ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

03/04/2023 - 14:41

បើក​ជំរំ​កវី​និពន្ធ​នៅ​ក្រុង​កឹង​ធើ ស្ដី​ពី​បធាន​បទ​ជន​ជាតិ​ភាគ​តិច

(CT) - កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មីនា​កន្លង​ហើយ​ សមា​គម​អក្សរ​សិល្ប៍​បណ្ដា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​ បាន​បើក​ជំរំ​កវី​និពន្ធ​នៅ​ក្រុង​កឹង​ធើ។ 

គណៈ​កម្ម​ការ​រៀប​ចំ​និង​សមា​ជិក​ជំរំ​កវី​និពន្ធ​ថត​រូប​អនុស្សាវ​រីយ៍​។

ជំរំ​កវី​និពន្ធ​ត្រូវ​បាន​រៀប​ចំ​ឡើង​រហូត​ដល់​ថ្ងៃ​ទី ២ ខែ​មេ​សា ដោយ​មាន​សមា​ជិក​កវី​និពន្ធ​ចំ​នួន​ ១៥ នាក់​ លើ​វិស័យ​អក្សរ​សាស្រ្ត​ តន្រ្តី វិចិត្រ​សិល្បៈ​ ថត​រូប​។ល។ មក​ពី​ខេត្ត​ ក្រុង​ចំ​នួន​ ៨ នៅ​តំ​បន់​តី​ណាម​បូ។ ក្រុម​អ្នក​កវី​និពន្ធ​នឹង​ទៅ​អនុវត្ត​ជាក់​ស្ដែង​នៅ​រមណីយ​ដ្ឋាន​ល្បីៗ របស់​ក្រុង​កឹង​ធើ បន្ទាប់​មក​សម្រិត​សម្រាំង​វណ្ណ​កម្ម​របស់​ខ្លួន​ប្រគល់​ជូន​គណៈ​កម្ម​ការ​គ្រប់​គ្រង​ជំរំ​។ អ្នក​និពន្ធ​នឹង​សម្ដែង ធ្វើ​បទ​បង្ហាញ​ពី​វណ្ណ​កម្ម​របស់​ខ្លួន​នៅ​ក្នុង​ពិធី​បិទ​វគ្គ​ ថ្ងៃ​ទី ២ ខែ​មេសា។

លោក​ណុង​ក្វឹក​ប៊ិញ​ ប្រធាន​សមា​គម​អក្សរ​សិល្ប៍​បណ្ដា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​ ឱ្យ​ដឹង​៖ នេះ​ជា​ជំរំ​កវី​និពន្ធ​ទី ២ អា​ស្រ័យ​សមាគម​អក្សរ​សិល្ប៍​បណ្ដា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​រៀប​ចំ​ឡើង​ក្នុង​ឆ្នាំ​ ២០២៣ បន្ទាប់​ពី​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​តំ​បន់​តីបាក់។ ឆ្លង​តាម​រយៈ​នោះ​ បង្ក​លក្ខណៈ​ដើម្បី​កវី​និពន្ធ​នៅ​វាល​រាប​ទ​ន្លេ​គឺវ​ឡុង​ និពន្ធ​ចង​ក្រង​នូវ​វណ្ណ​កម្ម​ស្ដី​ពី​បធាន​បទ​ជន​ជាតិ​ភាគ​តិច រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​នូវ​វណ្ណ​កម្ម​ប្រកប​ដោយ​អត្ថ​ន័យ​និង​មាន​តម្លៃ​សម្រាប់​អក្សរ​សាស្រ្ត​ និង​សិល្បៈ​ជូន​ប្រទេស​ជាតិ៕  

ឡែធូ - ថាច់​ធី

 

ចែករំលែកអត្ថបទ