03/04/2023 - 14:41

ខ្នះ​ខ្នែង​គិត​គូរ​សង់​ផ្ទះ​ជូន​គ្រួសារ​ជន​ជាតិ​ភាគ​តិច​ក្រីក្រ​

រយៈ​ពេល​ ២ ឆ្នាំ​កន្លង​ គណៈ​ចង្អុល​ការ​ចលនា​សង់​ផ្ទះ​ជូន​គ្រួសារ​ក្រីក្រ​ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​នៅ​ខេត្ត​សុក​ត្រាំង (ហៅ​កាត់​ថា គណៈ​ចង្អុល​ការ​) បាន​សង់​ផ្ទះ​ជូន​ជន​រួម​ជាតិ​ខ្មែរ​ក្រីក្រ​រាប់​ពាន់​គ្រួ​សារ​ ដើម្បី​លំ​នឹង​ជីវ​ភាព​។

​​ គណៈ​ចង្អុល​ការ​បាន​ប្រគល់​ផ្ទះ​និង​ជូន​អំ​ណោយ​ដល់​គ្រួសារ​ក្រីក្រ​។

​​ ប្រគល់​ផ្ទះ​មហា​សាម​គ្គី​ជូន​គ្រួសារ​ខ្មែរ​ក្រីក្រ​នៅ​ស្រុក​ត្រឹងដេ។

យោង​តាម​គណៈ​ចង្អុល​ការ​ រយៈ​ពេល​ ២ ឆ្នាំ​អនុវត្ត​ការ​ចលនា គណៈ​ចង្អុល​ការ​បាន​ចលនា​ក្រុម​ហ៊ុន​ អា​ជីវ​កម្ម​ នៅ​ក្នុង​និង​ក្រៅ​ខេត្ត​; កម្មា​ភិបាល​ បុគ្គ​លិក កង​កម្លំាង​ប្រ​ដាប់​អា​វុធ​លើ​ភូមិ​សាស្ត្រ​ខេត្ត​ បាន​ទឹក​ប្រាក់​ជាង​ ១៧៤ ពាន់​លាន​ដុង​ សម្រាប់​សាង​សង់​ផ្ទះ​ ៣.៥០០ ខ្នង​ជូន​គ្រួសារ​ក្រីក្រ​។ ក្នុង​នោះ​ មាន​ជិត ១.៣០០​ខ្នង​ជូន​គ្រួសារ​ខ្មែរ​ក្រីក្រ​លើ​ភូមិ​សាស្ត្រ​ខេត្ត​។ ផ្ទះ​មួយ​ខ្នងៗ​មាន​តម្លៃ ​៥០ លាន​ដុង​ ធានា​ត្រឹម​ត្រូវ​តាម​លក្ខ​ឋាន​ “៣រឹង​មាំ​” (គ្រឹះ​រឹង​ គ្រោង​រឹង​និង​ដំបូល​រឹង​) បាន​ជួយ​ឱ្យ​គ្រួសារ​ខ្មែរ​ក្រីក្រ​មាន​ផ្ទះ​សម្បែង​រស់​នៅ​សម​រម្យ នឹង​នរ​ចិត្ត​ពល​កម្ម​ផលិត​ ឈាន​ឡើង​ចាក​ផុត​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព​។

