រើន​បំ​ផុត​ ៤០%នៃ​មុខ​វិជ្ជា​ដែល​សម​ស្រប​នោះ​ៗ។ សា​លា​ផ្អែក​លើ​ពិន្ទុ​មធ្យម​ភាគ​វិញ្ញា​សា​ទាំង ​៦ឆមាស​នៃ​វិញ្ញា​សាស​មាយោគ​ចំ​នួន​ ៣ ក្នុង​ការ​ពិនិត្យ​ជម្រើស​ សម​ស្រប​ជា​មួយ​នឹង​មុខ​វិជ្ជា​ដែល​បេក្ខ​ជន​បាន​ចុះ​ឈ្មោះ​។ ដោយ​ឡែក​មុខ​វិជ្ជា​អប់រំ​កាយ​សម្បទា បេក្ខ​ជន​ត្រូវ​ចូល​រួម​ប្រឡង​វិញ្ញា​សា​ទេព​កោ​សល្យ​កីឡា​អប់រំ​កាយ​ អា​ស្រ័យ​សាលា​រៀប​ចំ​ឡើង។ សា​លា​ក៏​ទទួល​សំ​ណុំ​លិខិត​ចុះ​ឈ្មោះ​ពិនិត្យ​ជម្រើស​ចាប់​ពី​ថ្ងៃ​ទី ៥ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី ៥ ខែ​មិថុនា៕

                                     ប៊ិច​ង៉ុក - វិមាន​

ចែករំលែកអត្ថបទ