ក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ ទើបរៀបចំពិធីជួបជុំខួបអនុស្សាវរីយ៍ ៦០ ឆ្នាំ ថ្ងៃបង្កើតក្រុមសិល្បៈ (១៤/៤/១៩៦៣-១៤/៤/២០២៣)។
ក្រុមសិល្បៈរស្មីប្រទីប សម្តែងឈុតរបាំក្នុងពិធីជួបជុំខួបអនុស្សាវរីយ៍ ៦០ ឆ្នាំ
ថ្ងៃបង្កើតក្រុមសិល្បៈ។
ក្រុមសិល្បៈរស្មីប្រទីប បានបង្កើតជាផ្លូវការនៅថ្ងៃ ១៤/៤ /១៩៦៣ នៅភូមិកៃសាញ់ ឃុំតាមង៉ាយ ស្រុកកូវកែ ខេត្តត្រាវិញ។ រយៈពេល ៦០ ឆ្នាំកន្លង ក្រុមសិល្បៈរស្មីប្រទីប តែងរក្សាខ្ជាប់នូវគោលការណ៍គោលដៅក្នុងការងារឃោសនា ឆ្លើយតបទៅនឹងតម្រូវការទទួលផលវប្បធម៌សិល្បៈរបស់ជនរួមជាតិខ្មែរក្នុងខេត្តត្រាវិញ និងទាំងតំបន់ណាមបូ។ ពិសេស ក្រុមសិល្បៈរស្មីប្រទីបថែមទាំងរួមចំណែករក្សា ពង្រឹងនិងពង្រីកលក្ខណៈល្អប្រសើរនៃទម្រង់សិល្បៈ ដិតដាមដោយអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ។
ឆ្លងកាត់ដំណាក់កាលធ្វើសកម្មភាព ក្រុមសិល្បៈរស្មីប្រទីប ទទួលបានរង្វាន់ខ្ពស់ៗ ដូចជា៖ ទង់ជាតិ “សំឡេងចម្រៀងបន្លប់ស្នូរគ្រាប់បែក” គ្រឿងឥស្សរិយយសរំដោះលេខពីរ លេខបី គ្រឿងឥស្សរិយយសយុទ្ធជ័យលេខបី គ្រឿងឥស្សរិយយស ពលកម្មលេខបី កិត្តិនាមវីរពលកម្មក្នុងសម័យកាលផ្លាស់ថ្មី; មេដាយមាស ៣៤ គ្រឿង មេដាយប្រាក់ ៣១ គ្រឿង មេដាយសំរឹទ្ធិ ៤ គ្រឿង មានសិល្បករ-ការិនីឆ្នើមចំនួន ៩ រូប លើវិស័យរបាំ តន្ត្រី ដឹកនាំរឿង និងតួសម្តែងល្ខោនយូរកេរជាដើម៕
សឺនមាល័យ-លីសៀ