ចំ​ពោះ​គ្រួសារ​ក្រីក្រ​ ការ​មាន​ផ្ទះ​ថ្មី​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​គឺ​ជាក្ដី​ស្រ​មៃ​ ក្នុង​នោះ​មាន​គ្រួសារ​ពូតាំង​ចែវ​ នៅ​ភូមិ​បឹង​ឡុង​ ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ ក៏​ដូច្នោះ​ដែរ​។ លោក​ពូតាំង​ចែវ​ រីក​រាយ​ឱ្យ​ដឹង​៖  “នៅ​ពេល​បាន​រដ្ឋ​អំ​ណាច​ពិនិត្យ​សង់​ផ្ទះ​ឱ្យ​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ ព្រោះ​ផ្ទះ​ចាស់​ប្រក់​ស្លឹក​ទ្រុឌ​ទ្រោម ភ្លៀង​លេច​ស្រក់ រដូវ​វស្សា​បារម្ភ​ណាស់​។ ឥឡូវ​ ផ្ទះ​ថ្ម​ថ្មី​ បាន​សាង​សង់​រួច​រាល់​ ដូច្នេះ​ឆ្នាំ​នេះ​គ្រួសារ​ខ្ញុំ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដោយ​ក្តី​រីក​រាយ​និង​សុភ​មង្គល”។ ចំ​ណែក​ពូសើុង​ជា នៅ​ភូមិ​អាង​ត្រាច់ ឃុំ​អាង​ហ៊ីប ស្រុក​ចូវ​ថាញ់​ ក៏​ជាគ្រួសារ​មួយ​ក្នុង​ចំ​ណោម​គ្រួសារ​ដែល​បាន​រដ្ឋ​អំ​ណាច​ពិនិត្យ​សង់​ផ្ទះ​មហា​សាមគ្គី​ជូន​ដែរ​។ នេះ​គឺ​ជា​ក្តី​រីក​រាយ​ធំ​បំ​ផុត​សម្រាប់​ពូ​និង​ចៅ​ទាំង​ពីរ​នាក់​ ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ដោយ​កី្ត​រីក​រាយ​ និង​កក់​ក្ដៅបំ​ផុត។ ពូជា ឱ្យ​ដឹង​៖ “មុន​នេះ​ ខ្ញុំ​រស់​នៅ​ផ្ទះ​ស្លឹក​ទ្រុឌ​ទ្រោម ជា​មួយ​នឹង​ចៅ​ពីរ​នាក់​ដែល​ឪពុក​មាន​គ្រោះ​ថ្នាក់​ស្លាប់​ ហើយ​ម្តាយ​ទៅ​ចោល។ ឥឡូវ​នេះ​ បាន​ភូមិ​ភាគ​ឧបត្ថម្ភ​សង់​ផ្ទះ​ឱ្យ​ ខ្ញុំ​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន។ ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំ​ពោះ​រដ្ឋ​អំ​ណាច​និង​សប្បុ​រស​ជន​ដែល​បាន​ជួយ​ឧបត្ថម្ភ​។ នេះ​ជា​ក្តី​រីក​រាយ​និង​សុភ​មង្គល​បំ​ផុត​សម្រាប់​គ្រួសារ​ខ្ញុំ​ពេល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ”។

លេខា​គណៈ​កម្មាធិការ​បក្ស​ខេត្ត​សុក​ត្រាំង លោក​ឡឹម​វ៉ាន់​ម៉ឹង ប្រធាន​គណៈ​ចង្អុល​ការ​ មាន​ប្រសាសន៍​៖ “ការ​សាង​សង់​លំ​នៅ​ឋាន​ដល់​អ្នក​ក្រីក្រ​ មាន​អត្ថ​ន័យ​មនុស្ស​ធម៌​ដ៏​ជ្រាល​ជ្រៅ និង​ជាក់​ស្តែង​បំ​ផុត​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​គ្រួសារ​ក្រីក្រ​ ពិសេស​ គឺ​គ្រួសារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រីក្រ​របស់​ខេត្ត​។ បច្ចុប្បន្ន​ គណៈ​ចង្អុល​ការ​ខេត្ត​កំ​ពុង​ជំរុញ​ការ​ចលនា និង​កៀរ​គរ​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក កម្មា​ភិបាល​ យុទ្ធ​ជន​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​និង​ប្រ​ជា​ជន​ សម្ព័ន្ធ​សេដ្ឋ​កិច្ច​ ក្រុម​ហ៊ុន​ អា​ជីវ​កម្ម​ សប្បុ​រស​ជន​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ សកម្ម​ក្នុង​ការ​ជំនួយ​ និង​រួម​វិភាគ​ទាន​មូល​និធិ “ដើម្បី​អ្នក​ក្រីក្រ​” យក​ចិត្ត​ទុក​ដាក់​និង​ជួយ​គ្រួសារ​ក្រី​ក្រ​ ជា​ពិ​សេស​ គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ​ ដើម្បី​រួម​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ដ អនុវត្ត​សម្រេច​កម្ម​វិធី​ទិស​ដៅ​ជាតិ​ កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព”៕ 

     លីធាន​-លេងមី

ចែករំលែកអត្ថបទ