មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/03/2023 - 17:24

ផ្ទះ​សប្បុរស​ធម៌​នៅ​ត្រា​វិញ​

ឆ្នាំ​កន្លង​ ខេត្ត​ត្រា​វិញ​សម្រេច​បាន​ “ស្នា​ដៃ​” អំ​ពី​ការ​គិត​គូរ​ផ្ទះ​សម្បែង​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ ដោយ​មាន​ផ្ទះ​មហា​សាម​គ្គី​ជាង​ ២.៤០០ ខ្នង​ ត្រូវ​បាន​សាង​សង់​និង​ប្រ​គល់​ជូន​។​ អ្វី​ដែល​សំ​ខាន់​ជាង​គេ ក្នុង​នោះ​មាន​ផ្ទះ​មហា​សាម​គ្គី​ ចំ​នួន​ ៩១០ ខ្នង​ ត្រូវ​បាន​ប្រ​គល់​ជូន​គ្រួ​សារ​ក្រី​ក្រ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​កន្លង​ហើយ។​ នេះ​ពិត​ជា​អំ​ណោយ​ដែល​មាន​អត្ថ​ន័យ​ជួយ​មាមីង​មាន​ផ្ទះ​សម្បែង​សម​រម្យ​ លំ​នឹង​ជីវ​ភាព។​

ថ្នា​ក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ត្រា​វិញ​ ជូន​ផ្ទះ​មហា​សាមគ្គី​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រនៅ​ស្រុក​ថ្កូវ​ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ២០២៣។​

ពូសើុង​យ័ញ​ អា​យុ​ ៥៥ ឆ្នាំ​ គ្រួ​សារ​ក្រី​ក្រ នៅ​ភូមិ​យង់​យ៉ៃ​ ឃុំ​ទ្រឿង​-ថ ស្រុក​កូវ​ង៉ាង​ ជាគ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ក្រី​ក្រ​ទាំង​ ៣២ ក្នុង​ឃុំ​ទទួល​បាន​ផ្ទះ​មហា​សាមគ្គី​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ហើយ។​ ពូយ័ញ​ ឱ្យ​ដឹង​៖ ជីវ​ភាព​គ្រួ​សារ​ក្រលំ​បាក​ ម្ល៉ោះ​ហើយ​ការ​ដែល​មាន​ផ្ទះ​ត្រឹម​ត្រូវ​ដើម្បី​នៅ​ គឺជា​ក្តី​ប្រាថ្នា​ក្នុង​ឆាក​ជីវិត។​ បុណ្យ​ចូល​ឆ្នាំ​នេះ​ គ្រួ​សារ​ខ្ញុំ​បាន​រដ្ឋ​សង់​ឱ្យ​ផ្ទះ​មហា​សាម​គ្គី​ ម្ល៉ោះ​ហើយ​អ្នក​ណា​ក៏​ត្រេក​អរ​ដែរ​។​ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​គ្រួ​សារ​ពូ​ឈប់​បារម្ភ​ពី​ភ្លៀង​ស្រក់ ពូនឹង​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ ចំ​ណែក​លោក​យាយ​ ថាច់​ធីសៅរ៍ នៅ​ភូមិ​ផ្នោរ​អំ​ពក់ ឃុំ​ទ្រឿង​-ថ ឱ្យ​ដឹង​ដោយ​ក្តី​រំភើប​៖ “ឆ្នាំ​នេះ​ខ្ញុំ​អា​យុ​ ៧៨ ឆ្នាំ​ហើយ​ ប្រ​សិន​បើ​មិន​បាន​រដ្ឋ​សង់​ផ្ទះ​មហា​សាម​គ្គី​ឱ្យ​ មិន​ដឹង​ជា​ដល់​ពេល​ណា​ទើប​សង់​បាន​ផ្ទះ​ត្រឹម​ត្រូវ​នឹង​គេ។​ មិន​ត្រឹម​តែខ្ញុំ​ទេ​ សូម្បី​មាមីង​ក្នុង​ភូមិ​ទទួល​បាន​ផ្ទះ​អ្នក​ណា​ក៏​ត្រេក​អរ​ ហើយ​មិន​ភ្លេច​គុណ​រដ្ឋ​ទេ​”។​

ថ្នា​ក់​ដឹក​នាំស្រុក​កូវ​ង៉ាង​ ជូន​ផ្ទះ​មហា​សាមគ្គី​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​ប​ន្ទាត់​ក្រ នៅ​ឃុំ​ទ្រឿង​-ថ ស្រុក​កូវ​ង៉ាង​ ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​កន្លង​ហើយ​។​

