កងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានដឹកនាំ ចង្អុលការអង្គភាព បង្កើនការផ្សព្វផ្សាយនូវវិធានការបង្ការបង្ក្រាបបទល្មើស និងអនុវត្តល្អនូវភារកិច្ចការពារបូរណភាពដែនសមុទ្រ។
កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ចាប់កប៉ាល់ដឹកប្រេងខុសច្បាប់នៅតំបន់សមុទ្ររបស់ខេត្ត។
ខេត្តសុកត្រាំង មានឆ្នេរសមុទ្រប្រវែង ៧២ គីឡូម៉ែត្រ និងតំបន់សមុទ្រ ទំហំប្រមាណ ៣០.០០០គីឡូម៉ែត្រការ៉េ មានដៃទន្លេធំៗចំនួន ៣ គឺត្រឹងដេ ឌិញអាង និងមីថាញ ហូរចាក់ទៅសមុទ្រ។ មានកំពង់ផែ នេសាទ ១ និងកំពង់ផែត្រី ១ ជាកន្លែងប្រមូលផ្តុំមធ្យោបាយនេសាទជាច្រើន។ កំពង់ផែត្រឹងដេ ជាកន្លែងចេញដំណើរកប៉ាល់ល្បឿនលឿន ត្រឹងដេ-កូងដាវ ទាក់ទាញភ្ញៀវទេសចរជាច្រើន នៅក្នុងនិងក្រៅប្រទេស។ នេះក៏ជាកត្តាបង្កប់នូវសកម្មភាពនៃបទល្មើស ដូច្នេះកងទ័ពការពារព្រំដែនតែងមានការប្រុងប្រយ័ត្នខ្ពស់ និងមានភាពហ្មត់ចត់ក្នុងការអនុវត្តនូវវិធានការមុខជំនាញ ដើម្បីមិនឱ្យឆ្លកបទល្មើស ពិសេស គឺបទល្មើសទាក់ទងនឹងគ្រឿងញៀន និងដឹកជញ្ជូនប្រេងខុសច្បាប់។ តាមកងទ័ពការពារព្រំដែនខេត្ត គិតចាប់ពីដើមឆ្នាំមក អង្គភាពបានធ្វើបណ្ដឹងចំនួន ៣ ករណី ចំពោះមុខសញ្ញា ៣ នាក់ស្ដុកទុកគ្រឿងញៀនខុសច្បាប់ រឹបអូសបាន Methamphetamine ៦,៨៩៦ ក្រាម; ២ ករណី ដោយមានមុខសញ្ញា ២ នាក់ដឹកជញ្ជូនស្ដុកទុកបារីនាំចូលខុសច្បាប់; ៤ ករណី ដោយមានមុខសញ្ញា ៤ នាក់ធ្វើអាជីវកម្មផ្ទៃដីមុខលើខុសច្បាប់; ១៤ ករណី ដោយមានមុខសញ្ញា ៦០ នាក់លេងល្បែងស៊ីសងខុសច្បាប់ ពិន័យរដ្ឋបាល ២៣ ករណីចំពោះមុខសញ្ញា ៦៩ នាក់ ដោយទឹកប្រាក់ជាង ១៤៥ លានដុង។ល។ ក្រៅពីនេះ អង្គភាពក៏បានប្រទះឃើញ និងចាប់កប៉ាល់ដឹកប្រេង DO ប្រមាណ ៤០.០០០ លីត្រ មិនច្បាស់ប្រភពដើម។ លោកវរសេនីយ៍ឯក ប៊ូយវ៉ាន់ប៊ិញ មេបញ្ជាការងផ្នែកជំនាញវិជ្ជាជីវៈ នៃកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ឱ្យដឹង៖ “កងទ័ពជើងទឹកលេខ ២ និងប៉ុស្តិ៍ការពារព្រំដែននានាបានម្ចាស់ការសហការជាមួយកម្លាំងសមត្ថកិច្ច បង្កើនការដើរល្បាត ត្រួតពិនិត្យ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពព្រំដែនសមុទ្រ។ អាស្រ័យហេតុនេះ អង្គភាពក្តាប់ច្បាស់ស្ថានការណ៍ ធ្វើសេនាធិការ វិនិច្ឆ័យបានទាន់ពេលនូវបញ្ហាផ្សេងៗពាក់ព័ន្ធដល់អធិបតេយ្យ សន្តិសុខព្រំដែន សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម រក្សាស្ថិរភាពភូមិសាស្ត្រ មិនទុកឱ្យមានភាពអសកម្ម ចៃដន្យ និងកើតចំណុចក្តៅ”។
កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែន ចាប់មុខសញ្ញាស្ដុកទុក និងដឹកជញ្ជូនបារីនាំ
ចូលខុសច្បាប់ចំនួន ៧១០ កញ្ចប់។
លោកវរសេនីយ៍ឯកប៊ូយវ៉ាន់ប៊ិញ សង្កត់ធ្ងន់៖ “នៅពេលខាងមុខ កងទ័ពការពារព្រំដែនខេត្ត នឹងបង្កើនកិច្ចសហការក្នុងការផ្សព្វផ្សាយដល់នេសាទករពីការកំណត់ដឹងប្រភេទគ្រឿងញៀនទូទៅមួយចំនួន និងផលប៉ះពាល់នៃគ្រឿងញៀនចំពោះគ្រួសារ និងសហគមន៍។ ផ្សព្វផ្សាយពីឧបាយកលរបស់ជនល្មើស ពិសេស គឺបទល្មើសគ្រឿងញៀន ឆ្លៀតយកមធ្យោបាយដឹកជញ្ជូនតាមសមុទ្រ ដើម្បីអូសទាញអ្នកនេសាទ ប្រព្រឹត្តបទល្មើស។ ទន្ទឹមនឹងនោះ បង្កើនកិច្ចសហការជាមួយកម្លាំងនគរបាល និងស្ថាប័នពាក់ព័ន្ធ អនុវត្តផែនការបង្ការបង្រ្កាបបទល្មើស ជាពិសេស គឺគ្រឿងញៀននៅតាមដងផ្លូវ និងភូមិសាស្ត្រសំខាន់ៗ។ បើកការវាយលុកចំណុចកំពូលជាប្រចាំ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបាបគ្រោះគ្រឿងញៀន ផ្តោតការគ្រប់គ្រងបទល្មើសគ្រឿងញៀនទាំងផ្លូវគោក ផ្លូវទឹក និងតាមផ្លូវសមុទ្រ”៕
យ្វីអាញ-លេងមី