28/03/2023 - 08:52

លោក​ង្វៀង​ថាញ់​ណេម​ អនុ​ប្រធាន​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ​៖

គណៈ​កម្មាធិការ​ជន​ជាតិ​បាន​រៀប​រៀង​និង​បោះ​ពុម្ព​ចែក​ចាយ​សៀវ​ភៅ​បង្កាន់​ដៃ​ណែ​នាំ​អនុវត្ត​កម្ម​វិធី​

 លោក​ង្វៀង​ថាញ់​ណេម​។

រួម​នឹង​ទូទាំង​ប្រ​ទេស​ ខេត្ត​កា​ម៉ាវ​បាន​និង​កំ​ពុង​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ក​ម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំណាក់​កាល​ ២០២១-២០៣០ ដំ​ណាក់​កាល​ទី ១ ចាប់​ពី​ឆ្នាំ​ ២០២១-២០២៥ (ហៅ​កាត់​ថា កម្ម​វិធី​)។

ដោះ​ដូរ​ជា​មួយ​កាសែត​កឹង​ធើ​ភាសា​ខ្មែរ​ ពី​បញ្ហា​ខាង​លើ លោក​ង្វៀង​ថាញ់​ណេម ឱ្យដឹង​៖

- កម្ម​វិធី​ត្រូវ​បាន​ចាត់​ទុក​ជា​ខ្លឹម​សារ​គោល​នយោ​បាយ​ជន​ជាតិ​រួប​រួម​និង​មាន​គ្រប់​ជំពូក​សំ​ខាន់​ៗ។ ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ គឺ​ជា​លក្ខណៈ​ដ៏​សំ​ខាន់ ​សំ​ដៅ​នាំ​មក​ភាព​ទម្លុះ​ទម្លាយ​ដ៏​ខ្លាំង​ក្លា សម្រាប់​ការ​ងារ​ជន​ជាតិ។ រហូត​មក​ទល់​ពេល​នេះ​ គណៈ​ជន​ជាតិ​បាន​ដឹក​នាំ​ សហ​ការ​ជា​មួយ​គ្រប់​មន្ទីរ​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ថ្នាក់​ខេត្ត​ដែល​ជាប់​ពាក់​ព័ន្ធ​ ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​ ចង្អុល​ការ​ ផ្សព្វ​ផ្សាយ​ បញ្ជ្រាប​ទាន់​ពេល​ គ្រប់​សព្វ​នូវ​ខ្លឹម​សារ​ឯក​សារ​របស់​មជ្ឈិម​ដែល​ពាក់​ព័ន្ធ​ដល់​កម្ម​វិធី។ ទន្ទឹម​នឹង​នោះ​ ក៏​បាន​ធ្វើ​សេនា​ធិការ​យ៉ាង​ល្អ​សម្រាប់​ការ​ចេញ​ឯក​សារ​មួយ​ចំ​នួន​សម្រាប់​គ្រប់​គ្រង​និង​ដឹក​នាំ​អនុវត្ត​កម្ម​វិធី​តាម​សេចក្តី​កំ​ណត់​។

* ការ​ផ្សព្វ​ផ្សាយ​ក​ម្ម​វិធី​រយៈ​ពេល​កន្លង​ តើភូមិ​ភាគ​បាន​ជួប​ការ​លំ​បាក​និង​ជំពាក់​ជំពិន​អ្វី​ខ្លះ​ ជម្រាប​ប្រសាសន៍​លោក​?

- កម្ម​វិធី​ផ្សព្វ​ផ្សាយ​អនុវត្ត​លើភូមិ​សាស្ត្រ​ខេត្ត​ គឺ​មាន​គម្រោង​ អនុគម្រោង​ ខ្លឹម​សារ​សមាស​ភាព​ជា​ច្រើន​ពាក់​ព័ន្ធ​ដល់​គណៈ​ ផ្នែក​និង​វិស័យ​ជា​ច្រើន​ ព្រម​ទាំង​ចំ​ណុះ​ការ​គ្រប់​គ្រង​ជា​ច្រើន​ថ្នាក់​។ ហេតុ​នេះ​ ការ​អនុវត្ត​ស្រប​ពេល​ ឯក​ភាព​គ្នា​អំ​ពី​ខ្លឹម​សារ​រវាង​ឯក​សារ​ចង្អុល​ការ​ ណែនាំ​អនុវត្ត​កម្ម​វិធី​ បង្ក​ឱ្យ​មាន​ការ​លំ​បាក​ដោយ​ចៀស​មិន​បាន​។ ការ​កៀរ​គរ​រាល់​ប្រភព​កម្លាំង​ពី​អា​ជីវ​កម្ម​ អង្គ​ការ​និង​បុគ្គល​ផ្សេង​ៗ ដើម្បី​អនុវត្ត​គម្រោង​ អនុគម្រោង​ចំ​ណុះ​កម្ម​វិធី​លើ​ភូមិ​សាស្ត្រ​តំ​បន់​ជន​ជាតិ​ភាគ​តិច​គឺ​លំ​បាក​ខ្លាំង​ណាស់; ការ​រួម​ចំ​ណែក​ពី​ប្រ​ជា​ជន​ សហ​គមន៍​ក៏​នៅ​មាន​កម្រិត​។ ទន្ទឹម​នឹង​នោះ​ ទោះ​បី​កម្ម​វិធី​បាន​រួម​បញ្ចូល​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ពី​ដំណាក់​កាល​មុន​ៗ ក៏​ប៉ុន្តែ​មាន​ខ្លឹម​សារ​ថ្មី​ៗ​ជា​ច្រើន​ទ្រង់​ទ្រាយ​ធំ​ ទិស​ដៅ​រយៈ​ពេល​វែង​។ ការ​ងារ​ផ្សព្វ​ផ្សាយ​និង​វិធី​សាស្ត្រ​រៀប​ចំ​អនុវត្ត​ក៏​នៅ​ថ្មី​ បើ​ប្រៀប​ជា​មួយ​នឹង​កម្មវិធី​គោល​នយោ​បាយ​ជន​ជាតិ​មុន​នេះ​។ ផ្តើម​ពី​នោះ​ ប៉ះ​ពាល់​ដល់​កិច្ច​ចង្អុល​ការ​ ដឹក​នាំ​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​របស់​ខេត្ត​ ដោយ​សារ​តែង​បាត់​ភាព​ម្ចាស់​ការ​និង​ត្រូវ​រង់​ចាំ​ឯក​សារ​ណែ​នាំ​របស់​មជ្ឈិម​។

