08/05/2023 - 14:34

សកម្ម​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំដែន​សមុទ្រ

ច្រើន​ឆ្នាំ​កន្លង​ អង្គ​ភាព​នានា​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង តែង​សកម្ម​ឃោស​នា​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ដល់​ប្រ​ជា​ជន​ បំ​ផុត​គឺ​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ រួម​ចំ​ណែក​កសាង​រឹង​មាំ​លើ​គ្រប់​វិស័យ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។

កម្មាភិ​បាល​ យុទ្ធ​ជន​ការ​ពារ​ព្រំដែន​មក​ឃោស​នា ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ដល់​ប្រជា​ជន​គ្រប់​គ្រួ​សារ។

​ កម្មា​ភិ​បាល​យុទ្ធ​ជន​ការ​ពារ​ព្រំដែន​ ផ្គួប​បញ្ចូល​ការ​ផ្សព្វ​ផ្សាយ​ក្នុង​កិច្ច​ប្រជុំ។

ឆ្នាំ ២០២២ អង្គ​ភាព​នានា​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​ម្ចាស់​ការ​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​អង្គ​ការ​មហា​ជន​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​នៅ​តំ​បន់​ព្រំ​ដែន​ រៀប​ចំ​ផ្សព្វ​ផ្សាយ​បាន​ ៣៤ លើក​ មាន​កម្មា​ភិ​បាល​ប្រ​ជា​ជន​ចូល​រួម​ ២.៨៧៥ លើក​នាក់​; ផ្សព្វ​ផ្សាយ​រាត់​រាយ​ដល់​ប្រ​ជា​ជន​បាន​ ២.៨១១ លើក​គ្រួ​សារ​; ផ្សព្វ​ផ្សាយ​ដោយ​ទម្រង់​ “ឧគ្ឃោសនា​ស័ព្ទ​ការ​ពារ​ព្រំ​ដែន​” បាន​ ៦៥ លើក​; និង​ចែក​ចាយ​ខិត្ត​បណ្ណ​ដល់​ប្រ​ជា​ជន​ជាង​ ៥.០០០ សន្លឹក។ល។ ក្រៅ​ពី​នោះ​ ជា​មួយ​នឹង​ទិស​ស្លោក “ចុះ​ទៅ​គ្រប់​ច្រក​ល្ហក គ្រប់​គ្រួ​សារ​” កម្មា​ភិ​បាល​ការ​ពារ​ព្រំ​ដែន​ម្ចាស់​ការ​រៀប​ចំ​ក្រុម​ កង​ការ​ងារ​ចុះ​ទៅ​ដល់​ផ្ទះ​ប្រ​ជា​ជន​ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ជា​ដើម​។ លោក​ស្រី​ផាង​ធ្វី​មឹង លេខា​សា​ខា​បក្ស​ភូមិ​ឈូង​ធំ​ ឃុំ​ឡាយ​ហ្វា ទី​រួម​ខេត្ត​វិញ​ចូវ​ ឱ្យ​ដឹង​៖ “កម្មាភិ​បាល​ការ​ពារ​ព្រំ​ដែន​ តែង​រួម​ជា​មួយ​នឹង​បក្ខ​ជន​ក្នុង​សា​ខា​បក្ស​ឃោស​នា ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ ម្ល៉ោះ​ហើយ​ មា​មីង​ខ្មែរ​មាន​ការ​យល់​ដឹង​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ជន​ជាតិ​របស់​រដ្ឋ​ ដែល​កំ​ពុង​ផ្សព្វ​ផ្សាយ​អនុវត្ត​។ ផ្តើម​ពី​នោះ​ មា​មីង​ខ្មែរ​បាន​យល់​ដឹង​ច្រើន​អំ​ពី​ច្បាប់​ ជឿ​ទុក​ចិត្ត​ និង​អនុវត្ត​បាន​ល្អ​ មិន​ធ្វើ​អ្វី​ខុស​ច្បាប់​ ដើម្បី​រួម​ជា​មួយ​នឹង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ”។  បង​ស្រី​ថាច់​ធី​សា​វង់​ នៅ​ភូមិ​អូវ​ថ A ឃុំ​វិញ​ហាយ​ ទីរួម​ខេត្ត​វិញ​ចូវ​ ឱ្យ​ដឹង​៖ “កម្មា​ភិ​បាល​ការ​ពារ​ព្រំ​ដែន​ តែង​ចុះ​មក​ដល់​ផ្ទះ​ឃោស​នា ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ ជួយ​ឱ្យ​ខ្ញុំ​បាន​យល់​ដឹង​ច្រើន​។ ផ្តើម​ពី​នោះ​ ខ្ញុំ​សង្កេត​ឃើញ​ថា យើង​ត្រូវ​តែ​មាន​ភារ​កិច្ច​អប់រំ​កូន​ចៅ​ឱ្យ​ចាក​ឆ្ងាយ​ពី​បាប​គ្រោះ​សង្គម​ ព្រួត​ដៃ​ជា​មួយ​នឹង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ការ​ពារ​រឹង​មាំ​នៅ​តំ​បន់​សមុទ្រ។ ក្រៅ​ពី​នោះ​ កម្មាភិ​បាល​ការ​ពារ​ព្រំដែន​នៅ​ទាំង​ជួយ​ខ្ញុំ​ឱ្យ​មាន​ផ្ទះ​សម្បែងត្រឹម​ត្រូវ​ ឧបត្ថម្ភ​បុល​ទុន​ដើម្បី​លក់​ដូរ​ជា​លក្ខណៈ​គ្រួ​សារ។ អា​ស្រ័យ​លក់​ដូរ​មាន​ប្រ​សិទ្ធ​ភាព​ ហេតុ​នោះ​ទើប​ជីវ​ភាព​បាន​ធូរ​ធារ​ឡើង​ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ម្ល៉ោះ​ហើយ​ ខ្ញុំ​អរ​គុណ​និង​ដឹង​គុណ​ដល់​ក្មួយៗកង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខ្លាំង​ណាស់”។

តាម​ប្រសាសន៍​វរសេនីយ៍​ឯក​ ង្វៀង​ត្រេវ​មេន​ ស្នង​ការ​នយោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង គ្រប់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​តែង​ច្បាម​ខ្ជាប់​ផែន​ការ​កិច្ច​ចង្អុល​ការ​ ណែនាំ​របស់​ថ្នាក់​លើ សកម្ម​ស្រាវ​ជ្រាវ​ចង​ក្រង​នូវ​ខ្លឹម​សារ​សំ​ខាន់​ៗរបស់​ច្បាប់​មាន​របៀប​រៀប​រយ​ ដើម្បី​ចាត់​តាំង​ឃោស​នា ផ្សព្វ​ផ្សាយ​ ជួយ​ឱ្យ​ប្រជា​ជន​ងាយ​យល់​ ងាយ​ចាំ។ ផ្តើម​ពី​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ ព្រួត​ដៃ​អនុវត្ត​ល្អ​នូវ​ចលនា “ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ដែន​ដី​ សន្តិ​សុខ​ព្រំដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​”; ម្ចាស់​ការ​ផ្តល់​ប្រ​ភព​ដំ​ណឹង​ដ៏​មាន​តម្លៃ​ជូន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ក្នុង​ការ​តស៊ូ​បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​ រួម​ចំ​ណែក​រក្សា​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់ធ្នាប់​ សុវត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ព្រំដែន​សមុទ្រ”៕

                                        លីធាន​-វិមាន​

ចែករំលែកអត្ថបទ