នោះគឺជាប្រធានបទនៃពិធីបំផុសចលនាខែមនុស្សធម៌ ឆ្នាំ ២០២៣ និងអនុស្សាវរីយ៍ ១៦០ ឆ្នាំ ការបង្កើតចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ អាស្រ័យសមាគមកាកបាទក្រហមខេត្តសុកត្រាំងទើបរៀបចំឡើង។
ជូនប័ណ្ណសរសើរដល់បុគ្គលដែលបានរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌។
តាមប្រសាសន៍លោក ឌោវ៉ាន់ត្វឹង ប្រធានសមាគកាកបាទក្រហមខេត្តសុកត្រាំង ខែមនុស្សធម៌ ត្រូវបានប្រារព្ធឡើងក្នុងខែឧសភា ដើម្បីអំពាវនាវដល់មនុស្សគ្រប់រូបសកម្មចូលរួមសកម្មភាពសប្បុរសធម៌។ ពិធីបំផុសចលនា ជាសកម្មភាពពង្រីកនូវតម្លៃមនុស្សធម៌ បង្កចលនាស្រឡាញ់រាប់អានជួយគ្នាទៅវិញទៅមកឱ្យរីកទូលំទូលាយ ជួយកសាងសហគមន៍សាមគ្គីនិងពោរពេញដោយចិត្តស្រឡាញ់មនុស្សជាតិ។ ពីព្រោះបច្ចុប្បន្ននេះ ទូទាំងខេត្តមានមុខសញ្ញា គាំពារសង្គមជាង ៤៦.០០០ នាក់ កុមារមានស្ថានភាពលំបាក ២៨.០០០នាក់និងកុមារមានស្ថានភាពលំបាកខ្លាំង ៣.៣០០ នាក់។ល។ ពិតជាត្រូវការការរួមកម្លាំងជួយពីសហគមន៍ណាស់។
ឆ្នាំ ២០២២ សមាគមកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានសកម្មចលនាប្រជាជនគ្រប់ជាន់ស្រទាប់ អង្គការ បុគ្គល សប្បុរសជនព្រួតដៃរួមវិភាគទានបានទឹកប្រាក់ជាង ១៣,១ ពាន់លានដុង ដើម្បីឧបត្ថម្ភមុខសញ្ញាទន់ខ្សោយ សាងសង់ផ្ទះថ្មីបាន ៥០ ខ្នង ឧបត្ថម្ភជនរងគ្រោះធម្មជាតិជាង ៣៤.២២០ នាក់ កសាងស្ពានបាន ៩ ខ្សែ ខួងអណ្ដូងស្នប់ជូនចំនួន ៦២ អណ្ដូង កង់ ៩៧ គ្រឿង និងជួសជុលផ្លូវជនបទជាង ១.៥០០ ម៉ែត្រជាដើម។ ក្រៅពីនោះ សមាគមគ្រប់លំដាប់ថ្នាក់នៅទាំងឧបត្ថម្ភមុខសញ្ញាគាំពារសង្គម កុមារក្រីក្រជិត ៨.០០០ នាក់ ដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យទាន។
ស្របក្នុងឱកាសនេះផងដែរ អង្គការ បុគ្គល អាជីវកម្មជាច្រើន បានជូនឧបករណ៍ចម្រោះទឹកចំនួន ១២.០០០ គ្រឿង ទឹកដោះម្សៅចំនួន ២.៥០០ កំប៉ុង ផ្ទះ ៣ ខ្នង។ល។ មានតម្លៃជាង ១៥ ពាន់លានដុង៕
យ្វីអាញ-វិមាន