ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/05/2023 - 14:18

ក្រុម​វេជ្ជ​បណ្ឌិត​ក្រុង​កឹង​ធើ ពិនិត្យ​ជំងឺ​ជូន​អំ​ណោយ​នៅ​ខណ្ឌ​ឫស្សី​កែវ​ រាជ​ធានី​ភ្នំ​ពេញ​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​

គណៈ​ប្រតិភូ​នៃ​មន្ទីរ​ពហុព្យា​បាល​ហ្វា​ហាវ- Medic កឹង​ធើ ទើប​សហ​ការ​ជា​មួយ​មន្ទីរ​សម្ភព​កឹង​ធើ សម្ព័ន្ធ​ឱសថ​សឹម​ង៉ុក​លិញ វៀត​ណាម​ និង​អង្គ​ភាព​នានា​ដែល​ពាក់​ព័ន្ធ​បាន​ធ្វើ​ដំ​ណើរ​ទៅ​ពិនិត្យ​ជំងឺ​ ផ្តល់​ថ្នាំ​ពេទ្យ​ ជូន​អំ​ណោយ​ដល់​ប្រ​ជា​ជន​នៅ​ខណ្ឌ​ឫស្សី​កែវ​ រាជ​ធានី​ភ្នំ​ពេញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

ឧត្តម​សេនីយ៍​ត្រី វ៉ូវ​កាវ​ក្វឹង សមា​ជិក​ក្រុម​ប្រឹក្សា​ភិបាល​មន្ទីរ​ពហុ​ព្យា​បាល​ហ្វា​ហាវ-Medic
កឹង​ធើ ប្រ​ធាន​គណៈ​ប្រតិ​ភូ​ជូន​អំ​ណោយ​អនុ​ស្សាវ​រីយ៍​ដល់​ថ្នាក់​ដឹក​នាំ​ខណ្ឌ​
ឫស្សីកែវ រាជធានីភ្នំពេញក្នុងកម្មវិធី។

កម្ម​វិធី​ត្រូវ​បាន​អនុវត្ត​តាម​ការ​អញ្ជើញ​របស់​ឯក​ឧត្តម នាយ​ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត អគ្គ​មេ​បញ្ជា​ការ​រង​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​ឯក​ឧត្តម នាយឧត្តម​សេនីយ៍​ មាស​សា​វ៉ន អគ្គ​នា​យក​ អគ្គ​នា​យក​ដ្ឋាន​ យោធ​សេ​វា​ក្រ​សួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ទន្ទឹម​នឹង​នោះ​ អប​អរ​សា​ទរ​ខួប​អនុ​ស្សាវ​រីយ៍​ ៥៦ ឆ្នាំ​ ទិវា​បង្កើត​ទំ​នាក់​ទំ​នង​ការ​បរ​ទេស​វៀត​ណាម​និង​កម្ពុជា​ (២៤/៦/ ១៩៦៧​-២៤/៦/​២០២៣) និង​អប​អរ​សាទ​រ ការ​បោះ​ឆ្នោត​រដ្ឋ​សភា នីតិ​កាល​ទី VII នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

ក្រុម​វេជ្ជ​បណ្ឌិត​នៃ​ក្រុង​កឹង​ធើ បាន​សហ​ការ​នឹង​សមា​គម​វេជ្ជ​បណ្ឌិត​ស្ម័គ្រ​ចិត្ត​យុវ​ជន​ សម្តេច​តេ​ជោ (TYDA) នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ពិ​និត្យ​ជំងឺ​ ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជាជន​ប្រ​មាណ​ ១.២០០នាក់​ នៅ​ខណ្ឌ​ឫស្សី​កែវ​ រាជ​ធានី​ភ្នំ​ពេញ។ ម្យ៉ាង​ទៀត​ ក្រុម​វេជ្ជ​បណ្ឌិត​ក្រុង​កឹង​ធើ ក៏​បាន​ជូន​អំ​ណោយ ១.២០០ ចំ​ណែក​ រួម​មាន​គ្រឿង​ឧប​ភោគ​បរិ​ភោគ​ផ្សេង​ៗ ជូន​ប្រ​ជា​ជន​មក​ពិនិត្យ​ជំងឺ​ផង​ដែរ។

មាន​ប្រ​សាសន៍​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ ឧត្តម​សេនីយ៍​ត្រី វ៉ូវ​កាវ​ក្វឹង សមា​ជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មន្ទីរ​ពហុ​ព្យា​បាល​ហ្វា​ហាវ - Medic កឹង​ធើ ប្រ​ធាន​គណៈ​ប្រតិ​ភូ ឱ្យ​ដឹង​៖ ប៉ុន្មាន​ឆ្នាំ​កន្លង​ មន្ទីរ​ពេទ្យ​រៀប​ចំ​បាន​ ២៥ លើក​ ក្នុង​ការ​ទៅ​ពិនិត្យ​ជំងឺ​និង​ផ្តល់​ថ្នាំ​ពេទ្យ​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ក្រីក្រ​ក្នុង​ប្រ​ទេស​និង​ប្រ​ទេស​មិត្ត​កម្ពុជា​ គិត​ជា​ទឹក​ប្រាក់​ សរុប​ជាង​ ២០ ពាន់​លាន​ដុង។ ដូច្នេះ​ ជោគ​ជ័យ​របស់​កម្ម​វិធី​ជា​សញ្ញា​បោះ​ជំ​ហាន​អភិវឌ្ឍន៍​ថ្មី​ ក្នុង​ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​ មិត្ត​ភាព​ប្រ​វេណីរ​វាង​ប្រ​ជា​ជន​ប្រ​ទេស​ទាំង​ពី​រវៀត​ណាម​-កម្ពុជា​; រវាង​មន្ទីរ​ពហុព្យា​បាល​ហ្វា​ហាវ-Medic កឹង​ធើ ជា​មួយ​ភូមិ​ភាគ​នានា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ កាន់​តែ​រឹង​មាំ​ជាក់​ស្តែង៕

                            ឡែធូ- លី​សៀ

ចែករំលែកអត្ថបទ