មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/03/2023 - 09:20

ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​ស្វែង​រក​ប្រភព​កសិផល​ ចំ​ណី​អា​ហារ

ក្រុម​ការ​ងារ​រៀប​ចំ​វេទិកា​ព័ត៌​មាន​តភ្ជាប់​ផលិត​កម្ម​ និង​ការ​ប្រើ​ប្រាស់​កសិផល​ (វេទិកា​តភ្ជាប់​កសិផល​ ៩៧០) របស់​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ ទើប​ដឹក​នាំ សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​ពាក់​ព័ន្ធ​ រៀប​ចំ​វេទិកា​អន​ឡាញ​ “ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​ស្វែង​រក​ប្រ​ភព​ក​សិផល​ ចំ​ណី​អា​ហារ”។​

  អ្នក​តំ​ណា​ង​ទាំង​ឡាយ​ ចូល​រួម​ប្រ​ជុំ​នៅ​ទីតាំង​តភ្ជាប់​បណ្ដាញ​កាសែត​កសិកម្ម​វៀត​ណាម។​ 

វេទិកា​គឺជា​ឱកាស​សម្រាប់​ភ្នាក់​ងារ​ក្នុង​ខ្សែ​សង្វាក់តម្លៃ​កសិផល​ ចំ​ណី​អា​ហារ​និង​ស្ថាប័ន​អភិបាល​កិច្ច​ ធ្វើ​ការ​ផ្លាស់​ប្ដូរ​ ក្ដាប់​ព័ត៌​មាន​ ជា​កា​លា​នុវត្ត​ភាព​ បញ្ហា​ប្រ​ឈម​ក្នុង​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ និង​អនុវត្ត​ការ​ផ្លាស់​ប្តូរ​ដើម្បី​ស្វែង​រក​ប្រភព​ការ​គ្រប់​គ្រង​ គុណ​ភាព​ផលិត​ផល​ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ...។​

ក្នុង​វេទិកា​ស្ថាប័ន​ជំ​នាញ​នា​នា​ចំ​ណុះ​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ រួម​ជា​មួយ​នឹង​ក្រ​សួង​ ផ្នែក​មជ្ឈិម​និង​មូល​ដ្ឋាន​ អង្គ​ភាព​ អា​ជីវ​កម្ម​ និង​សមាគម​ឧស្សា​ហកម្ម​...។ល។​ បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ ផ្គត់​ផ្គង់​ព័ត៌​មាន​ដែល​ជាប់​ពាក់​ព័ន្ធ​អំ​ពី​បទ​ប្បញ្ញាត្តិ របប​គោល​នយោ​បាយ​ថ្មី​បំ​ផុត​របស់​រដ្ឋា​ភិបាល​ ស្តីពី​ការ​ស្វែង​រក​ប្រ​ភព​លេខ​កូដ​តំ​បន់​ដាំ​ដុះ​ លេខ​កូដ​វេច​ខ្ចប់​ក្នុង​វិស័យ​ផលិត​កម្ម​ ការ​កែ​ច្នៃ​កសិផល​ ចំ​ណី​អា​ហារ។​ ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​អា​ជីវ​កម្ម​ និង​ភូមិ​ភាគ​ ព្រម​ទាំង​ភាគី​ជាប់​ពាក់​ព័ន្ធ​ក៏​បាន​ពិភាក្សា​ ចែក​រំលែក​ផ្នែក​ទន់ ដំ​ណោះ​ស្រាយ​បច្ចេក​វិទ្យា​និង​វិធី​សាស្ត្រ​ជោគ​ជ័យ​អំ​ពី​ជំ​រុញ​ឌីជី​ថល​នីយ​កម្ម​ក្នុង​ការ​ស្វែង​រក​ប្រភព​កសិផល​ចំ​ណី​អា​ហារ។​ សំ​ណើ​បណ្តា​វិធាន​ការ​ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក​បាន​ទាន់​ពេល​ លើក​កម្ពស់​អនុវត្ត​ឌីជី​ថល​នីយ​កម្ម​ក្នុង​ការ​ស្វែង​រក​ប្រភព​កសិផល​ និង​គ្រប់​គ្រង​គុណ​ភាព​ផលិត​ផល។​

អ្នក​តំ​ណាង​ជា​ច្រើន​ បាន​លើក​​សំ​ណើ​ដល់​ក្រសួង​ ផ្នែក​មជ្ឈិម​និង​មូល​ដ្ឋាន​ គប្បី​ធ្វើ​ឱ្យ​សុក្រឹត​បាន​ទាន់​ពេល​នូវ​របប​ប្រ​ព័ន្ធ​ច្បាប់​ ក្នុង​ការ​អនុវត្ត​បច្ចេក​វិទ្យា​ឌីជី​ថល ចំ​ពោះ​ការ​ស្វែង​រក​ប្រភព​កសិផល​ និង​ការ​គ្រប់​គ្រង​តំ​បន់​ផលិត​កម្ម​។​ ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ការ​ងារ​ផ្ដល់​ព័ត៌​មាន​អំ​ពី​ស្ដង់​ដារ ធម្ម​និយាម​គុណ​ភាព​ផលិត​ផល​ និង​តម្រូវ​ការ​ទីផ្សារ ពិសេស​ទីផ្សារ​នាំ​ចេញ។​ ឧបត្ថម្ភ​ ណែ​នាំ​ប្រ​ជា​ជន​ អា​ជីវ​កម្ម​ ធ្វើ​ឱ្យ​សុក្រឹត​ដំ​ណើរ​ការ​ផលិត​កម្ម​ កែ​ច្នៃ​ ប្រើ​ប្រាស់​កសិផល​ ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ជំ​រុញ​អនុវត្ត​បច្ចេក​វិទ្យា​ឌីជី​ថល និង​ដំ​ណោះ​ស្រាយ​បច្ចេក​វិទ្យា​ថ្មី​ៗ​ សំ​ដៅ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​គ្រប់​គ្រង​ប្រ​ភព​ទំ​និញ​និង​តម្លា​ភាព​ព័ត៌​មាន។​ ចំ​ពោះ​កសិករ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចង​សម្ព័ន្ធ​បង្កើត​ក្រុម​សហការ និង​សហ​ករណ៍ ដើម្បី​ងាយ​ស្រួល​ដល់​ការ​អនុវត្ត​ផ្លាស់​ប្តូរ​ឌីជី​ថល និង​ចង​សម្ព័ន្ធ​ជា​មួយ​អា​ជីវ​កម្ម​ បង្កើត​តំ​បន់​វត្ថុ​ធាតុ​ដើម​ បង្កើត​ទៅ​ជា​ខ្សែ​សង្វាក់ផលិត​កម្ម​ និង​ផ្គត់​ផ្គង់​កសិផល​ឆ្លើយ​តប​តាម​តម្រូវ​ការ​អំ​ពី​គុណ​ភាព​ សុវត្ថិ​ភាព​ចំ​ណី​អា​ហារ និង​ធានា​ការ​ស្វែង​រក​ប្រភព …៕​

                                វ៉ាន់​កុង​-លេង​មី

ចែករំលែកអត្ថបទ