មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

28/03/2023 - 08:52

ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ថើយ​ដុង​ និង​ថើយ​ស្វឹង

នៅ​ក្នុង​សេចក្តី​សម្រេច​លេខ​ ១៧៧/QĐ- UBND, ១៧៨/QĐ-UBND និង​ ១៧៩/QĐ- UBND អា​ស្រ័យ​ដោយ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ចុះ​ហត្ថ​លេខា​ទទួល​ស្គាល់​ឃុំ​ចំ​នួន​ ៣ នៃ​ស្រុក​កើ-ដ បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ឆ្នាំ​ ២០២២ ក្នុង​នោះ​មាន​ឃុំ​ចំ​នួន​ ២ មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​គឺ​ឃុំ​ថើយ​ដុង​ និង​ថើយ​ស្វឹង។

ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​នៅ​ឃុំ​ថើយ​ដុង​ កំ​ពុង​បាន​កែ​លម្អ​ដោយ​ឥត​ឈប់​ឈរ​។

លោក​ង្វៀង​ភឿក​ឌឹក ប្រធាន​ការិយា​ល័យ​ជន​ជាតិ​ស្រុក​កើ-ដ ក្រុង​កឹង​ធើ មាន​ក្តី​រំភើប​ជា​ខ្លាំង​នៅ​ពេល​ដែល​មាន​ឃុំ​ចំ​នួន​ ២ មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។ លោក​ឌឹក បាន​ឱ្យ​ដឹង​៖ “នៅ​ពេល​ដែល​មាន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ មាន​ន័យ​ថា ជីវ​ភាព​និង​គុណ​ភាព​រស់​នៅ​របស់​ប្រជា​ជន​និយាយ​រួម​ និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​បាន​លើក​ស្ទួយ​។ តាម​របាយ​ការណ៍​ស​ឱ្យ​ឃើញ​ថា លក្ខ​ឋាន​និង​ភាគ​កម្រិត​មួយ​ចំ​នួន​សម្រេច​អត្រា​ខ្ពស់​ ប្រកប​ដោយ​លក្ខ​ណៈ​ចីរ​ភាព​ភាព​ មាន​ដូច​៖ ទឹក​ស្អាត​ អនា​ម័យ​បរិ​ស្ថាន​ជន​បទ​ អង្គ​ការ​ផលិត​កម្ម​ និង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ជន​បទ​ កសាង​ទេស​ភាព​ បរិស្ថាន​ និង​វិនិច្ឆ័យ​កាក​សំ​ណល់​ គមនា​គមន៍​ កាត់​បន្ថយ​ភាព​ក្រីក្រ​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់។ល។ ប្រ​ការ​នេះ​ បញ្ជាក់​ឱ្យ​ឃើញ​ថា នៅ​ពេល​ដែល​ដង​ផ្លូវ​គមនា​គមន៍​ជន​បទ​នៃ​ឃុំ​ថើយ​ស្វឹង និង​ថើយ​ដុង​ ត្រូវ​បាន​ចាក់​បេតុង ក្រាល​កៅ​ស៊ូ​រួច​ស្រេច ឃើញ​ថាការ​ធ្វើ​ដំណើរ​មាន​ភាព​ងាយ​ស្រួល​ជាង​។ ក្រៅ​ពី​នោះ​ សាលា​រៀន​ និង​ដំណាក់​សុខា​ភិបាល​ទាំង​អស់​សុទ្ធ​តែ​សម្រេច​ប​ទដ្ឋាន​ ជួយ​ឱ្យ​សិស្សា​នុសិស្ស​ស្ងប់ចិត្ត​រៀន​សូត្រ អ្នក​ជំងឺ​ត្រូវ​បាន​ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​”។

ដំណាក់​សុខា​ភិបាល​ឃុំ​ថើយ​ស្វឹង ធានា​ការ​ថែទាំ​សុខ​ភាព​បឋម​បាន​ល្អ​សម្រាប់​ប្រ​ជា​ជន​។

