21/02/2023 - 09:18

ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​កាន់​តែរីក​ទូលំ​ទូលាយ​

ឆ្នាំ​ ២០២២ ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុភូមិ​នៅ​ខេត្ត​សុក​ត្រាំង​ ត្រូវ​បាន​ជំ​រុញ​ខ្លាំង​ក្លា​និង​កៀរ​គរ​ទូទាំង​ប្រ​ជា​ជន​សកម្ម​ចូល​រួម​។​ អា​ស្រ័យ​ហេតុ​នេះ​ មាន​ទម្រង់​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ជា​ច្រើន​មាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​។​

ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ លោក​ត្រឹង​វ៉ាន់​ឡៅ​ ជូន​ទង់​ប្រ​ឡង​ប្រ​ណាំង​ដល់​សមូហ​ភាព​ចំ​នួន​ ៣ ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ ឆ្នាំ​២០២២។​

ឆ្នាំ ២០២២ ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ ចាប់​ពី​ថ្នាក់​ខេត្ត​ដល់​មូល​ដ្ឋាន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​ កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​ក្នុង​ប្រ​ជា​ជន​ចូល​រួម​ការ​ងារ​រក្សា​សន្តិ​សុខ​នយោ​បាយ​ និង​បង្ការ​ វាយ​លុក បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ លុប​បំ​បាត់​បាប​គ្រោះ​សង្គម​ ធានា​សន្តិ​សុខ​ សណ្តាប់​ធ្នា​ប់​នៅ​ភូមិ​ភាគ​។​ តាម​រយៈ​នោះ​ កាល​ពី​ឆ្នាំ​មុន​ខេត្ត​បាន​ពង្រឹង​ លើក​កម្ពស់​គុណ​ភាព​ និង​ពង្រីក​បាន ១៤ ទម្រង់​នៅ​ ៥៥ ទីតាំង។​ បច្ចុប្បន្ន​ ទូទាំង​ខេត្ត​មាន​ ៦៨ ទម្រង់​នៃ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​នៅ​ ៥៧០ ទីតាំង​ ក្នុង​នោះ​ មាន​ ៧ ទម្រង់​ធ្វើ​សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព​ បាន​ក្រសួង​នគរ​បាល​វាយ​តម្លៃ​ខ្ពស់​ និង​ពង្រីក​ទូលំ​ទូ​លាយ​។​ តួយ៉ាង​ដូច​ទម្រង់​ “កាមេរ៉ា​សន្តិ​សុខ​”, “បើក​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​”, “វង្ស​ត្រកូល​អ្នក​កាន់​សាសនា​ស្វ័យ​គ្រប់​គ្រង​”, “ព្រះ​សង្ឃ​ ពុទ្ធ​បរិស័ទ​ចូល​រួម​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ ធានា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​”, “បង្ការ​ប្រ​ឆាំង​បទ​ល្មើស​និង​បាប​គ្រោះ​សង្គម​ តាម​រយៈ​បណ្តាញ​សង្គម​ Zalo”។ល។​

បុគ្គល​ទាំង​ឡាយ​ដែល​សម្រេច​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុភូមិ​ បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​។​

ក្រៅ​ពី​នេះ​ គណៈ​ចង្អុល​ការ​នៅ​ទាំង​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ពី​កល​ល្បិច សកម្ម​ភាព​ប្រ​ឆាំង​ បំ​ផ្លាញ​របស់​អង្គ​ការ​ប្រតិ​កិរិយា​ ឆ្លៀត​យក​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​និង​បណ្តាញ​សង្គម​ ដើម្បី​ប្រ​ឆាំង​ បំ​ផ្លាញ​វៀត​ណាម។​ ផ្សព្វ​ផ្សាយ​ នាំ​យក​ចំ​ណេះ​ដឹង​ផ្នែក​ច្បាប់​ដល់​កម្មា​ភិបាល​ជន​ជាតិ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ អ្នក​មុខ​អ្នក​ការ​សាសនា​ និង​ព្រះ​សង្ឃ។​ កសាង​ ពង្រីក​និង​ពង្រឹង​ទម្រង់​ “ធានា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​” នៅ​តំ​បន់​ព្រំ​ដែន​ សមុទ្រ​ តំ​បន់​ជន​ជាតិ​និង​សាសនា។​ លោក​ម៉ា​លឿង​ធៀង ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​តា​បៀង​ ឃុំ​ភូមី ស្រុក​មីទូ មាន​ប្រ​សាសន៍​៖ ទម្រង់​ “កាមេរ៉ា​សន្តិ​សុខ​” “បើក​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​” តែង​បាន​មាមីង​ខ្មែរ​ស្ម័គ្រ​ចិត្ត​ចូល​រួម​។​ ដោយ​សារ​ទម្រង់​បាន​ធ្វើ​ឱ្យ​ជន​បទ​ភ្លឺ​ស្វាង​ គ្រប់​គ្រង​បាន​ស្ថាន​ភាព​ប្រ​ព្រឹត្ត​ល្មើស​ ហើយ​ការ​ពារ​បាន​ទ្រព្យ​សម្បត្តិ​គ្រួ​សារ​ប្រ​ជា​ជន​។​ ពិសេស​ មាមីង​ខ្មែរ​បាន​ម្ចាស់​ការ​រាយ​ការណ៍​ ផ្តល់​ប្រ​ភព​ដំ​ណឹង​ពី​ការ​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​ដល់​កង​កម្លាំង​មាន​សមត្ថ​កិច្ច​ ដើម្បី​ដោះ​ស្រាយ​ទាន់​ពេល​វេលា​។​ អា​ស្រ័យ​ហេតុ​នេះ​ តំ​បន់​ជន​បទ​បាន​សុខ​សាន្ត​ និង​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ “សុវត្ថិ​ភាព​អំ​ពី​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​”។​

ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ លោក​ត្រឹង​វ៉ាន់​ឡៅ​ បាន​សង្កត់​ធ្ងន់​៖ “នៅ​ពេល​ខាង​មុខ​ នគរ​បាល​ខេត្ត​និង​ស្ថាប័ន​ អង្គ​ភាព​ អា​ជីវ​កម្ម​ទាំង​ឡាយ​ គប្បី​បង្កើន​ការ​កសាង​និង​ពង្រឹង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​។​ ជា​ពិសេស​ គឺនៅ​ភូមិ​សាស្រ្ត​សំ​ខាន់​ៗ​ មាន​ភាព​ស្មុគ​ស្មាញ​ពី​សណ្តាប់​ធ្នា​ប់​ និង​សុវត្ថិ​ភាព​សង្គម​ អនុវត្ត​ល្អ​ការ​ងារ​ក្តាប់​ស្ថាន​ការណ៍​ និង​ដោះ​ស្រាយ​មាន​ប្រ​សិទ្ធ​ភាព​ ទាន់​ពេល​ពី​ថ្នា​ក់​មូល​ដ្ឋាន​។​ ម៉្យាង​ទៀត​ ត្រូវ​ពង្រីក​តួនា​ទីរបស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ ក៏​ដូច​ជា​អ្នក​មុខ​អ្នក​ការ​សាសនា​ ក្នុង​ការ​ចលនា​ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ចលនា​ទាំង​នេះ​។ល។​ ៕​

                         យ៉ីអាញ - បកប្រែ៖ សុផន

ចែករំលែកអត្ថបទ