ជាភូមិ​ភាគ​ដែល​មាន​អត្រា​គ្រួ​សារ​ខ្មែរ​និង​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ​ខ្ពស់​បំ​ផុត​ក្នុង​ខេត្ត​ត្រា​វិញ​ ឆ្នាំ​ ២០២២ ស្រុក​ថ្កូវ​មាន​គ្រួ​សារ​ក្រី​ក្រ និង​ប្រ​កៀក​បន្ទាត់​ក្រ​ចំ​នួន​ ៣៥៨ គ្រួ​សារ​ ត្រូវ​បាន​ពិនិត្យ​ជ្រើស​រើស​ផ្តល់​ជូន​ផ្ទះ​មហា​សាមគ្គី​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម។​ ពូហ្វិញវ៉ាន់​ថាញ់ នៅ​ភូមិ​យង់​ត្រាញ់ B ឃុំ​ឡុង​ហ៊ីប ស្រុក​ថ្កូវ​ ឱ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​និង​គ្រួ​សារ​ឯទៀត​ ទទួល​បាន​ផ្ទះ​សុទ្ធ​តែ​ជា​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ និង​មនុស្ស​ចាស់​គ្មាន​ទីពឹង​ជា​ដើម​។​ ពេល​ទទួល​បាន​ផ្ទះ​មហា​សាម​គ្គី​ក្នុង​ថ្ងៃ​កៀក​ជិត​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ នោះ​ទើប​ដឹង​ថា​មាន​អត្ថ​ន័យ​ មនុស្ស​ធម៌​ដ៏​ឧត្តុង្គ​ឧត្តម​ពី​កម្ម​វិធី​”។​

ផ្ទះ​មហា​សាម​គ្គី​ក្នុង​មួយ​ខ្នង​ដែល​ឧបត្ថម្ភ​ តម្លៃ​ពី​ ៤០-៥០ លាន​ដុង​ ហើយ​សាង​សង់​ដោយ​ធានា​លក្ខណៈ​ជាប់​រឹង​មាំ ដោយ​មាន​ការ​ត្រួត​ ពិនិត្យ​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ផង​ដែរ​។​ ពី​ព្រោះ​លំ​នៅ​ឋាន​គឺជា​ក្តី​ប្រាថ្នា​ក្នុង​ឆាក​ជីវិត​របស់​មនុស្ស​ ម្ល៉ោះ​ហើយ​គ្រួ​សារ​ជា​ច្រើន​បាន​ខិត​ខំ​សន្សែ​សន្សំ​ ចំ​ណាយ​ប្រាក់​បន្ថែម​ទៅ​លើ​ការ​ឧបត្ថម្ភ​ ដើម្បី​ផ្ទះ​មហា​សាមគ្គី​កាន់​តែរឹង​មាំ ស្អាត​បាត​។​

លោក​ឡេថាញ​ប៊ិញ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ ឆ្នាំ​ ២០២២ ទូទាំង​ខេត្ត​បាន​ឧបត្ថម្ភ​ផ្ទះ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រចំ​នួន​ ២.៤១៨ ខ្នង។​ ក្នុង​នោះ​ ថវិកា​ប្រ​គល់​ជូន​តាម​រយៈ​ធនា​គារ​គោល​នយោ​បាយ​សង្គម​ខេត្ត​ ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ ១.០៥២ គ្រួ​សារ​ បាន​បុល​ទុន​ជួស​ជុល​លំ​នៅ​ឋាន​; មូល​និធិ​សុខុមាល​ភាព​សង្គម​ខេត្ត​ បាន​ឧបត្ថម្ភ​ផ្ទះ​ ៩១០ ខ្នង​ ដទៃ​ពី​នោះ​គឺប្រ​ភព​មូល​និធិ​ “ដើម្បី​អ្នក​ក្រ” ដែល​ថ្នាក់​ខេត្ត​ និង​ថ្នាក់​ស្រុក​ឧបត្ថម្ភ​។​ ឆ្នាំ​ ២០២៣ ខេត្ត​ត្រា​វិញ​បន្ត​ការ​ចលនា​មូល​និធិ​ “ដើម្បី​អ្នក​ក្រ” កៀរ​គរ​ប្រ​ភព​កម្លាំង​អនុវត្ត​កម្ម​វិធី​សុខុមាល​ភាព​សង្គម​ រួម​ចំ​ណែក​អនុវត្ត​ល្អ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​លើ​ភូមិ​សាស្ត្រ​។​ ផ្តើម​ពី​នោះ​ បង្ក​ជា​បុព្វ​បទ​ដើម្បី​ខេត្ត​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​កសាង​សម្រេច​បទ​ដ្ឋាន​ខេត្ត​ជន​បទ​ថ្មី​មុន​ឆ្នាំ​ ២០២៥ ៕​          

   មិញ​ទ្រី-លីសៀ

ចែករំលែកអត្ថបទ