13/02/2023 - 16:04

បាក​លីវ​ យុវ​ជន ​១០០% ជាប់​ជម្រើស​ចូល​បម្រើ​កង​ទ័ព​

ឆ្នាំ ​២០២៣ ទូទាំង​ខេត្ត​បាក​លីវ​ ជ្រើស​រើស​យុវ​ជន​បាន​ជាង​ ១.០០០ នាក់ ចេញ​ដំ​ណើរ​ចូល​បម្រើ​កង​ទ័ព​។​ ក្នុង​នោះ​ យុវ​ជន​ ១០០% ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ទ័ព​និង​គ្រប់​លក្ខណ​សម្បត្តិ​ ដើម្បី​ចេញ​ដំ​ណើរ​ទៅ​ការ​ពារ​មាតុ​ភូមិ​ មក​ទល់​ពេល​នេះ​ យុវ​ជន​ ១០០% ដែល​ជាប់​ជម្រើស​ មាន​មុខ​នៅ​ភូមិ​ភាគ​ ត្រៀម​លក្ខណៈ​ចេញ​ដំ​ណើរ​ទៅ​បម្រើ​កង​ទ័ព​។​

 ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ផាម​វ៉ាន់​ថេវ អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​យុវ​ជន​ដែល​ត្រៀម​លក្ខណៈ​ចេញ​ដំ​ណើរ​ទៅ​បម្រើ​កង​ទ័ព​ឆ្នាំ ​២០២៣។​

ដើម្បី​លើក​ទឹក​ចិត្ត​យុវ​ជន​ទាំង​ឡាយ​ មុន​ថ្ងៃ​ចេញ​ដំ​ណើរ​អនុវត្ត​កាតព្វ​កិច្ច​យោ​ធា​ការ​ពារ​មាតុ​ភូមិ​ ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ បាន​សហ​ការជា​មួយ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​ បង្កើត​ក្រុម​ការ​ងារ​ចុះ​ទៅ​ពិនិត្យ​ការ​ងារ​ត្រៀម​ជូន​ដំ​ណើរ ទទួល​យោ​ធិន សួរ​សុខ​ទុក្ខ​និង​លើក​ទឹក​ចិត្ត​ដល់​គ្រួ​សារ​យុវ​ជន​ទាំង​ឡាយ​ដែល​ត្រៀម​ចេញ​ដំ​ណើរ​ទៅ​បម្រើ​កង​ទ័ព​ឆ្នាំ ​២០២៣ នេះ​។​ ចុះ​ទៅ​ដល់​កន្លែង​នីមួយ​ៗ​ ក្រុម​ការ​ងារ​បាន​រាក់​ទាក់​សាក​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​ ជំ​រុញ​ស្មារតី​ដល់​យុវ​ជន​ទាំង​ឡាយ​ឱ្យ​មាន​ភាព​ស្វា​ហាប់​ក្នុង​ការ​ចេញ​ដំ​ណើរ​ទៅ​បម្រើ​កង​ទ័ព​ ខិត​ខំ​ខ្នះ​ខ្នែង​រៀន​សូត្រ​និង​លត់​ដំ​ដើម្បី​សម្រេច​ល្អ​កាតព្វ​កិច្ច​យោ​ធា។​ ទន្ទឹម​នឹង​នោះ​ សម្តែង​នូវ​ការ​ជឿ​ជាក់​ថា​ យុវ​ជន​ទាំង​ឡាយ​ដែល​ត្រៀម​ចូល​បម្រើ​កង​ទ័ព​ នឹង​បន្ត​ពង្រីក​នូវ​ប្រ​វេណី ហាត់​ពត់​លត់​ដំ​ចរិយា​សម្បត្តិ​ សីល​ធម៌​បដិវត្តន៍ ជម្នះ​ការ​លំ​បាក​ សាមគ្គី​ បន្ត​រក្សា​នូវ​ប្រ​វេណី​ដ៏​ត្រ​ចះ​ត្រ​ចង់​របស់​បុព្វ​បុរស​គ្រប់​ជំ​នាន់​ក្នុង​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មាតុ​ភូមិ​៕​

          យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