01/05/2023 - 06:32

ទម្រង់​ " ៣ គ្រប់ ​" របស់​វិទ្យា​ល័យ​ហ្វា​ឡើយ​

គណៈ​នា​យក​វិទ្យា​ល័យ​ហ្វា​ឡើយ​ ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រាវិញ​ បាន​ចលនា​សមូហ​ភាព​ កម្មាភិ​បាល​ គ្រូ​បង្រៀន​ បុគ្គ​លិក​និង​សប្បុរស​ជន​អនុវត្ត​ទម្រង់​ “ ៣ គ្រប់​” គឺ​ (គ្រប់​ហូប គ្រប់​ស្លៀក​ពាក់​ គ្រប់​សិក្ខូ​បករណ៍) សំ​ដៅ​ជួយ​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភាព​ក្រ​លំ​បាក​មាន​លក្ខ​ណៈ​រៀន​សូត្របាន​ល្អ​ប្រ​សើរ។

គណៈ​នាយក​វិទ្យា​ល័យ​ហ្វា​ឡើយ​ មក​សួរ​សុខ​ទុក្ខ​ប្អូន​ ង្វៀង​ត្រឹង​ឡាង​អាញ សិស្ស​ថ្នាក់​ទី ៦/១ មាន​ជីវ​ភាព​ក្រលំ​បាក​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ឆ្នាំ​ ២០២៣។

លោក​គ្រូ​ខាថាញ​លីម នា​យក​វិទ្យា​ល័យ​ហ្វា​ឡើយ​ ឱ្យដឹង​៖ “សា​លា​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​រៀន​សូត្រ​ប្រ​មាណ​ ៥០%។ ក្រៅ​ពី​នេះ​ ចំ​នួន​សិស្ស​កូន​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ប្រ​កៀក​ប​ន្ទាត់​ក្រ​មាន​ប្រ​មាណ​ ១០០​នាក់​ ស្រូប​អត្រា​ ១០% នៃ​ចំ​នួន​សិស្ស​រួម​របស់​សា​លា។ អា​ស្រ័យ​ហេតុ​នោះ​ លក្ខ​ណៈ​រៀន​សូត្រ​របស់​ប្អូន​ៗ​នៅ​មាន​ការ​លំ​បាក​ច្រើន។ ផ្តើម​ចេញ​ពី​បញ្ហា​ខាង​លើ កាល​ពី​ខែ​ឧសភា ឆ្នាំ ២០២២ វិទ្យា​ល័យ​ហ្វា​ឡើយ​បាន​កសាង​ទម្រង់​ “ ៣ គ្រប់​” ជួយ​សិស្សា​នុសិស្ស​ដែល​កំ​ពុង​ “ខ្វះ​ហូប ខ្វះ​សម្លៀក​បំ​ពាក់​ ខ្វះ​សិក្ខូប​ករណ៍​” របស់​សា​លា​មាន​លក្ខណៈ​បាន​រៀន​សូត្រ​បន្ត; បង្ក​ការ​សាម​គ្គី​ជិត​ស្និទ្ធ​រវាង​គ្រូ​បង្រៀន​ និង​សិស្ស។ ទន្ទឹម​នឹង​នោះ​ ជួយ​គណៈ​នា​យក​ក្តាប់​បាន​ពី​គោល​បំ​ណង​របស់​សិស្ស​បាន​ទាន់​ពេល​ ដើម្បី​គ្រប់​គ្រង​ថ្នាក់​រៀន​បាន​ល្អ​ប្រ​សើរ”។

វិទ្យា​ល័យ​ហ្វា​ឡើយ​ បូក​សរុប​ឆ្នាំ​សិក្សា​ ២០២១​-២០២២ និង​ជូន​អំ​ណោយ​ដល់​ប្អូន​ៗ
សិស្សានុសិស្សមានជីវភាពក្រលំបាក។

