កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបរៀបចំវិធីកិច្ច “ទិវាបុណ្យការពារព្រំដែនទូទាំងប្រជាជន” ឆ្នាំ ២០២៣ នៅប៉ុស្តិ៍ការពារព្រំដែនអាងថាញ់ ៣។ នេះជាភូមិភាគត្រូវបានបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ជ្រើសរើសធ្វើជាទីតាំងចង្អុលការដើម្បីស្រង់បទពិសោធន៍។
អង្គភាពនានាចូលរួមដោះដូរកីឡាក្នុងសកម្មភាព “ទិវាបុណ្យការពារព្រំ
ដែនទូទាំងប្រជាជន”។
នៅក្នុងទិវាបុណ្យការពារព្រំដែនទូទាំងប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង និងអង្គភាពនានា បានផ្ដល់ជូនផ្ទះ “មហាសាមគ្គី” ចំនួន ៨ ខ្នង (មួយខ្នងៗតម្លៃ ៥០ លានដុង) និងអំណោយ ២៣ ចំណែក; សមាគមជំរុញការសិក្សាខេត្តបានជូនអាហារូបករណ៍ ២២ ចំណែក អំណោយ ៣៨ ចំណែក កង់ ១០ គ្រឿង និងជូនអំណោយ ៥០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារលំបាក និងសិស្សានុសិស្សចំណុះឃុំអាងថាញ់៣ និងឃុំអាងថាញ់ណាម ស្រុកកូវឡាវយុង។ ទន្ទឹមនឹងនោះ រៀបចំជួបជុំលេងល្បែងប្រជាប្រិយ ដើម្បីផ្សារភ្ជាប់ចំណងមិត្តភាពរវាងកងទ័ព-ប្រជាជនកាន់តែរឹងមាំជាងទៀត៕
លីធាន-វិមាន