តាម​ប្រសាសន៍​លោក​យ័ញ​ថាញ់​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ថើយ​ដុង​ ពី​មុន​ឃុំ​ថើយ​ដុង​ជា​ឃុំ​លំ​បាក​ខ្លាំង​ណាស់។ ឆ្លង​កាត់​ការ​វិនិ​យោគ​សាង​សង់​ ឆ្នាំ​២០១៧ ឃុំ​ថើយ​ដុង​ ត្រូវ​បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជាតិ​អំ​ពី​ឃុំ​ជន​បទ​ថ្មី​។ ដោយ​កំ​ណត់​ច្បាស់​ការ​កសាង​ជន​បទ​ថ្មី​ និង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​រស់​នៅ​របស់​ប្រជា​ជន​ ម៉្លោះ​ហើយ​ទូទាំង​ឃុំ​មិន​ពេញ​ចិត្ត​ ជា​មួយ​នឹង​កិត្តិ​នាម​ឃុំ​ជន​បទ​ថ្មី​ បាន​ផ្តោត​លើ​ការ​លើក​កម្ពស់​គុណ​ភាព​លក្ខឋាន​ តាម​ក្រម​លក្ខ​ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​។ ប្តេជ្ញា​ចិត្ត​ទាន់​ពេល​វេលា​ បាន​ជួយ​ឱ្យ​ឃុំ​ថើយ​ដុង​ សម្រេច​ទាំង​ ១៩ លក្ខ​ឋាន​និង​មាន​កិត្តិ​សយ​បាន​ទទួល​ស្គាល់​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​។ បច្ចុ​ប្បន្ន​ មាន​ ១០០% ផ្លូវ​អន្តរ​ឃុំ​បាន​ចាក់បេ​តុង និង​ផ្លូវ​ភូមិ​ប្រមាណ​ ១៩.៣ គីឡូម៉ែត្រ​ ផ្ទៃ​ផ្លូវ​ចាប់​ពី​ ៣.៥-៤ ម៉ែត្រ​បាន​ចាក់​បេតុង; អត្រា​ប្រជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ សម្រេច​ ៩៥,០៧%; ប្រាក់​ចំ​ណូល​ជា​មធ្យម​ភាគ​របស់​ឃុំ​ ឆ្នាំ​ ២០២២ សម្រេច​ ៦៥.៦១៩ លាន​ដុង​/នាក់​/ឆ្នាំ​ កើន​ ២៤,៧៦៩ លាន​ដុង​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧; អត្រា​គ្រួសារ​ក្រីក្រ​ពហុទិស​ថយ​ចុះ​នៅ​ ២,៤៥%... ថើយ​ដុង​ក៏​បាន​កំ​ណត់​ថា បន្ទាប់​ពី​បាន​ទទួល​ស្គាល់​ជាឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ នឹង​ផ្តោត​សំ​ខាន់​លើ​ការ​លើក​កម្ពស់​លក្ខ​ឋាន​ ធ្វើ​ជា​គ្រឹះ​ឆ្ពោះ​ទៅ​រកឃុំ​ជន​បទ​ថ្មី​គំ​រូ។

ដូច​ជា​ឃុំ​ថើយ​ដុង​ដែរ​ ប្រជា​ជន​នៅ​ឃុំ​ថើយ​ស្វឹង បាន​ស្រុះ​ស្រួល រួម​ក​ម្លាំង​ជា​មួយ​រដ្ឋ​អំ​ណាច​កសាង​ជន​បទ​ថ្មី​គំ​រូ។ បង​ស្រី​យ័ញ​ធីធ្វី នៅ​ភូមិ​ថើយ​ទ្រឿង I បាន​ឱ្យ​ដឹង​៖ "អា​ស្រ័យ​ការ​កសាង​ជន​បទ​ថ្មី​ និង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ទើប​ជីវ​ភាព​គ្រួសារ​ខ្ញុំ​ និង​មាមីង​នៅ​ក្នុង​ភូមិ​បាន​ប្រសើរ​ឡើង​ ម៉្លោះ​ហើយ​អ្នក​ណា​ក៏​ចង់​បាន​ឃុំ​របស់​ខ្លួន​សម្រេច​បទដ្ឋាន​ជន​បទ​គំ​រូ ដើម្បី​ជីវ​ភាព​កាន់​តែ​បាន​ប្រ​សើរ​ជាង​ទៀត"៕

                                             ហា​ថាញ់​

ចែករំលែកអត្ថបទ