យោងតាមបញ្ជាការដ្ឋានយោធាក្រុងកឹងធើ ឆ្នាំ២០២៣ ក្រុងកឹងធើ ត្រូវបានប្រគល់ភាគកម្រិតកោះហៅពលរដ្ឋ ១.៨៥៥ នាក់ចូលបម្រើកងទ័ពនៅតាមអង្គភាពក្រសួងការពារជាតិនិងក្រសួងនគរបាល។
![ក្រុងកឹងធើ មានពលរដ្ឋ ១.៨៥៥នាក់ចូលបម្រើកងទ័ពនៅតាមអង្គភាពក្រសួងការពារជាតិនិងក្រសួងនគរបាល](https://baocantho.com.vn/image/fckeditor/upload/2023/20230206/images/khmer/72.jpg)
ថ្នាក់ដឹកនាំក្រុងកឹងធើ ជូនបាច់ផ្កាលើកទឹកចិត្តយោធិនខណ្ឌថូកណូក
ចេញដំណើរទៅបម្រើកងទ័ព ឆ្នាំ ២០២២។
អង្គភាពដែលទទួលយោធិនរបស់ក្រុង គឺតំបន់ ៥ កងទ័ពជើងទឹក កងពលធំការពារដែន អាកាសលេខ ៣៦៧ កងពលធំកងទ័ពជើងអាកាសលេខ ៣៧០ (កងការពារដែនអាកាស-កងទ័ពជើងអាកាស); កងពលធំថ្មើរជើងលេខ ៣៣០ កងពលតូចកាំភ្លើងធំការពារដែនអាកាសលេខ ២២៦ កងពលតូចផ្នែកព័ត៌មានលេខ ២៩ បញ្ជាការដ្ឋានយោធាក្រុង (យោធភូមិភាគ៩); នគរបាលក្រុងកឹងធើ បញ្ជាការដ្ឋានប៉ូលិសចល័ត (ក្រសួងនគរបាល)។ អង្គភាពទទួលយោធិនហ្វឹកហាត់កងកម្លាំងបម្រុងកំណែនរបស់យោធភូមិភាគ ៩ គឺកងពលធំថ្មើរជើងលេខ ៤ កងពលតូចកាំភ្លើងធំការពារដែនអាកាសលេខ ២២៦ កងពលតូចផ្នែកព័ត៌មានលេខ ២៩ កងវរសេនាធំដឹកជញ្ជូនលេខ ៦៥៩ និងមន្ទីរពេទ្យយោធា ១២១៕
កាសែតកឹងធើ-មុនី