03/04/2023 - 14:41

គោល​នយោ​បាយ​ថ្មី​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ ២០/៣/២០២៣​កែ​ខ្ទង់​ថវិកា​បំ​ពាក់​បំ​ប៉ន​កម្មាភិ​បាល​ អ្នក​រដ្ឋ​ការ​

សា​រា​ចរណ៍​លេខ​ ០៦/២០២៣/TT-BTC វិសោ​ធន​កម្ម​ខ្លឹម​សារ​មួយ​ចំ​នួន​ស្តី​ពី​គម្រោង​ថវិ​កា គ្រប់​គ្រង​ ប្រើ​ប្រាស់​និង​ទូទាត់​ថវិកា​សម្រាប់​ការ​ងារ​បណ្តុះ​បណ្តាល​ បំ​ពាក់​បំ​ប៉ន​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ជា​ដើម​។

​​ រូប​ថត​ជា​ឧទាហរណ៍។

ឆ្លង​តាម​រយៈ​នោះ​ រាល់​ការ​ចំ​ណាយ​យោង​តាម​ភាព​ជាក់​ស្តែង​បម្រើ​ការ​ផ្ទាល់​ថ្នាក់​បំ​ពាក់​បំ​ប៉ន​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក រួម​មាន​ខ្ទង់​ចំ​ណាយ​ដូច​៖ ចំ​ណាយ​លើ​ការ​រៀប​ចំ​បង្កើត​ថ្មី​ ឬក៏​ជួល​ប្រ​ព័ន្ធ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​; ចំ​ណាយ​លើ​ឯក​សារ​ឌីជី​ថល​; ចំ​ណាយ​ទិញ​សម្ភារៈ​ វត្ថុ​ធាតុ​ដើម​សម្រាប់​អនុវត្ត​។

មូល​ដ្ឋាន​បណ្តុះ​បណ្តាល​ បំ​ពាក់​បំ​ប៉ន​ឬស្ថា​ប័ន​រៀប​ចំ​ថ្នាក់​បណ្តុះ​បណ្តាល​ បំ​ពាក់​បំ​ប៉ន​កម្មាភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក មាន​សិទ្ធិ​ដក​ប្រើ​ថវិកា​ជា​អតិបរ​មា​មិន​លើស​ពី​ ១០%នៃ​ថវិ​កាស​រុប​សម្រាប់​ថ្នាក់​នីមួយ​ៗ ហើយ​ត្រូវ​បាន​ទូទាត់​ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រភព​ថវិកា​បណ្តុះ​បណ្តាល​ បំ​ពាក់​បំ​ប៉ន​ដែល​ត្រូវ​រំសាយ​ ដើម្បី​ចំ​ណាយ​លើស​កម្ម​ភាព​គ្រប់​គ្រង​ដោយ​ផ្ទាល់​ រាល់​ថ្នាក់​បំ​ប៉ន។

 ចំ​នួន​ ៤ ករណី​ដែល​ទាញ​យក​ផល​ប្រើប្រាស់​ ធនធាន​ទឹក​ត្រូវ​តែ​ចុះ​ឈ្មោះ​

យោង​តាម​មាត្រា ១៧ អនុ​ក្រឹត្យ​លេខ​ ០២/២០២៣/NĐ-CP, រាល់​ករណី​សំ​ណង់​ទាញ​យក​ផល​ ប្រើ​ប្រាស់​ធន​ធាន​ទឹក​ត្រូវ​តែ​ចុះ​ឈ្មោះ​ រួម​មាន៖

- ស្រះ​តម្កល់​ទឹក​ ទំ​នប់​បង្ខាំង​ទឹក​ដែល​មាន​ចំ​ណុះ​ចាប់​ពី​ ០,០១-០,២ លាន​ម៉ែត្រ​គុប​ ឬសំ​ណង់​ទាញ​យក​ផល​ ប្រើប្រាស់​ផ្ទៃ​ទឹក​មុខ​ លើ​ផ្សេង​ៗ​សម្រាប់​កសិកម្ម​ វារី​វប្ប​កម្ម​ (មិន​គិត​ដល់​គោល​ដៅ​ផ្សេង​ៗដែល​ចំ​ណុះ​ករណី ត្រូវ​ផ្តល់​អាជ្ញា​បណ្ណ​) ដោយ​មាន​បរិ​មាណ​ទឹក​ ទាញ​យក​ផល​ជាង​ ០,១ - ០,៥ ម៉ែត្រ​គុប​/វិនាទី។

- ការ​ទាញ​យក​ផល​ ប្រើ​ប្រាស់​ទឹក​សមុទ្រ​សម្រាប់​បម្រើ​ការ​បង្ក​បង្កើន​ផល​លើ​ដី​គោក​ រួម​ទាំង​វា​រីវប្ប​កម្ម​ អា​ជីវ​កម្ម​ សេវា​កម្ម​ដែល​មាន​ទ្រង់​ទ្រាយ​ជាង​ ១០.០០០ - ១០០.០០០ ម៉ែត្រ​គុប​ក្នុង​មួយ​ថ្ងៃ​មួយ​យប់​។

