ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/05/2023 - 06:32

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង រៀប​ចំ​សកម្ម​ភាព​គាំ​ទ្រ​ទិវាសៀវ​ភៅ​វៀត​ណាម​

គាំទ្រ​ទិវា​សៀវ​ភៅ​និង​វប្ប​ធម៌​អាន​សៀវ​ភៅ​វៀត​ណាម​ឆ្នាំ​ ២០២៣ ប៉ុស្តិ៍​ការ​ពារ​ព្រំដែន​ និង​កង​នា​វា​ចរណ៍​លេខ​ ២ ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​សហ​ការ​ជា​មួយ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ឃុំ​ សង្កាត់​ ទី​ប្រ​ជុំ​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ចំ​នួន​ ១១ រៀប​ចំ​នូវ​សកម្ម​ភាព​ជា​ច្រើន​ ប្រ​កប​ដោយ​អត្ថ​ន័យ។

កម្មាភិ​បាល​ យុទ្ធ​ជន​ការ​ពារ​ព្រំដែន​ និង​​សមា​ជិក​សម្ពន្ធ​យុវ​ជន​កំ​ពុង​អាន​សៀវ​ភៅ​។

តាម​រយៈ​នោះ​ អង្គ​ភាព​ក៏​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​ទី​តាំង​ អត្ថ​ន័យ​ តួនាទី និង​សារៈ​សំ​ខាន់​នៃ​សៀវ​ភៅ​ក្នុង​ជីវ​ភាព​សង្គម​ វិធី​សាស្រ្ត​សិក្សា​និង​ការ​អាន​សៀវ​ភៅ​របស់​លោក​ប្រ​ធាន​ហូជី​មិញ​; រៀប​ចំ​ប្រ​ឡង​ស្វែង​យល់​អំ​ពី​ទិវា​សៀវ​ភៅ​និង​វប្ប​ធម៌​អាន​សៀវ​ភៅ​វៀត​ណាម​; ឧទ្ទេស​នាម​ និង​ដាក់​តាំង​សៀវ​ភៅ​ល្អ​ៗជាង​ ១.៨០០ ក្បាល ស្តី​ពី​ “ជីវ​ប្រ​វត្តិ​និង​បុព្វ​ហេតុ​របស់​លោក​ប្រ​ធាន​ហូជី​មិញ​” សៀវ​ភៅ​ច្បាប់​ ប្រវត្តិ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​វៀត​ណាម​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​និង​សៀវ​ភៅ​ល្អៗ សរ​សេរ​ពី​សម័យ​សង្គ្រាម​ និង​សកម្ម​ភាព​បដិវត្តន៍​; រៀប​ចំ​ដាក់​តាំង​ ទស្សនា និង​ស្វែង​យល់​ពី​សៀវ​ភៅ​ដែល​មាន​ខ្លឹម​សារ​ផ្អែក​លើ​មូល​ដ្ឋាន​ច្បាប់​និង​ប្រវត្តិ​សាស្ត្រ​ បញ្ជាក់​ពី​អធិប​តេយ្យ​សមុទ្រ កោះ​របស់​ប្រ​ទេស​យើង​ ព្រម​ទាំង​គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ​សមុទ្រ កោះ​; ថ្នាក់​ដឹក​នាំ​មេ​បញ្ជា​ការ​ជាន់​ខ្ពស់​ក្នុង​ជួរ​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​…។ ឆ្លង​តាម​រយៈ​សកម្ម​ភាព​នេះ​ សំ​ដៅ​លើក​កម្ពស់​ការ​យល់​ដឹង​ និង​ករណីយ​កិច្ច​របស់​កម្មា​ភិ​បាល​ យុទ្ធ​ជន​ក្នុង​អង្គ​ភាព​ ក្នុង​ការ​ទទួល​យក​ចំ​ណេះ​ដឹង​និង​ការ​អភិវឌ្ឍ​វប្ប​ធម៌​អាន​សៀវ​ភៅ​ ពង្រឹង​ការ​យល់​ដឹង​គ្រប់​ជ្រុង​ជ្រោយ​ ត្រឹម​ត្រូវ​ លត់​ដំ​ចិត្ត​គំ​និត លក្ខណ​សម្បត្តិ​ “កង​ទ័ព​អ៊ំ​ហូ” ដល់​កង​ទ័ព​ប្រ​ជា​ជន​គ្រប់​រូប​ក្នុង​ស្ថាន​ភាព​ថ្មី៕

                                                     យ៉ី​អាញ់-ទីទុយ​

ចែករំលែកអត្ថបទ