*តើលោក​មាន​សំ​ណើ​អ្វី​ខ្លះ​ ដើម្បី​ដោះ​ស្រាយ​ពី​បញ្ហា​លំ​បាក​ ជំពាក់​ជំពិន​ទាំង​នេះ​ ជម្រាប​ប្រ​សាសន៍​លោក?

របរ​ធ្វើ​ងៀត​ត្រី​កន្ធរ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ត្រឹង​វ៉ាន់​ថើយ ខេត្ត​កាម៉ាវ​។

- ដំបូង​ គណៈ​កម្មាធិការ​ជន​ជាតិ​ គប្បី​ពិនិត្យ​ផ្ទៀង​ផ្ទាត់ ដឹក​នាំ​ស្រាវ​ជ្រាវ​ជួយ​ដល់​ការ​បោះ​ពុម្ព​ផ្សាយ​សៀវ​ភៅ​បង្កាន់​ដៃ​ណែ​នាំ​អនុវត្ត​កម្ម​វិធី​តាម​ទិស​ដៅ​រួប​រួម​គ្រប់​សព្វ​ខ្លឹម​សារ​ សំ​ខាន់​ៗនៃ​ឯក​សារ​ដែល​ជាប់​ពាក់​ព័ន្ធ​ ជួយ​ឱ្យ​ភូមិ​ភាគ​ងាយ​ស្រួល​ក្នុង​ការ​ផ្ទៀង​ផ្ទាត់​និង​អនុវត្ត​ជាក់​ស្តែង​។ ដ្បិត​បច្ចុប្បន្ន​ ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ អនុ​គម្រោង​ ខ្លឹម​សារ​សមាស​ភាព​ចំ​ណុះ​កម្ម​វិធី​ ត្រូវ​យោង​ទៅ​លើឯក​សារ​ណែ​នាំ​ជា​ច្រើន​របស់​ក្រសួង​ គណៈ​ ផ្នែក​មជ្ឈិម​។ ផ្តើម​ពី​នោះ​ ភូមិ​ភាគ​នានា​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​របស់​ខេត្ត​តែង​ជួប​បញ្ហា​លំ​បាក​ជា​ច្រើន​ ក្នុង​ដំ​ណាក់​ការ​រៀប​ចំ​អនុវត្ត​។ គណៈ​កម្មាធិ​ការ​ជន​ជាតិ​ ប្រ​ញាប់​កសាង​ដំណើរ​ការ​និង​ជួយ​ដល់​ភូមិ​ភាគ​ ដើម្បី​តភ្ជាប់​ប្រព័ន្ធ​ព័ត៌​មាន​គ្រប់​គ្រង​ទិន្ន​ន័យ​អនុវត្ត​ដំណោះ​ស្រាយ​ឌីជី​ថល​ ដើម្បី​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​ងារ​ “ឃ្លាំ​មើល​ វាយ​តម្លៃ​ការ​អនុវត្ត​កម្ម​វិធី​”។ គ្រប់​ក្រសួង​ គណៈ​ ផ្នែក​ មជ្ឈិម​ គប្បី​ធ្វើ​សេនា​ធិការ​ជូន​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ពិនិត្យ​ផ្ទៀង​ផ្ទាត់ បែង​ចែក​ប្រភព​ទុន​ឧបត្ថម្ភ​ពី​ថវិ​កាមជ្ឈិម​ឱ្យ​បាន​ឆាប់​ ដើម្បី​ខេត្ត​ម្ចាស់​ការ​ ផ្សព្វ​ផ្សាយ​ អនុវត្ត​កម្ម​វិធី​ចាប់​ពី​ដើម​ឆ្នាំ​ ដើម្បី​ធានា​ការ​រំសាយ​ថវិ​កា​បាន​ទាន់​ពេល​តាម​សេចក្តី​កំ​ណត់​៕

* សូម​អរ​គុណ​លោក​!

                 ថាញ​ឡុង​(អនុវត្ត​)- បក​ប្រែ៖ មុនី

ចែករំលែកអត្ថបទ