ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/05/2023 - 14:34

សមិទ្ធ​ផល​កសិកម្ម​របស់​វៀត​ណាម​បំ​ផុស​គំ​និត​យ៉ាង​ខ្លាំង​ក្លា​លើ​ប្រ​ទេស​ជា​ច្រើន​

នៅ​ខុទ្ទ​កាល័យ​រដ្ឋា​ភិបាល​ នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​ទទួល​ជួប​គណៈ​ប្រតិភូ​ថ្នាក់​ដឹក​នាំ​ក្រសួង​កសិកម្ម​ប្រ​ទេស​នានា​ដែល​ចូល​រួម​សន្និ​សីទ​សកល​លើក​ទី ៤ ប្រ​ព័ន្ធ​ស្បៀង​អា​ហារ​ ប្រកប​ដោយ​និរន្តរ​ភាព​ (SFS) ក្រោម​ប្រ​ធាន​បទ​ “ផ្លាស់​ប្ដូរ​ប្រ​ព័ន្ធ​ស្បៀង​អា​ហារ​ប្រកប​ដោយ​និរន្តរ​ភាព​ សម​ស្រប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​និង​គ្រប​ដណ្តប់​ក្នុង​បរិបទ​វិបត្តិ​ថ្មី”។

នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ និង​ថ្នាក់​ដឹក​នាំ​ក្រ​សួង​កសិកម្ម​ប្រ​ទេស​នានា​ចូល​រួម​សន្និ​សីទ​សកល​លើក​ទី ៤ ប្រ​ព័ន្ធ​ស្បៀង​អា​ហារ​ប្រកប​ដោយ​និរន្តរ​ភាព។ រូប​៖ VGP/ ញ៉ឹក​បាក់

នាយក​រដ្ឋ​មន្ត្រី​ផាម​មិញ​ជិញ ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ការ​ឧបត្ថម្ភ​ដ៏​ឧត្តុង្គ​ឧត្តម​និង​សហ​ប្រតិ​បត្តិ​ការ​ដែល​មាន​ប្រ​សិទ្ធ​ភាព​ពី​សហ​គមន៍​អន្តរ​ជាតិ​ ពិសេស​អំ​ពី​ដើម​ទុន​ បច្ចេក​វិទ្យា​ បទ​ពិសោធន៍​ គ្រប់​គ្រង​ចំ​ពោះ​ផ្នែក​កសិកម្ម​វៀត​ណាម​។ ម្យ៉ាង​ទៀត​ រដ្ឋា​ភិបាល​វៀត​ណាម​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ “ផែន​ការ​នយោ​បាយ​ជាតិ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ស្បៀង​អា​ហារ​ប្រ​កប​ដោយ​តម្លា​ភាព​ ទទួល​ខុស​ត្រូវ​ជា​និរន្តរ​ភាព​នៅ​វៀត​ណាម​ដល់​ឆ្នាំ​ ២០៣០”; ត្រៀម​លក្ខ​ណៈ​រួម​ជា​មួយ​ប្រ​ទេស​នានា​បើក​ចំហ​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ការ​ស្រាវ​ជ្រាវ​ កសាង​គោល​នយោ​បាយ​និង​ជំរុញ​ការ​បើក​ពង្រីក​រាល់​ទម្រង់​ផ្លាស់​ប្ដូរ​ប្រ​ព័ន្ធ​ស្បៀង​អា​ហារ​តាម​ទិស​ដៅ​បៃ​តង ជិត​ដិត​នឹង​បរិ​ស្ថាន​ តិច​មាន​ការ​បំ​ភាយ​និង​និរន្តរ​ភាព​; ដោយ​ធា​នា​សន្តិ​សុខ​ស្បៀង​ សម្រាប់​ប្រ​ជា​ជន​វៀត​ណាម​ រួម​ចំ​ណែក​ជាក់​ស្តែង​ធានា​សន្តិ​សុខ​ស្បៀង​សម្រាប់​ពិភព​លោក៘

ថ្នាក់​ដឹក​នាំ​បណ្តា​ក្រ​សួង​កសិកម្ម​សម្តែង​ការ​ចាប់​អា​រម្មណ៍​ និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ព្រម​ទាំង​សមិទ្ធ​ផល​និង​មេ​រៀន​បទ​ពិសោធន៍​ដែល​បំ​ផុស​គំ​និត​យ៉ាង​ខ្លាំង​ក្លា​របស់​វៀត​ណាម​ ក្នុង​ការ​តស៊ូ​ដណ្ដើម​ឯក​រាជ្យ​ ឯក​ភាព​ទឹក​ដី​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​និយាយ​រួម​និង​ក្នុង​វិស័យ​កសិកម្ម​ ធានា​សន្តិ​សុខ​ស្បៀង​និយាយ​ដោយ​ឡែក​ រួម​ចំ​ណែក​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រីក្រ​ លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន​ ហើយ​ក្លាយ​ជា​ប្រ​ទេស​មួយ​ដែល​នាំ​ចេញ​ស្បៀង​អា​ហារ​ធំ​ជាង​គេ​លើ​ពិភព​លោក​ អះ​អាងពី​តួនា​ទី​ក្នុង​សង្វាក់​ផលិត​កម្ម​និង​ផ្គត់​ផ្គង់​ស្បៀង​អា​ហារ​ទូទាំង​សាកល ដោយ​បញ្ជាក់​ថា នេះ​គឺ​ជាក្តី​សង្ឃឹម​នៃ​ប្រ​ទេស​ជា​ច្រើន​ ពិសេស​បណ្តា​ប្រ​ទេស​ទ្វីប​អា​ហ្វ្រិក។ ដូច្នេះ​ថ្នាក់​ដឹក​នាំ​ក្រសួង​កសិកម្ម​ប្រទេស​នានា​ឱ្យ​ដឹង​ នឹង​ធ្វើ​សេចក្តី​រាយ​ការណ៍​ជូន​ថ្នាក់​ដឹក​នាំ​ប្រ​ទេស​នានា​ដើម្បី​ជំរុញ​សហ​ប្រតិ​បត្តិ​ការ​ ដោយ​សង្ឃឹម​ថា​វៀត​ណាម​នឹង​បញ្ជូន​អ្នក​ឯក​ទេស​ ធ្វើ​ការ​ចែក​រំ​លែក​បទ​ពិសោធន៍​ សហ​ប្រតិ​បត្តិ​ការ​ក្នុង​ការ​ធានា​សន្តិ​សុខ​ស្បៀង​អា​ហារ​និយាយ​ដោយ​ឡែក​ អភិ​វឌ្ឍ​កសិកម្ម​និយាយ​រួម​ ជា​ពិសេស​ក្នុង​វិស័យ​ស្រូវ​អង្ករ កា​ហ្វេ និង​ជល​ផល៘៕

យោង​៖ កា​សែត​អេ​ឡិច​ត្រូនិក​រដ្ឋា​ភិបាល​  ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