- ប្រើ​ប្រាស់​ទឹក​ក្រោម​ដី​ ដែល​ហូរ​ចូល​ថ្លុក ក្នុង​ការ​ទាញ​យក​ផល​រ៉ែ ដើម្បី​ចម្រាញ់​យក​រ៉ែ តែ​មិន​បាន​ដាក់​ឱ្យ​ទាប​ជាង​កម្រិត​ទឹក​ក្រោម​ដី​ឬ​បូម​បង្ហូរ​ទឹក​ដែល​ហូរ​ចូល​ថ្លុក​ឱ្យ​គោក​ពេល​ទាញ​យក​ផល​រ៉ែ។

- ការ​ទាញ​យក​ផល​ ប្រើ​ប្រាស់​ទឹក​ក្រោម​ដី​ ស្ថិត​ក្នុង​ករណី​ដែល​ចែង​នៅ​ចំ​ណុច​ a កថា​ខ័ណ្ឌ​ទី ២ មាត្រា ១៦ អនុក្រឹត្យ​នេះ​ និង​ត្រង់​ចំ​ណុច​ a, d  កថា​ខ័ណ្ឌ​ទី ១ មាត្រា ៤៤ ច្បាប់​ ធន​ធាន​ទឹក​ ស្ថិត​ក្នុង​តារាង​នៃ​តំ​បន់​កាត់​បន្ថយ​ ការ​ទាញយក​ផល​ទឹក​ក្រោម​ដី​ អា​ស្រ័យ​គណៈ​កម្មា​ធិការ​ប្រជា​ជន​ថ្នាក់​ខេត្ត​ ចេញ​សេចក្តី​ប្រកាស។

ថវិ​កា​ពិនិត្យ​ទទួល​ស្គាល់​លើ​គម្រោង​កែ​ប្រែ​ និង​ស្តារ​បរិ​ស្ថាន​ឡើង​វិញ​

សា​រា​ចរណ៍​លេខ​ ០៧/២០២៣/TT-BTC កម្រិត​នៃ​ការ​ប្រ​មូល​ថវិ​កា​ក្នុង​ការ​ពិនិត្យ​ទទួល​ស្គាល់​គម្រោង​កែ​ប្រែ​ ស្តារ​បរិ​ស្ថាន​ឡើង​វិញ​ ដែល​ស្ថា​ប័ន​មជ្ឈិម​អនុវត្ត​ចាប់​ពី​ ០៦-៦១លាន​ដុង​ យោង​ទៅ​តាម​ដើម​ទុន​វិនិ​យោគ​លើ​គម្រោង​ជាក់​ស្តែង​ដូច​៖

ចំ​ពោះ​គម្រោង​ដែល​មាន​ប្រាក់​ដើម​ទុន​វិនិ​យោគ​រហូត​ដល់​ ១០ ពាន់​លាន​ដុង​ កម្រិត​ថវិ​កា​ពិនិត្យ​ទទួល​ស្គាល់​គឺ​ ៦ លាន​ដុង​។

ចំ​ពោះ​គម្រោង​ដែល​មាន​ប្រាក់​ដើម​ទុន​វិនិ​យោគ​សរុប​ជាង​ ១០០-២០០ ពាន់​លាន​ដុង​ កម្រិត​ថវិ​កា​ពិនិត្យ​ទទួល​ស្គាល់​គឺ​ ៣០​លាន​ដុង​។

ចំ​ពោះ​គម្រោង​ដែល​មាន​ប្រាក់​ដើម​ទុន​វិនិ​យោគ​សរុប​ជាង​ ១.០០០-១.៥០០ ពាន់​លាន​ដុង​ កម្រិត​ថវិ​កា​ពិនិត្យ​ទទួល​ស្គាល់​គឺ​ ៤៨ លាន​ដុង​។

ចំ​ពោះ​គម្រោង​ដែល​មាន​ដើម​ទុន​វិនិ​យោគ​ សរុប​ជាង​ ៣.០០០-៥.០០០ ពាន់​លាន​ដុង​ កម្រិត​ថវិ​កា​ពិនិត្យ​ទទួល​ស្គាល់​គឺ​ ៥៣ លាន​ដុង​។

ចំ​ពោះ​គម្រោង​ដែល​មាន​ប្រាក់​ដើម​ទុន​វិនិ​យោគ​សរុប​ជាង​ ៧.០០០ ពាន់​លាន​ដុង​ កម្រិត​ថវិ​កា​ពិនិត្យ​ទទួល​ស្គាល់​គឺ​ ៦១ លាន​ដុង​៕

       យោង​តាម​៖ luatvietnam.vn-លីសៀ

ចែករំលែកអត្ថបទ