សាលារៀននៅលើភូមិសាស្រ្តខេត្តសុកត្រាំង បានខ្នះខ្នែងកសាងឱ្យសម្រេចបទដ្ឋាន “សុវត្ថិភាព អំពីសន្តិសុខសណ្តាប់ធ្នាប់” ដើម្បីគ្រូបង្រៀននិងសិស្សស្ងប់អារម្មណ៍បង្រៀននិងរៀនសូត្របានល្អ។
កម្មាភិបាល គ្រូបង្រៀននិងសមណសិស្សសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង ចូលរួមវគ្គផ្សព្វផ្សាយច្បាប់។
អនុវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿងសុកត្រាំង អនុវត្តមានប្រសិទ្ធភាពទម្រង់“ ៥ គ្មាន ២មាន” (គ្មានអំពើហឹង្សា ក្នុងសាលារៀន គ្មានបាបគ្រោះសង្គម គ្មានអគ្គិភ័យ គ្មានកខ្វក់បរិស្ថាន គ្មានជនទុច្ចរិត អូសទាញ បោកបញ្ឆោត; មានសុជីវធម៌ក្នុងការចូលរួមចរាចរណ៍ និងមានស្មារតីស្វ័យការពារ ស្វ័យគ្រប់គ្រងកន្លែងសិក្សារៀនសូត្រ ស្នាក់នៅ និងបំពេញការងារ)។ អាស្រ័យហេតុនេះ គណៈចង្អុលការទម្រង់របស់សាលាបានសហការជាមួយនគរបាលខេត្ត រៀបចំផ្សព្វផ្សាយពីច្បាប់សុវត្ថិភាពចរាចរណ៍ ការងារបង្ការពន្លត់ អគ្គិភ័យ; ទប់ស្កាត់អំពើហឹង្សាក្នុងសាលារៀន ការងារបង្ការមេរោគ HIV/AIDS... ដល់សិស្ស គ្រូបង្រៀន និងបុគ្គលិកសាលា។ ទន្ទឹមនឹងនោះ អប់រំសតិអារម្មណ៍ សីលធម៌ បុគ្គលិក លក្ខណៈដល់សិស្សតាមរយៈវិញ្ញាសាមួយចំនួន ដូចជា៖ អប់រំសីលធម៌ពលរដ្ឋ ប្រវត្តិវិទ្យា ភូមិវិទ្យា អក្សរសាស្រ្តនិងអប់រំការពារប្រទេស។
នគរបាលណែនាំកម្មាភិបាល គ្រូបង្រៀន និងសមណសិស្សនៃសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង ពីការបង្ការនិងពន្លត់អគ្គិភ័យ។
លោកគ្រូថាច់ថាញទូ នាយករងអនុវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿងសុកត្រាំង ឱ្យដឹង៖ “ចំណុចពិសេសរបស់សាលា គឺសិស្សសិក្សារៀនសូត្រនិងប្រជុំជីវភាពក្នុងសាលា ដូច្នេះសុវត្ថិភាពនិងសណ្តាប់ធ្នាប់ត្រូវតែធានា។ គណៈចង្អុលការទម្រង់បានបង្កើតក្រុមស្វ័យការពារស្ថាប័ន កងទង់ក្រហម ក្រុមស្វ័យគ្រប់គ្រង ក្រុមគ្រប់គ្រងសិស្ស ដើម្បីតាមដាននិងណែនាំប្អូនៗពីបទបញ្ជាផ្ទៃក្នុងរបស់សាលា បទបញ្ជាផ្ទៃក្នុងអន្តេវាសិកដ្ឋាននិងអាហារដ្ឋាន។ ពង្រីកប្រសិទ្ធភាពទម្រង់ ម៉្លោះហើយស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសាលាត្រូវបានធានា ហើយសិស្សានុសិស្សគោរពតាមបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈរបស់សាលាបានល្អ”។
សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង អនុវត្តទម្រង់ “៤គ្មាន ៣មាន”៖ គ្មានអគ្គិភ័យ គ្មានលួចទ្រព្យសម្បត្តិ គ្មានចូលរួមបាបគ្រោះសង្គម គ្មានជនទុច្ចរិតឆក់ឱកាសអូសទាញ; មានស្មារតីខ្ពស់ពេលចូលរួមចរាចរណ៍ មានស្មារតីបង្ការជំងឺ COVID-១៩ និងក្រមសីលធម៌ក្នុងការប្រើប្រាស់បណ្តាញសង្គម។ ដើម្បីអនុវត្តទម្រង់ខាងលើឱ្យមានប្រសិទ្ធភាពនោះ សាលាបានបង្កើតគណៈចង្អុលការទម្រង់ រួមមានសមាជិក ២៣ រូប ដើម្បីផ្សព្វផ្សាយ ឃ្លាំមើល និងអនុវត្ត។ រៀងរាល់ត្រៃមាស សាលាតែងសហការជាមួយនគរបាលខេត្ត គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត ដើម្បីមកផ្តល់ព័ត៌មានអំពីស្ថានភាពនៅក្នុងនិងក្រៅប្រទេស; ផ្សព្វផ្សាយពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; ច្បាប់សុវត្ថិភាពចរាចរណ៍ ច្បាប់សន្តិសុខបណ្តាញ ច្បាប់ការពារនិងបង្ការអគ្គិភ័យដល់កម្មាភិបាល គ្រូបង្រៀននិងសមណសិស្ស។ ក្រៅពីនេះ សម្ព័ន្ធយុវជនសាលាតែងរៀបចំប្រជុំសិក្សាពីបធានបទរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ និងឥរិយាបថហូជីមិញ ដើម្បីឱ្យសមណសិស្សលត់ដំសីលធម៌ និងផ្នត់រស់នៅល្អប្រសើរ៕
យ៉ីអាញ-ទីទុយ