អនុវត្ត​ទម្រង់​ គណៈ​នា​យក​បាន​បំ​ផុស​ចលនា​និង​អំ​ពាវ​នាវ​ការ​ចូល​រួម​វិភាគ​ទាន​របស់​កម្មាភិ​បាល​ គ្រូ​បង្រៀន​ បុគ្គ​លិក​ក្នុង​សា​លា​ ព្រម​ទាំង​ចលនា​ការ​រួម​វិភាគ​ទាន​របស់​សប្បុ​រស​ជន​សម្រាប់​មូល​និធិនេះ។ ក្នុង​មួយ​ខែ​ គ្រូ​បង្រៀន​របស់​សា​លា​ស្ម័គ្រ​ចិត្ត​រួម​វិភាគ​ទាន​យ៉ាង​ហោច​ណាស់​ ២០.០០០ ដុង​/ម្នាក់​ ហើយ​ត្រូវ​បាន​ប្រ​កាស​ជា​សាធា​រណៈ​ក្នុង​ពេល​ប្រ​ជុំ​ក្រុម​ប្រឹក្សា​គរុកោ​សល្យ​រៀង​រាល់​ខែ​។ ឆ្លង​តាម​រយៈ​នោះ​ សា​លា​បាន​ត្រួត​ពិនិត្យ​ភាព​ជាក់​ស្តែង​ដោយ​សួរ​សុខ​ទុក្ខ​គ្រួ​សារ​សិស្ស​ក្រលំ​បាក​ក្នុង​ថ្នាក់​រៀន​ ដើម្បី​ស្វែង​យល់​ រាយ​ការណ៍​ពី​ករណី​សិស្ស​ដែល​ខ្វះ​ហូប ខ្វះ​សម្លៀក​បំ​ពាក់​ ខ្វះ​សិក្ខូប​ករណ៍។ល។ រួច​ធ្វើ​បញ្ជី​ឈ្មោះ​ ហើយ​ស្នើ​គណៈ​នា​យក​ត្រួត​ពិនិត្យ​ជួយ​ឧបត្ថម្ភ។ ចាប់​ពី​ឆ្នាំ​សិក្សា​ ២០២១​-២០២២ មក​ទល់​ពេល​នេះ​ សា​លា​ចលនា​បាន​ទឹក​ប្រាក់​និង​សម្ភារៈ​គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​ជិត​ ១៦ លាន​ដុង​ ឧបត្ថម្ភ​សិស្ស​ក្រ​លំ​បាក​របស់​សាលា​ចំ​នួន​ ៧២ លើក​នាក់​ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​សិស្ស​បោះ​បង់​ការ​រៀន​សូត្រ​ពាក់​កណ្តាល​ការ​រៀង​រាល់​ឆ្នាំ​ជិត​ ១%។

ទង្វើ​របស់​សមូហ​ភាព​កម្មា​ភិ​បាល​ គ្រូ​បង្រៀន​ បុគ្គ​លិក​របស់​វិទ្យា​ល័យ​ហ្វា​ឡើយ​ បាន​ផ្តល់​ទំ​នុក​ចិត្ត​ កម្លាំង​ចលករ​ដើម្បី​ប្អូន​ៗរៀន​សូត្រ​បាន​ល្អ​ មិន​ធ្វើ​ឱ្យ​ខក​បំ​ណង​ការ​ខិត​ខំបង្ហាត់​បង្រៀន​របស់​លោក​គ្រូ​អ្នក​គ្រូ។ ទោះ​បី​ជា​ទម្រង់​តូច​តាច​ក៏​ពិត​មែន​ ប៉ុន្តែ​មាន​ការ​រីក​ដុះ​ដាល​ដើម្បី​ជួយ​ប្អូន​ៗសិស្សា​នុសិស្ស​ក្រ​លំ​បាក​ បន្ត​ការ​រៀន​សូត្រ ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ រយៈ​ពេល​ខាង​មុខ​ វិទ្យា​ល័យ​ហ្វា​ឡើយ​នឹង​បន្ត​ពង្រីក​ទូលំ​ទូលាយ​ទម្រង់​នេះ៕

          សឺន​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