យោងតាមបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តកាម៉ាវ នៅឱកាសចំណុចខ្ពស់នៃការបង្ក្រាបការទាញយកផលសមុទ្រខុសច្បាប់ មិនរាយការណ៍ មិនអនុវត្តតាមសេចក្ដីកំណត់ (IUU) តាំងពីដើមឆ្នាំ ២០២៣ មកទល់បច្ចុប្បន្ន កម្លាំងជំនាញនៃកងទ័ពការពារព្រំដែនខេត្ត បានបង្កើតបញ្ជីឈ្មោះកប៉ាល់ នេសាទ ៥៤៧ គ្រឿង មានហានិភ័យល្មើសសេចក្ដីកំណត់ IUU; ត្រួតពិនិត្យកប៉ាល់នេសាទចំនួន ១៧.២៦៩ លើក និងនាវិក ៧៨.២៦៨ នាក់ ចេញចូលកំពង់ផែត្រូវតាមច្បាប់កំណត់។ អង្គភាពរក្សាការត្រួតពិនិត្យ ២៤/២៤ ម៉ោង ឆ្លងតាមរយៈប្រព័ន្ធត្រួតពិនិត្យដំណើរគោចររបស់កប៉ាល់នេសាទនៅនឹងបញ្ជាការដ្ឋាន ឆ្លងតាមរយៈនោះ ប្រទះឃើញបានទាន់ពេល កប៉ាល់នេសាចំនួន ២២ គ្រឿង ដែលមានសញ្ញាឆ្លងទៅដែនសមុទ្រប្រទេសក្រៅ; ប្រកាសនិងហៅរកប៉ាល់នេសាទ ៩ គ្រឿងវិលត្រឡប់មកដែនសមុទ្រវៀតណាម; សហការពិនិត្យបញ្ជាក់កប៉ាល់នេសាទ ១១២ គ្រឿង បាត់សញ្ញាតភ្ជាប់លើសមុទ្រលើសពី ១០ ថ្ងៃ ។ល។
កងទ័ពការពារព្រំដែនខេត្តកាម៉ាវ ធ្វើការត្រួតពិនិត្យកប៉ាលនេសាទ ក្នុងឱកាសចំណុចខ្ពស់នៃការបង្ក្រាបការទាញយកផលសមុទ្រខុសច្បាប់ IUU។
ឆ្លងតាមរយៈការសហការដើរល្បាត ត្រួតពិនិត្យ គ្រប់គ្រងសកម្មភាពលើដែនសមុទ្ររបស់ខេត្ត កងទ័ពការពារព្រំដែនខេត្តបានបង្កើតបញ្ជីឈ្មោះ និងចាត់វិធានការ ១៨/៤៤ ករណីល្មើសសេចក្ដីកំណត់ IUU និងពិន័យរដ្ឋបាលជាទឹកប្រាក់ជាង ៥០០ លានដុង និងទើបធ្វើសំណុំបែបបទសម្រេចរួចរាល់ ធ្វើសេនាធិការជូនប្រធានគណៈកម្មាធិការប្រជាជនខេត្ត ចាត់វិធានការកប៉ាល់នេសាទ ១ គ្រឿង ល្មើសសេចក្ដីកំណត់ខាងវិស័យជលផល សរុបទឹកប្រាក់ជិត ១ ពាន់លានដុងនិងរឹបអូស កប៉ាល់នេសាទដែលពោលខាងលើ៕
ប្រភព៖ nhandan.vn - ប្រែសម្រួល៖ ថាច់ធី