ថ្នាក់ដឹកនាំឃុំតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង តែងបង្កលក្ខណសម្បត្តិដើម្បីជនរួមជាតិខ្មែរពង្រីកតួនាទីសំខាន់ក្នុងការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់លើភូមិសាស្រ្ត។ អាស្រ័យហេតុនោះ នៅតាមភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករ គ្មានកើតមានស្ថានភាពអសន្ដិសុខសណ្ដាប់ធ្នាប់ ម៉្លោះហើយ សុវត្ថិភាពសង្គមត្រូវបានធានា។
បុគ្គលនិងសមូហភាពនៅឃុំតឹងមី ទទួលបានលិខិតសរសើរអាស្រ័យមានស្នាដៃក្នុងការចូលរួមរក្សាសន្ដិសុខសណ្ដាប់ធ្នាប់នៅភូមិភាគ។ រូបថត៖ ទ្រុកម៉ាយ
តាមប្រសាសន៍លោកត្រឹងវ៉ាន់សើុង ប្រធានគណៈកម្មាធិការប្រជាជន ឃុំតឹងមី ដើម្បីពង្រីកតួនាទីរបស់ជនរួមជាតិខ្មែរ ក្នុងការចូលរួមថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ឃុំបានចង្អុលការនគរបាលឃុំ បង្កើតក្រុមរក្សាសន្ដិសុខសណ្ដាប់ធ្នាប់នៅតាមភូមិ។ ចំណែកភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករ មានដូច៖ ភូមិត្រកៀត ភូមិតាមោង ភូមិព្រែកនិស្ស័យ ភូមិព្រែកឈូកជាដើម ក៏មានការកៀរគរជនរួមជាតិខ្មែរចូលរួមទម្រង់ “ពង្រីកតួនាទីរបស់ជនរួមជាតិខ្មែរនៅឃុំតឹងមី ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់”។ ព្រមជាមួយនោះ មានការចាត់តាំងផ្សព្វផ្សាយនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជូនដល់ជនរួមជាតិខ្មែរ។ ពិសេស ដើម្បីកិច្ចការផ្សព្វផ្សាយសម្រេចប្រសិទ្ធភាពខ្ពស់ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ នៅទាំងសហការជាមួយនឹងអង្គភាពពាក់ព័ន្ធ កសាងផែនការសហការដើម្បីផ្សព្វផ្សាយជា ២ ភាសាវៀត-ខ្មែរ តាមរយៈប្រព័ន្ធផ្សាយសំឡេងរបស់ឃុំនិងក្នុងឱកាសបុណ្យទានរបស់ជនរួមជាតិខ្មែរ។ ក្រុមផ្សព្វផ្សាយតែងរៀបរៀងខ្លឹមសារខ្លីៗ ងាយយល់ដើម្បីប្រជាជនក្ដាប់បានលឿន និងអនុវត្តប្រកបដោយប្រសិទ្ធភាព។
តាមរយៈការងារផ្សព្វផ្សាយ ឃើញថាជនរួមជាតិខ្មែរភ្ញាក់រលឹកចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ហើយរួមជាមួយនឹងរដ្ឋអំណាចចូលរួមកសាងជីវភាពសុខសាន្ត វិជ្ជមាន សុវត្ថិភាព។ បងថាច់តឹម លេខាសាខាបក្សនិងជាប្រធានភូមិព្រែកនិស្ស័យ ឱ្យដឹង៖ “ភូមិតែងរក្សាកម្លាំងប្រជាការពារនិងប្រជាស្វ័យត្រាណនៅនឹងភូមិ ដើម្បីយាមនិងដើរល្បាតភូមិសាស្រ្ត។ ក្រៅពីនោះ កងកម្លាំងក៏កសាងប្រព័ន្ធព័ត៌មានផ្ទៃក្នុងតាមរយៈ zalo ដើម្បីប្រជាជនផ្ដល់ព័ត៌មានទាន់ពេលខណៈមានករណីបទល្មើសសន្ដិសុខសណ្ដាប់ធ្នាប់។ អាស្រ័យហេតុនោះ រយៈពេលកន្លង លើភូមិសាស្រ្តគ្មានកើតមានស្ថានភាពអសន្ដិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមឡើយ”។ ចូលរួមទម្រង់រក្សាសន្ដិសុខសណ្ដាប់ធ្នាប់ជាច្រើនឆ្នាំ លោកថាច់ខូវ ទទួលបានលិខិតសរសើររបស់គណៈកម្មាធិការប្រជាជនស្រុកត្រាអូង ព្រោះមានស្នាដៃក្នុងចលនា”ទូទាំងប្រជាជនការពារសន្ដិសុខមាតុភូមិ”។ លោកខូវ ឱ្យដឹង៖ “ខ្ញុំចូលរួមរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ ដំបូងគឺដើម្បីការពារភាពសុខសាន្តសម្រាប់ខ្លួននិងគ្រួសារ ឆ្ងាយជាងទៀតគឺដើម្បីរួមចំណែករក្សាភាពសុខសាន្តជូនភូមិស្រុក។ សង្គមមានភាពសុខសាន្តទើបយើងគេរកស៊ីបានងាយស្រួល”៕
ហាលីយ៉ាង - បកប្រែ៖ ថាច់ធី