28/03/2023 - 08:52

ផ្សព្វ​ផ្សាយ​ច្បាប់​ចរា​ចរណ៍​ និង​ជូន​អំ​ណោយ​ដល់​ប្អូន​ៗសិស្សា​នុសិស្ស​ជន​រួម​ជាតិ​ខ្មែរ​មាន​ស្ថាន​ភាព​លំ​បាក​

ការិយា​ល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវ​គោក​ និង​ការិយា​ល័យ​សន្តិ​សុខ​ផ្ទៃ​ក្នុង​ នគរ​បាល​ខេត្ត​បាក​លីវ ទើប​សហ​ការ​ជាមួយ​គណៈ​អភិបាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​បាក​លីវ រៀប​ចំ​ផ្សព្វ​ផ្សាយ​ច្បាប់​ស្ដី​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍​ និង​ជូន​អំ​ណោយ​ដល់​ប្អូន​ៗសិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​អនុ​វិទ្យា​ល័យ​ង្វៀង​ហ្វែ ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ។

 ​ ជូន​អំ​ណោយ​ដល់​ប្អូន​ៗ​សិស្សា​នុសិស្ស​ជន​រួម​ជាតិ​ខ្មែរ​មាន​ស្ថាន​ភាព​លំ​បាក​។

ក្នុង​ឱកាស​នេះ​ តំ​ណាង​អង្គ​ភាព​នានា​ បាន​ផ្សព្វ​ផ្សាយ​ ឃោស​នាកម្មាភិ​បាល​ បុគ្គ​លិក ក៏​ដូច​ជា​ប្អូន​ៗសិស្សា​នុសិស្ស​របស់​សាលា​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​។ បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ចំ​ពោះ​ការ​អត្ថាធិប្បាយ​មួល​បង្កាច់​របស់​អានុភាព​អមិត្ត​ សំ​ដៅ​បំ​បែក​បំ​បាក​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​។ តាម​រយៈ​នោះ​ ក៏​បាន​ចែក​ចាយ​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ចំ​នួន​ ២.០០០ សន្លឹក បង្កើន​ការ​យល់​ដឹង​ដល់​ប្អូន​ៗសិស្សា​នុសិស្ស​ និង​អា​ណា​ព្យា​បាល​សិស្ស​ក្នុង​ការ​គោ​រព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​; មិន​ត្រូវ​ប្រមូល​ផ្តុំ​បង្ក​អសន្តិ​សុខ​សណ្តាប់​ធ្នាប់​តាម​ភូមិ​ស្រុក​ ក៏​ដូច​ជា​អនុ​វត្ត​ល្អ​នូវ​ការ​បង្ការ ទប់​ស្កាត់​ និង​បរិហារ​បទ​ល្មើស​ក្នុង​តំ​បន់​ប្រជា​ជន​រស់​នៅ​។

ក្នុង​ឱកាស​នេះ​ដែរ​ អង្គ​ភាព​នានា​បាន​ជូន​អំ​ណោយ​ចំ​នួន​ ១២០ ចំ​ណែក​ រួម​មាន​៖ អង្ករ សិក្ខូបករណ៍​; មួក​សុវត្ថិ​ភាព​ចំ​នួន​ ៥០។ ទន្ទឹម​នឹង​នោះ​ ប្រគល់​សំ​ណង់​បាំង​សាច​មួយ​ឱ្យ​សា​លា​ សរុប​ថវិ​កាស​កម្ម​ភាព​ គឺ​ប្រមាណ​ជាង​ ៦០ លាន​ដុង​៕

                 ប្រភពៈ ATGT.vn - ទីទុយ​

ចែករំលែកអត្ថបទ